ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៤​នាក់ របួសធ្ងន់​ស្រាល​២៨​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​​ទី៩ ​ខែកញ្ញា ឆ្នាំ​២០១៩​ កើតឡើង​១៣​លើក​(​យប់​៨​លើក​)​ ស្លាប់​៤​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​២១​នាក់​(​ស្រី​៥​នាក់​) របួសស្រាល​៥​នាក់​(​ស្រី​១​នាក់​)…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​​ទី៩ ​ខែកញ្ញា ឆ្នាំ​២០១៩​ កើតឡើង​១៣​លើក​(​យប់​៨​លើក​)​ ស្លាប់​៤​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​២១​នាក់​(​ស្រី​៥​នាក់​) របួសស្រាល​៥​នាក់​(​ស្រី​១​នាក់​) ។ ស្លាប់​សរុប​៤​នាក់​: ម៉ូតូ​៤​នាក់​(​មិន​ពាក់មួក​៣​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៣​លើក​ស្លាប់​៣​នាក់​, មិន​គោរព​សិទ្ធ​ិ៤​លើក​,​ មិន​ប្រកាន់​ស្តាំ​២​លើក​ស្លាប់​១​នាក់​,​កត្តា​យាន​២​លើក​,​ប្រជែង​១​លើក​,​ស្រវឹង​១​លើក​។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​៣​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​រថយន្ត​តូច​៧​លើក​ស្លាប់​៣​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​១​លើក​,​រថយន្ត​ធំ​ក្រឡាប់​ខ្លួនឯង​១​លើក​,​រថយន្ត​តូច​និង​ផ្សេង​ៗ១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​២៦​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១៥​គ្រឿង​,​រថយន្ត​តូច​៨​គ្រឿង​,​រថយន្ត​ធំ​២​គ្រឿង​,​យាន​ផ្សេង​ៗ១​គ្រឿង ។

យាន​បង្កហេតុ​: ម៉ូតូ​៧​លើក​,​រថយន្ត​តូច​៣​លើក​,​រថយន្ត​ធំ​២​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៣​លើក​,​ផ្លូវ​ខេត្ត​១០​លើក​,​ផ្លូវលំ​​គ្មាន​ ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន ៖ ខេត្តតាកែវ ១​លើក​ស្លាប់​២​នាក់​របួស​១​នាក់​,​ ខេត្ត​សៀមរាប​១​លើក​ស្លាប់​១​នាក់​របួស​១​នាក់​ និង​ខេត្តកំពង់ស្ពឺ​១​លើក​ស្លាប់​១​នាក់​។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​៩ ​ខែ​ក​ញ្ញា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​១១៣៦​គ្រឿង (​ម៉ូតូ​៨៦៧​គ្រឿង​) មធ្យោបាយ​ល្មើស​១០៦៦​គ្រឿង (៨៦៧​គ្រឿង​) មធ្យោបាយ​ពិន័យ​១០៦៦​គ្រឿង ​(​ម៉ូតូ​៨៦៧​គ្រឿង​) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​៩ ​ខែកញ្ញា ឆ្នាំ​២០១៩​ បាន​ចុះ​អនុវត្ត​៦៩​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​៨៦៧​គ្រឿង​ ពិន័យ​ចំនួន​សរុប​៨២២​គ្រឿង​ (​មួក​៦១៩​គ្រឿង​ កញ្ចក់​១៥២​គ្រឿង​ បញ្ច្រាសទិស​​គ្មាន​ ផ្សេង​ៗ៥១​គ្រឿង​ ៕ (​​កែសម្រួលដោយ ៖ ធីតា​​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ