ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចព្រមព្រៀងផ្អាកសង្គ្រាម៖ អ៉ីរ៉ង់យល់ព្រមដោះដូរការបើកច្រកសមុទ្រ និងលុបចោលការហ៊ុមព័ទ្ធកំពង់ផែ ប៉ុន្តែរឿងនុយក្លេអ៊ែរត្រូវទុក​ចរចាវគ្គ​ក្រោយ

3 ម៉ោង មុន

សង្គ្រាម​អ៉ីរ៉​ង់ ៖ ពេល​នេះ ​តើ​សង្គ្រាម​នៅ​អ៉ី​រ៉​ង់​​កំពុង​តែ​ឈាន​ទៅ​បញ្ចប់​មែនឬ? ការ​បញ្ចប់សង្គ្រាម​នៅ​អ៉ី​រ៉​ង់​មាន​ពន្លឺ​នៃ​ក្ដី​សង្ឃឹម​ហើយ​ ។ ការ​ចរចា​ទី​បញ្ចប់​ប្រកបដោយ​ផ្លែផ្កា​ សម្រាប់​បញ្ចប់សង្គ្រាម​នៅ​ម​ជ្ឈឹ​ម​បូព៌ា ដោយ​សហរដ្ឋអាមេរិក ​និងអ៉ី​រ៉​ង់…

សង្គ្រាម​អ៉ីរ៉​ង់ ៖ ពេល​នេះ ​តើ​សង្គ្រាម​នៅ​អ៉ី​រ៉​ង់​​កំពុង​តែ​ឈាន​ទៅ​បញ្ចប់​មែនឬ? ការ​បញ្ចប់សង្គ្រាម​នៅ​អ៉ី​រ៉​ង់​មាន​ពន្លឺ​នៃ​ក្ដី​សង្ឃឹម​ហើយ​ ។ ការ​ចរចា​ទី​បញ្ចប់​ប្រកបដោយ​ផ្លែផ្កា​ សម្រាប់​បញ្ចប់សង្គ្រាម​នៅ​ម​ជ្ឈឹ​ម​បូព៌ា ដោយ​សហរដ្ឋអាមេរិក ​និងអ៉ី​រ៉​ង់ កាលពី​ថ្ងៃ​ទី​២៤​ ឧសភា​ ស្វែងរក​បង្ហើយការ​តាក់​តែង​​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ ។

ក៏​ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ទុកចិត្ត​លើ​គំនិត​របស់​ប្រធានា​ធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​​ដែល​តែង​ផ្លាស់​ប្ដូរ​ជាប់​ស្ទើរ​រាល់ថ្ងៃ​ ។ ប៉ុន្មាន​ថ្ងៃមុន​នេះ​ លោក​ត្រាំ​នៅ​និយាយ​ថា ត្រៀម​វាយប្រហារ​ជា​ថ្មី​ប្រឆាំងអ៉ី​រ៉​ង់​។ បែប​នេះ ​នាំ​ឲ្យ​គេ​មានការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ ។

លោក​ដូ​ណា​ល់​ត្រាំ​អះអាង​ កាលពី​ថ្ងៃ​ទី​២៣​ ឧសភា​ ថា កិច្ចព្រមព្រៀង​មួយ​រវាង​អា​មេ​រិ​ក ​និងអ៉ី​រ៉​ង់​ដើម្បី​បញ្ចប់សង្គ្រាម កំពុង​ត្រូវ​បាន​ចរចា​ដោយ​ទូលំទូលាយ​ និង​កំពុង​ឈាន​ទៅ​បង្ហើយ​រវាង​ប្រទេស​ទាំង​២ ​និង​ប្រទេស​ដទៃ​ៗ​ទៀត​ក្នុង​តំបន់​។ មុន​នេះ​ លោក​បាន​គំរាម​ជា​ថ្មី​វាយប្រហារ​អ៉ី​​រ៉​ង់ ប្រសិនបើ​កិច្ចព្រមព្រៀង​មួយ​មិន​អាច​សម្រេច​បានជា​មួយ​ប្រទេស​នេះ​ទេ​នោះ​ ។

តាម​បណ្ដាញ​សង្គម​TRUTH SOCIAL លោក​ត្រាំ​ថ្លែង​ថា គម្រោង​នៃ​កិច្ចព្រមព្រៀង​នោះ​ក៏​រួម​បញ្ចូល​ការ​បើក​ច្រក​សមុទ្រ​ហ័​រ​មូស​ឡើង​វិញ​ផង​ដែរ​ ។ ថ្ងៃ​ទី​២៣​ ឧសភា​ លោក​ត្រាំ​វាយ​ត​មៃ្ល​ថា ភ័ព្វ​វាសនា​នៃ​ការ​សម្រេច​បាន​កិច្ច​ព្រៀង​មួយ ឬ​បន្ត​ការ​ប្រយុទ្ធ​គ្នា​មាន​៥០-៥០​ដូច​គ្នា ។ ប៉ុន្តែ​នា​ថ្ងៃ​ទី​២៤​ ឧសភា​ លោក​ត្រាំ​បែរជា​ដូរ​វោហារ​ដែល​មុន​ថា​ កិច្ចព្រមព្រៀង​មួយ​សង្ឃឹម​សម្រេច​បាន​ក្នុង​ពេល​ឆាប់​ៗ ដោយ​មក​ថា​ខ្ញុំ​បាន​ស្នើ​ដល់​បណ្ដា​តំណាង​របស់​យើង កុំ​ឲ្យ​ប្រញាប់ប្រញាល់​ពេក​ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ព្រោះ​ពេលវេលា​កំពុង​តែ​ដើរតួ​អំណោយផល​ដល់​យើង​។

ប៉ុន្មាន​ម៉ោង​មុន​នេះ ​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​ម៉ា​ក្រូ​រូ​ប៊ី​យ៉ូ​ ដែល​មាន​សុទិដ្ឋិនិយម​ខ្លាំង​បំផុត​ថ្លែង​ថា សេចក្ដី​ប្រកាស​មួយ​អាច​ធ្វើ​ក្នុង​ថ្ងៃ​ទី​២៤​ ឧសភា​ តែ​ម្ដង ទាក់ទិន​នឹង​កិច្ចព្រមព្រៀង​មួយ​ជាមួយ​អ៉ីរ៉​ង់​ ។ លោក​ថា ​ប៉ុន្មាន​ម៉ោង​ទៀត​ពិភពលោក​ទាំងមូល​អាច​ទទួល​បាន​ដំណឹង​ដ៏​ល្អ​មួយ​។ ចំណែក​អ្នកនាំពាក្យ​ក្រសួងការបរទេសអ៉ី​​រ៉​ង់​វិញ​ក៏​អះអាង​ដែរ​ថា មាន​និន្នាការ​ទៅ​រក​ការ​ខិតចូល​ជិត​គ្នា​ជាមួយ​បណ្ដា​ជំហរ​អា​មេ​រិ​ក​។

ក្រុង​តេ​ហេ​រ៉​ង់​កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​បង្ហើយ​ពិធីការ​នៃ​កិច្ច​ព្រៀង​មួយ​ជាមួយ​
អា​មេ​រិ​ក​ ។ ប៉ុន្តែ​មិន​មាន​ន័យ​ថា ​យើង​និង​អា​មេ​រិ​ក​ឈាន​ដល់​កិច្ចព្រមព្រៀង​លើ​បញ្ហា​សំខាន់​ៗ​នៅឡើយ​។ អ្នកនាំពាក្យ​រូប​នោះ​លោក​អេ​ស្មា​អ៉ីលបាក់​ហៃ​អ៉ី​បញ្ជាក់​ថា សណុំ​រឿង​នុយ​ក្លេ​អ៊ែ​រ​ក្នុង​ដំណាក់កាល​នេះ​ មិន​ស្ថិត​ក្នុង​កិច្ចព្រមព្រៀង​ដែល​កំពុង​ពិភាក្សា​គ្នា​ឡើយ ផ្ទុយ​ពី​បញ្ហា​លុប​បំបាត់​ការ​បិទ​ខ្ទប់​ច្រក​សមុទ្រ​ហ័​រ​មូស ។

តាម​សារព័ត៌មាន​អា​មេ​រិ​កថា កិច្ចព្រមព្រៀង​នោះ​នឹង​សម្រាល​ទណ្ឌកម្ម​លើ​អ៉ី​រ៉​ង់​។ ទូរទស្សន៍​អា​មេ
​រិ​ក ​CBS NEWS ដែល​ដកស្រង់​ប្រភព​ជិតដិត​នឹង​ការ​ចារ​ចា​លើក​ឡើង​ថា សំណើ​ចុង​ក្រោយ​រួម​មាន​ការ​លែង​បង្កក​ភាគហ៊ុន​មួយ​ចំនួន​របស់​អ៉ី​រ៉​ង់​ក្នុង​បណ្ដា​ធនាគារ​បរទេស និង​ការ​បន្ត​ចរចា​៣០​ថ្ងៃ​ថែម​ទៀត​។ កិច្ចព្រមព្រៀង​នោះ​ ក៏​នឹង​អនុញ្ញាត​ផង​ដែរ​ដល់​បណ្ដា​នាវា​បើក​ឆ្លងកាត់​ច្រក​សមុទ្រ
​ហ័​រ​មូស ដែល​សំខាន់​បំផុត​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក​ ។ កិច្ចព្រមព្រៀង​ក៏​គ្រោង​ផង​ដែរ ​លុប​ចោលការ​ហ៊ុម​ព័ទ្ធ​កំពង់​ផែអ៉ី​​រ៉​ង់​ដោយ​កង​នាវា​អា​មេ​រិ​ក និង​ការ​ហ៊ុម​ព័ទ្ធ​របស់​អ៉ី​​រ៉​ង់​ចាប់តាំងពី​មាន​សង្គ្រាម​ជាមួយ​អា​មេ​រិ​ក ​និង​អ៉ី​ស្រា​អែ​លម​ក​។

ផ្ទុយ​ទៅ​វិញ ​ការ​ចរចា​នៅ​មិន​ទាន់​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​អ៉ី​រ៉​ង់ ពោល​ការ​ស្តុក​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​ចម្រាញ់​កម្រិត​ខ្ពស់​របស់​អ៉ី​​រ៉​ង់ ដែល​នឹង​ជា​កម្មវត្ថុ​នៃ​ការ​ចរចា​គ្នា​វគ្គ​ក្រោយ​នា​ប៉ុន្មាន​ស​ប្ដា​ហ៍​ ឬ​ប៉ុន្មាន​ខែ​ទៀត​ ។ ចំពោះ​បញ្ហា​លី​បង់់​ក៏​នៅ​មិន​ទាន់​ដោះស្រាយ​ដែរ​ ។ អា​មេ​រិ​ក​ទាមទារ​ឲ្យ​អ៉ី​​រ៉​ង់​រក្សា​ទុក​តែ​ទីតាំង​នុយក្លេអ៊ែរ​មួយ​ដែល​កំពុង​មាន​សកម្មភាព ហើយ​ផ្ទេរ​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​ចម្រាញ់​ខ្ពស់​ដែល​ស្តុក​ទុក​ទាំងអស់​ទៅ​កាន់​អា​មេ​រិ​ក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ