ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រៀបធៀប Messi និង Ronaldo គ្រូបង្វឹក Arsene Wenger និយាយ​២​បែប

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Star បានឱ្យ​ដឹង​ថា អតីត​គ្រូបង្វឹក​ក្លិប​កាំភ្លើង​ធំ Arsenal លោក Arsene Wenger បាន​បង្ហើប​ពី​កីឡាករ​ដែល​ខ្លួន​គិត​ថា…

តាម​ប្រភព​ព័ត៌មាន Daily Star បានឱ្យ​ដឹង​ថា អតីត​គ្រូបង្វឹក​ក្លិប​កាំភ្លើង​ធំ Arsenal លោក Arsene Wenger បាន​បង្ហើប​ពី​កីឡាករ​ដែល​ខ្លួន​គិត​ថា ខ្លាំង​រវាង Lionel Messi និង Cristiano Ronaldo​។

អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​មានការ​វែកញែក​មិន​ដាច់​សោះ​ថា Messi ជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ ឬ ក៏​ជា Ronaldo​។ វា​ទាក់ទង​នឹង​ការ​ខិតខំ​ប្រឹងប្រែង និង អំណោយផល​ពី​ធម្មជាតិ ។ បើ​និយាយ​ពី​ការ​ខិតខំ​ប្រឹងប្រែង គឺ​គេ​គិតដល់ Cristiano Ronado ខណៈ​ដែល Lionel Messi ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កីឡាករ​ពូកែ​ពី​ធម្មជាតិ ។

លោក Wenger បាន​ប្រាប់​សារព័ត៌មាន beIN SPORTS ថា​៖«​ខ្ញុំ​សុំ​និយាយ​ថា ពួក​គេ​សុទ្ធតែ​ខ្លាំង​ៗ ហើយ​ពិតជា​ពិបាក​ក្នុង​ការ​សម្រេចចិត្ត​យក​ម្នាក់​ណាស់​។ ពួក​គេ​ទាំង​ពីរ​បាន​ពាន Ballon d’Or ម្នាក់​ប្រាំ​ដូច​គ្នា ដែល​អាច​និយាយ​បាន​ថា ទាំង Ronaldo និង Messi នៅ​ក្នុង​កម្រិត​ស្មើគ្នា​»​។

លោក​បាន​បន្ត​ថា​៖«​បើ​និយាយ​ពី​សិល្បៈ​ល្បិច​ក្នុង​ការ​លេង គឺ Messi មាន​ប្រៀប​លើ Ronaldo​។ គេ​មាន​ភាព​ច្នៃប្រឌិត​ជាង Ronaldo ។ ដោយឡែក Ronaldo ពូកែ​ក្នុង​ការ​ទាត់​។ ដូចនេះ យើង​អាច​និយាយ​បាន​ថា យើង​ចូល​ចិត្ត​កីឡាករ​ដូច​ជា Messi ជាង​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Wenger ធ្លាប់​ប្រុង​នឹង​ទិញ​យក​កីឡាករ​អា​ហ្ស​ង់​ទី​ន Messi ចូល​ក្នុង​ក្លិប​របស់​ខ្លួន ពេល​ដែល​លោក​ចាប់ផ្តើម​អាជីព​ជា​គ្រូបង្វឹក​ដំបូង​ៗ តែ​ពេល​នោះ​លោក​ទិញ​បាន​កីឡាករ​អាយុ​១៦​ឆ្នាំ Cesc Fabregas ពី Barcelona ទៅ​វិញ ៕

ប្រភព ៖ dailystar , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ