ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយជំនួបត្រាំ-ស៊ី ជីនពីង៖ ចិនបើកយុទ្ធនា​ការដាក់ពង្រាយនាវាចម្បាំងខ្នាតធំ ព័ទ្ធជុំវិញកោះតៃវ៉ាន់ រហូតដល់មហាសមុទ្រប៉ាស៊ីហ្វិក

2 ម៉ោង មុន

កោះ​តៃវ៉ាន់ ៖ តាម​បណ្ដាញ​សង្គម​ X​ លោក​ចូ​សេ​ប​វូ ប្រមុខ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​តៃវ៉ាន​ថ្លែង​ថា ការ​ដាក់​ពង្រាយ​នាវាចម្បាំង​យ៉ាងច្រើន​របស់​ចិន ក្នុង​ដែនទឹក​តំបន់​ជុំវិញ​កោះ​តៃវ៉ាន់ កើត​មាន​រយៈពេល​ប៉់ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ក្រោយ​ការ​ជួប​គ្នា​រវាង​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ…

កោះ​តៃវ៉ាន់ ៖ តាម​បណ្ដាញ​សង្គម​ X​ លោក​ចូ​សេ​ប​វូ ប្រមុខ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​តៃវ៉ាន​ថ្លែង​ថា ការ​ដាក់​ពង្រាយ​នាវាចម្បាំង​យ៉ាងច្រើន​របស់​ចិន ក្នុង​ដែនទឹក​តំបន់​ជុំវិញ​កោះ​តៃវ៉ាន់ កើត​មាន​រយៈពេល​ប៉់ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ក្រោយ​ការ​ជួប​គ្នា​រវាង​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ និង​សម​ភាគី​ចិន​លោក​ស៊ី​​ជី​ន​ពីង​នៅ​ក្រុង​ប៉េ​កាំ​ង​។

ក្នុង​សារ​មួយ​តាម​បណ្ដាញ​សង្គម​លោក​ចូ​សេ​ប​វូ​បាន​បង្ហាញ​ផែនទី​មួយ​ចុះ​ថ្ងៃ​ទី​២៣ ​ឧសភា ដែល​បង្ហាញ​ការ​ដាក់​ពង្រាយ​នោះ​របស់​ចិន ជាមួយ​នាវា​របស់​កង​ម៉ា​រី​ន និង​នាវា​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ចិន​ដែល​ស្ថិត​នៅ​សមុទ្រ​លឿង ក្នុង​ដែនទឹក​ឧបទ្វីប​កូរ៉េ រហូត​ដល់​សមុទ្រ​ចិន​ខាងត្បូង​ និង​មហាសមុទ្រ​ប៉ា​ស៊ី​​ហ្វិ​ក​ភាគ​ខាងលិច​។

ចំពោះ​ការ​លក់​អាវុធ​របស់​អា​មេ​រិ​ក​ដល់​តៃវ៉ាន់ ក្រុង​វ៉ា​ស៊ីន​តោន​បាន​លើក​ហេតុផល​ពី​ការ​ពន្យារពេល​នោះ​ថា មក​ពី​ស​ង្ក្រា​ម​នៅ​ម​ជ្ឈឹ​ម​បូព៌ា​​ដែល​អា​មេ​រិ​កបាន​ប្រើ​គ្រាប់​ច្រើន​លើសលុប ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ