ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុ​ប្រធានា​ធិបតី​អាមេរិក​ធ្វើ​ដំណើរ​ទៅដ​ល់​ប៉ាគីស្ថាន​ដើម្បី​ត្រៀម​ចរ​ចា​គ្នា​ជា​មួយ​អ៊ីរ៉ង់

9 ម៉ោង មុន

ទី​ក្រុង​ឥស្លាម​ម៉ាបាត៖ អនុ​ប្រធានា​ធិបតី​អាមេរិក​​ លោក​ជេ​ឌី​វេន​ និង​គណៈ​ប្រតិ​ភូ​អ៊ីរ៉ង់​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ប៉ា​គី​ស្ថាន​ហើយ​ដើម្បី​ត្រៀម​ចរ​ចា​គ្នា​ដោយ​ប្រយោល​។ ភាគី​ទាំង​២​ជួប​ជា​មួយ​នាយក​រដ្ឋ​មន្ត្រី​ប៉ាគីស្ថាន​ដាច់​ដោយ​ឡែក​ពី​គ្នា​។ គេ​រំពឹង​ថា​ការ​ចរ​ចា​គ្នា​នឹង​ចាប់​ផ្ដើម​នៅ​ល្ងាច​នេះ​។ ដោយ​ឡែក​ ពាក់​ព័ន្ធ​នឹង​បញ្ហា​លីបង់​ ក្រុម​អ្នក​ការ​ទូត​លីបង់​ និង​អ៊ីស្រា​អែល​ក៏​ត្រៀម​ចរ​ចា​គ្នា​ឱ្យ​មាន​បទឈប់​បាញ់​ផង​ដែរ​នៅ​ទី​ក្រុង​វ៉ាស៊ីន​តោន​នា​សប្ដាហ៍​ក្រោយ​។…

ទី​ក្រុង​ឥស្លាម​ម៉ាបាត៖ អនុ​ប្រធានា​ធិបតី​អាមេរិក​​ លោក​ជេ​ឌី​វេន​ និង​គណៈ​ប្រតិ​ភូ​អ៊ីរ៉ង់​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ប៉ា​គី​ស្ថាន​ហើយ​ដើម្បី​ត្រៀម​ចរ​ចា​គ្នា​ដោយ​ប្រយោល​។ ភាគី​ទាំង​២​ជួប​ជា​មួយ​នាយក​រដ្ឋ​មន្ត្រី​ប៉ាគីស្ថាន​ដាច់​ដោយ​ឡែក​ពី​គ្នា​។ គេ​រំពឹង​ថា​ការ​ចរ​ចា​គ្នា​នឹង​ចាប់​ផ្ដើម​នៅ​ល្ងាច​នេះ​។ ដោយ​ឡែក​ ពាក់​ព័ន្ធ​នឹង​បញ្ហា​លីបង់​ ក្រុម​អ្នក​ការ​ទូត​លីបង់​ និង​អ៊ីស្រា​អែល​ក៏​ត្រៀម​ចរ​ចា​គ្នា​ឱ្យ​មាន​បទឈប់​បាញ់​ផង​ដែរ​នៅ​ទី​ក្រុង​វ៉ាស៊ីន​តោន​នា​សប្ដាហ៍​ក្រោយ​។

ការ​អនុ​វត្ត​បទ​ឈប់​បាញ់​រវាង​អាមេរិក​ និង​អ៊ីរ៉ង់​នៅ​ថ្ងៃ​ទី​១​ក៏​ជា​ថ្ងៃ​សោកសៅរ៍​សម្រាប់​លីបង់​ផង​ដែរ​នៅ​ពេល​អ៊ីស្រា​អែលវាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​បំផុត​ទៅ​លើ​ទី​តាំង​ជាង​១​រយ​កន្លែង​របស់​ក្រុម​ហេស​បូឡា​ស្លាប់​មនុស្ស​២៥៤​នាក់​ និង​របួស​ជាង​១​ពាន់​នាក់​។ អនុ​ប្រធានា​ធិបតី​អាមេរិក និង​នាយក​រដ្ឋ​ន្ត្រី​ប៉ាគីស្ថាន​ជួប​គ្នា​នៅល្ងាច​នេះ បន្ទាប់​ពី​អ៊ីរ៉ង់​ និង​នាយក​រដ្ឋ​រដ្ឋ​មន្ត្រី​ប៉ា​គី​ស្ថាន​ជួប​គ្នា​​​កាល​ពី​ព្រឹក​មិញ។

នៅ​ក្នុង​ចំណោម​គណៈ​ប្រតិ​ភូ​ដែល​អម​ដំណើរ​លោក​វេន​ក៏​មាន​ប្រេសិត​ពិសេស​របស់​លោក​ត្រាំ និង​កូន​ប្រសា​របស់​លោក​ត្រាំ​ផង​ដែរ​។ ចំណែក​នាយក​រដ្ឋ​មន្ត្រីប៉ាគីស្ថាន​​​ទទួល​​គណៈ​ប្រតិ​ភូ​ទាំង​នោះ​ដោយ​មាន​​ឧប​នាយក​រដ្ឋ​មន្ត្រី​​ប៉ាគីស្ថាន​, ​​រដ្ឋ​មន្ត្រី​ការ​បរទេស​ និង​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​​ចូល​រួម​ជា​មួយ​លោក​ផង​ដែរ​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌​មាន​ចេញ​ពី​ខុទ្ទ​កាល័យ​នាយក​រដ្ឋ​មន្ត្រី​។ នៅ​ក្នុង​ជំនួប​នោះ​គ្មាន​ការ​ធ្វើ​សន្និ​សីទ​សារ​ព័ត៌​មាន​ទេ​។​

នាយក​រដ្ឋ​មន្ត្រី​ប៉ាគីស្ថាន​អះ​អាង​ថា​ភាគី​ទាំង​២​មាន​ឆន្ទៈ​ក្នុង​ការ​ចរ​ចា​គ្នា​ប្រកប​ដោយ​ការ​ស្ថាបនា​ និង​សង្ឃឹម​ថា​ការ​ចរ​ចា​គ្នា​លើក​នេះ​ជា​ច្រក​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​កសាង​សន្តិ​ភាព​ដ៏​យូរ​អង្វែង​នៅ​ក្នុង​តំបន់​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ចេញ​ពី​ខុទ្ទ​កាល័យ​របស់​លោក​។​ ដោយ​ឡែក​ នៅ​ក្នុង​ឱកាស​ជួប​គ្នា​រវាង​នាយក​រដ្ឋមន្ត្រីប៉ាគីស្ថាន និង​​គណៈ​ប្រតិ​ភូ​​អ៊ីរ៉ង់​កាល​ពី​ព្រឹក​មិញ​ ប៉ាគីស្ថាន​អះ​អាង​ថា​ខ្លួន​កំពុង​សិក្សា​អំពី​គោល​ជំហរ​របស់​អាមេរិក​៕ ប្រភព៖ ស៊ីអឹនអឹន (CNN) និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ