ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដោះ​លែង​នាវា​ដឹក​ប្រេង​អង់គ្លេស​ឆាប់​​ៗ​ខាង​មុខ​នេះ​

4 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉​ង់​-​អង់គ្លេស ៖ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​អ៊ី​រ៉​ង់​IRNA ប្រទេស​អ៊ី​រ៉​ង់​ប្រកាស​នា​ថ្ងៃ​ទី​៨​កញ្ញា​ថា នាវា​ដឹក​ប្រេង​ដោត​ទង់ជាតិ​អង់គ្លេស​ឈ្មោះ​STENA IMPERO នឹង​ត្រូវ​ដោះ​លែង​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។ លោក​អាប់​បា​ស់មូ​សា​វី​អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉​ង់​ថ្លែង​ថា បណ្ដា​បែបបទ​ខាង​ផ្លូវច្បាប់ ទាក់ទិន​នឹង​នាវា​ដឹក​ប្រេង​អង់គ្លេស​នេះ​ស្ទើរ​ជិត​បង្ហើយ​រួចរាល់​។…

ប្រទេស​អ៊ី​រ៉​ង់​-​អង់គ្លេស ៖ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​អ៊ី​រ៉​ង់​IRNA ប្រទេស​អ៊ី​រ៉​ង់​ប្រកាស​នា​ថ្ងៃ​ទី​៨​កញ្ញា​ថា នាវា​ដឹក​ប្រេង​ដោត​ទង់ជាតិ​អង់គ្លេស​ឈ្មោះ​STENA IMPERO នឹង​ត្រូវ​ដោះ​លែង​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។

លោក​អាប់​បា​ស់មូ​សា​វី​អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉​ង់​ថ្លែង​ថា បណ្ដា​បែបបទ​ខាង​ផ្លូវច្បាប់ ទាក់ទិន​នឹង​នាវា​ដឹក​ប្រេង​អង់គ្លេស​នេះ​ស្ទើរ​ជិត​បង្ហើយ​រួចរាល់​។ យើង​សង្ឃឹមថា នាវា​នោះ​អាច​ដោះ​លែង​ក្នុង​ពេល​ខាង​មុខ​ឆាប់​ៗ​។

អ៊ី​រ៉​ង់​បាន​ចាប់​នាវា​នោះ​កាលពី​ថ្ងៃ​ទី​១៩​កក្កដា​ដោយ​ចោទប្រកាន់​ថា បំពាន​ច្បាប់​សមុទ្រ​មួយ​ចំនួន ដោយ​បើក​ឆ្លងកាត់​ច្រក​សមុទ្រ​HORMUZ​។ កាលពី​ថ្ងៃ​ទី​៤​កញ្ញា​អ៊ី​រ៉​ង់​បាន​ដោះ​លែង​សមាជិក​ក្រុម​នាវិក​របស់​នាវា​ដឹក​ប្រេង​នោះ​៧​នាក់​។

អាជ្ញាធរ​អ៊ីរ៉​ង់​បាន​បដិសេធ​រាល់​ទំនាក់ទំនង​រវាង​ករណី​នាវា​STENA IMPERO​និង​ការ​ចាប់​របស់​អង់គ្លេស​នាវា​ដឹក​ប្រេង​អ៊ីរ៉​ង់​GRACE 1 ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​ហ្ស៊ី​ប្រា​ល់តា​។ នាវា​GRACE 1​ដែល​ពេល​នេះ​ប្ដូរ​ឈ្មោះ​ថ្មី​ថា ADRIAN DARYA1​ត្រូវ​បាន​អាជ្ញាធរ​ហ្ស៊ី​ប្រា​ល់តា​ដោះ​លែង​កាលពី​ថ្ងៃ​ទី​១៦​សីហា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ