ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បា.ញ់​ធ្លាក់​ដ្រូ​ន​មួយគ្រឿង​ ខណៈ​ពេល​កំពុង​ហោះ​ឆ្លង​កាត់​ព្រំដែន​

4 ឆ្នាំ មុន

ប្រទេស​លី​បង់​-​អ៊ី​ស្រា​អែ​ល ៖ ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់​ប្រកាស​នា​ថ្ងៃ​ទី​៩​កញ្ញា​ថា បាន​បាញ់​ធ្លាក់​ដ្រូ​ន​១​គ្រឿង​របស់​អ៊ី​ស្រា​អែ​ល ពេល​ដែល​ដ្រូ​ន​នោះ​កំពុង​ហោះ​ឆ្លងកាត់​ព្រំដែន​ជាមួយ​លី​បង់ ដែល​រឿង​នោះ​កើត​មាន​១​ស​ប្ដា​ហ៍​បន្ទាប់​ពី​ការ​ប៉ះទង្គិច​គ្នា រវាង​ចលនា​ស៊ី​អ៊ី​ដ​លី​បង់​នោះ​ និង​អ៊ី​ស្រា​អែ​ល​។ តាម​សេចក្ដី​ប្រកាស​មួយ​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​និយាយ​ថា ពួក​យុទ្ធ​ជន​ហេ​ស​ប៊ុល​ឡា​ហ៍…

ប្រទេស​លី​បង់​-​អ៊ី​ស្រា​អែ​ល ៖ ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់​ប្រកាស​នា​ថ្ងៃ​ទី​៩​កញ្ញា​ថា បាន​បាញ់​ធ្លាក់​ដ្រូ​ន​១​គ្រឿង​របស់​អ៊ី​ស្រា​អែ​ល ពេល​ដែល​ដ្រូ​ន​នោះ​កំពុង​ហោះ​ឆ្លងកាត់​ព្រំដែន​ជាមួយ​លី​បង់ ដែល​រឿង​នោះ​កើត​មាន​១​ស​ប្ដា​ហ៍​បន្ទាប់​ពី​ការ​ប៉ះទង្គិច​គ្នា រវាង​ចលនា​ស៊ី​អ៊ី​ដ​លី​បង់​នោះ​ និង​អ៊ី​ស្រា​អែ​ល​។

តាម​សេចក្ដី​ប្រកាស​មួយ​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​និយាយ​ថា ពួក​យុទ្ធ​ជន​ហេ​ស​ប៊ុល​ឡា​ហ៍ បាន​ប្រើ​អាវុធ​សម​ស្រប​នានា បាញ់​ទម្លាក់​ដ្រូ​ន​អ៊ីស្រា​អែ​ល​១​គ្រឿង​ពេល​វា​ហោះ​ឆ្លងកាត់​ព្រំដែន សំដៅ​ទៅ​មូលដ្ឋាន​RAMIEH​នា​ភាគ​ខាងត្បូង​លី​បង់​។ ដ្រូ​ន​នោះ​ត្រូវ​បាញ់​ធ្លាក់​ខាងក្រៅ​មូលដ្ឋាន​នេះ ដែល​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍​។

ក្រោយ​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​កាលពី​ថ្ងៃ​ទី​២៥​សីហា ប្រឆាំង​ជាយក្រុង​បេ​រូ​ភាគ​ខាងត្បូង ជាទី​តាំងរបស់​ពួក​ហេ​ស​ប៊ុ​យ​ឡា​ហ៍ ប្រមុខ​នៃ​ចលនា​នោះ​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​សន្យា​ថា បាញ់​ទម្លាក់​បណ្ដា​ដ្រូ​ន​អ៊ី​ស្រា​អែ​ល ដែល​ហោះ​ចូល​ក្នុង​ដែនអាកាស​លី​បង់​។

ការ​កើនឡើង​នៃ​ភាព​តានតឹង​ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ កំណត់​នា​ថ្ងៃ​ទី​១​កញ្ញា​ពី​ការ​បាញ់​តតាំង​គ្នា រវាង​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍​និង​អ៊ី​ស្រា​អែ​ល នៅ​តាម​ព្រំដែន​រវាង​អ៊ី​ស្រា​អែ​ល​និង​លី​បង់​។ ពួក​ហេ​ស​ប៊ុល​ឡា​ហ៍​ប្រកាស​ពី​ការ​បាញ់​បណ្ដា​មី​ស៊ីល​ប្រឆាំង​រថក្រោះ លើ​រថពាសដែក​១​គ្រឿង នៅ​ភាគ​ខាងជើង​អ៊ី​ស្រា​អែ​ល ។ កងទ័ព​អ៊ីស្រា​អែ​ល​បាន​តបត​វិញ​ដោយ​បាញ់​គ្រាប់​ផ្លោង​ប្រមាណ​ជា​១០០​គ្រាប់ ប្រឆាំង​តំបន់​មួយ​នា​ភាគ​ខាងត្បូង​លី​បង់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ