ត្រីចក្រយានយន្ត ដែលអាចដឹកទាំងមនុស្ស និងទំនិញនឹងមានដំឡើងនៅក្នុងស្រុក នៅពេលខាងមុខ ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។
ប្រភពដដែលបានឲ្យដឹងថា រោងចក្រនេះត្រូវបានគេដឹងថា មានទីតាំងនៅភូមិសំបួរ សង្កាត់ដង្កោ រាជធានីភ្នំពេញ នៅក្រោមទុនវិនិយោគសរុប ៨លានដុល្លារ ។
រោងចក្រនេះ គឺដំណើរការដោយក្រុមហ៊ុន Continental Mobility Co. Ltd អាចផ្តល់ការងារធ្វើជូនពលរដ្ឋសរុប២៨៤កន្លែង ហើយអាចមានសមត្ថភាព ផ្គុំដំឡើងទាំងទោចក្រយានយន្ត និងត្រីចក្រយានយន្តតែម្តង ៕
ចែករំលែកព័តមាននេះ