ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បង្ហាញ​ការ​ខូចខាតប្រាសាទព្រះវិហារ​ជាង ៥០០​កន្លែង ដែល​អាចប្រឈម​នឹង​ការ​ដួល​រំលំ​បន្ថែម​ទៀត

23 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថានភាព​ប្រាសាទព្រះវិហារ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កំពុង​ស្ថិត​ក្នុង​ភាព​ប្រកាស​អាសន្ន បន្ទាប់​ពី​ការ​សិក្សា​បាន​រក​ឃើញ​ចំណុច​ខូចខាត​ធ្ងន់ធ្ងរ​រហូត​ដល់ ៥៦២​កន្លែង ដែល​បង្ក​ឡើង​ដោយ​ការ​បាញ់​បំផ្លាញ​ពី​សំណាក់​យោធា​ថៃ​នា​ពេល​កន្លង​មក ។ នៅ​ក្នុង​វេទិកា​សារព័ត៌មាន​លើ​ប្រធានបទ…

រាជធានី​ភ្នំពេញ ៖ ស្ថានភាព​ប្រាសាទព្រះវិហារ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កំពុង​ស្ថិត​ក្នុង​ភាព​ប្រកាស​អាសន្ន បន្ទាប់​ពី​ការ​សិក្សា​បាន​រក​ឃើញ​ចំណុច​ខូចខាត​ធ្ងន់ធ្ងរ​រហូត​ដល់ ៥៦២​កន្លែង ដែល​បង្ក​ឡើង​ដោយ​ការ​បាញ់​បំផ្លាញ​ពី​សំណាក់​យោធា​ថៃ​នា​ពេល​កន្លង​មក ។ នៅ​ក្នុង​វេទិកា​សារព័ត៌មាន​លើ​ប្រធានបទ «​ការ​ខូចខាត​ប្រាសាទព្រះវិហារ សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​» កាលពី​ថ្ងៃ​ទី ៦ ខែមេសា ឆ្នាំ ២០២៦ មកនេះ លោក ផេង សំ​អឿ​ន អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បាន​បញ្ជាក់​ថា ផ្នែក​សំខាន់​ៗ​ជា​ច្រើន​រួម​មាន ចម្លាក់​ដ៏​ពិសិដ្ឋ សិលាចារឹក ខ្លោងទ្វារ និង​ស្ពាន​នាគ បាន​រង​ការ​បំផ្លិចបំផ្លាញ​ស្ទើរ​ទាំងស្រុង ​។

លោក ផេង សំ​អឿ​ន បានឱ្យ​ដឹង​ថា ប្រាសាទព្រះវិហារ ត្រូវ​បាន​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​យោធា​ថៃ ។ លោក​ថា យើង​បាន​ចងក្រង​ឯកសារ​ដើម្បី​ដាក់​ទៅ​អង្គការ UNESCO ដោយ​សរុប​នៃ​ការ​ខូ​ត​ខាត​ប្រាសាទ សរុប​ទាំង​ពីរ​លើក​មាន ៥៦២​កន្លែង ។ ចម្លាក់​ប្រាសាទ គឺ​ខូចខាត​ទាំងស្រុង ដោយ​យើង​កត់សម្គាល់​ឃើញ​ថា ការ​ខូចខាត​គឺ​នៅ​កន្លែង​ដដែល​ៗ និង​បាន​សន្និដ្ឋាន​ថា ការ​បាញ់​បំផ្លាញ​ចេញពី​ទីតាំង​ដដែល​នៃ​ពួក​យោធា​ថៃ ។

លោក​បន្ត​ថា យើង​ត្រូវធ្វើ​ការងារ​សង្គ្រោះ​បន្ទាន់​លើ​ប្រាសាទ ឱ្យ​បាន​ឆាប់រហ័ស ព្រោះ​នៅ​មាន​កន្លែង​ខ្លះ​អាច​នឹង​ដួល​រំលំ​បន្ត ។ លោក​បាន​បង្ហាញ​ថា ផ្នែក​សំខាន់​ៗ​ដែល​ត្រូវ​បាន​បំផ្លាញ និង​ត្រូវ​សង្គ្រោះ​បន្ទាន់ គឺ​ចម្លាក់​ប្រាសាទ​ដ៏​ពិសិដ្ឋ គឺ​ខូចខាត​ទាំងស្រុង ។ សិលា​ច​រិ​ក​ខូ​ត​ខាត​ធ្ងន់ធ្ងរ និង​ការ​ជួសជុល​ក៏​ពិបាក​ដែរ ពីព្រោះ​ភក់ ។ ចំណែក​ខ្លោងទ្វា និង​ដំបូល ដែល​ជា​អត្តសញ្ញាណ​ប្រាសាទព្រះវិហារ​ក៏​ខ្ទេច​ទាំងអស់​ផង​ដែរ ។ ជញ្ជាំង​ប្រសាទ គឺ​សុះសាច់​តែ​ម្តង និង​ស្ពាន​នាគ​ក៏​ខូចខាត​ខ្លាំង​ដែរ ។

លោក​ឱ្យ​ដឹង​ទៀត​ថា ការងារ​ដែល​យើង​ត្រូវ​សង្គ្រោះ​បន្ទាន់ និង​ការងារ​អភិរក្ស​ប្រាសាទ​ឡើង​វិញ គឺ​ទី ១ ប្រមូល​ឯកសារ​ឡើង​វិញ ដោយ​អាច​ប្រើ 3D scene ដែល​អាច​ប្រមូល និង​បង្ហាញ​ទិដ្ឋភាព​ដែល​ខូចខាត​គ្រប់​ទីតាំង​ទាំងអស់ ដែល​នេះ​ជា​ផ្នែក​មួយ​សំខាន់​បំផុត​មុន​នឹង​យើង​ចាប់ផ្តើម​អន្តរាគមន៍ ។ ទី ២ គឺ​យើង​ត្រូវ​បោសសម្អាត​នូវ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​នឹង​ត្រូវ​ចូលរួម​ដោយ​អ្នកជំនាញ​របស់​យើង គឹ CMAC ។ ទី ៣ យើង​ធ្វើ​ឯកសារ​ប្រមូល​បំណែក និង​ការ​បែកបាក់​ផ្សេង​ៗ ដែល​ជា​បច្ចេកទេស​ដែល​ស្មុគស្មាញ​ខ្លាំង ។

អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បញ្ជាក់​ថា អ្វី​ដែល​យើង​ចាំបាច់​ត្រូវធ្វើ​ឱ្យ​បាន​ឆាប់រហ័ស​ផង​ដែរ​នោះ គឺ​កន្លែង​កំពុង​មាន​គ្រោះថ្នាក់​ខ្លាំង ដែល​វា​អាច​នឹង​ដួល​រំលំ​បន្ថែម​ទៀត ។ ផ្នែក​ដែល​គ្រោះថ្នាក់ និង​ប៉ះពាល់​ខ្លាំង គឺ​ជញ្ជាំង តួរ​ប្រាសាទ និង​ដំបូល​ប្រាសាទ ។​ល​។ ហើយ​បើ​តាម​ការ​បកស្រាយ​របស់​អ្នកជំនាញ​បានឱ្យ​ដឹង​ថា ការ​ជួសជុល​ប្រាសាទ​អាច​នឹង​ប្រើ​ពេលវេលា​យូរ​ឆ្នាំ ដោយ​ចន្លោះ​ពី ១៨​ឆ្នាំទៅ ២០​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ