ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​មុខ​ស្គាល់​មាត់ តែ​មិន​ស្គាល់ចិត្ត​ដល់​ពេល​ស្គាល់​ពិត…អុញ​ធ្វើ​ស៊ី​មែន !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ខ្ចី​ម៉ូតូ​មិត្តភក្ដិ​ម្នាក់​ដោយ​ប្រាប់​ថា ជិះ​ទៅ​ឌុ​ប​មិត្តភក្ដិ​ម្នាក់​ទៀត ខណៈនោះ​ដោយសារ​តែ​ជា​សម្លាញ់​នឹង​គ្នា​បើ​ខ្ចី​ហើយ​មិន​ឲ្យ​មិនកើត​នាំ​អាក់អន់ចិត្ត ម្យ៉ាង​មិន​នឹក​ស្មានថា ពួកម៉ាក​រូប​នេះ​មានគំនិត​អាក្រក់​ទើប​យល់ព្រម​ឲ្យ​ខ្ចី​ជិះ ។ លុះ​ក្រោយ​ពេល​បាន​ម៉ូតូ​ដល់​ដៃ​ជនសង្ស័យ​ក៏​ជិះ​យក​ទៅ​ដាក់បញ្ចាំ​នៅ​ក្នុង​ផ្សារ​ឃ្លាំង​រំសេវ​ត្រឹមតែ​២៥០​ដុល្លារ​ប៉ុណ្ណោះ និង​ដើរ​ស៊ីចាយ​អស់…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ខ្ចី​ម៉ូតូ​មិត្តភក្ដិ​ម្នាក់​ដោយ​ប្រាប់​ថា ជិះ​ទៅ​ឌុ​ប​មិត្តភក្ដិ​ម្នាក់​ទៀត ខណៈនោះ​ដោយសារ​តែ​ជា​សម្លាញ់​នឹង​គ្នា​បើ​ខ្ចី​ហើយ​មិន​ឲ្យ​មិនកើត​នាំ​អាក់អន់ចិត្ត ម្យ៉ាង​មិន​នឹក​ស្មានថា ពួកម៉ាក​រូប​នេះ​មានគំនិត​អាក្រក់​ទើប​យល់ព្រម​ឲ្យ​ខ្ចី​ជិះ ។

លុះ​ក្រោយ​ពេល​បាន​ម៉ូតូ​ដល់​ដៃ​ជនសង្ស័យ​ក៏​ជិះ​យក​ទៅ​ដាក់បញ្ចាំ​នៅ​ក្នុង​ផ្សារ​ឃ្លាំង​រំសេវ​ត្រឹមតែ​២៥០​ដុល្លារ​ប៉ុណ្ណោះ និង​ដើរ​ស៊ីចាយ​អស់ លុះ​២​ថ្ងៃ​ក្រោយមក​ទើប​ម្ចាស់​តាម​រក​ឃើញ​ក៏​ចាប់ខ្លួន​ប្រគល់​ជូន​នគរបាល​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ព្រឹ​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​បន្ទប់​ជួល ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ លុះ​២​យប់ និង​២​ថ្ងៃ​ក្រោយមក​គឺ​នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៩ កញ្ញា ទើប​ម្ចាស់​ម៉ូតូ​បាន​ប្រទះ​ឃើញ​នៅ​ម្តុំ​ពោធិ៍​ចិន​តុង ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​ឃាត់ខ្លួន​នាំ​យក​ទៅ​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្ដង ។

យុវជន​ដែល​ជា​ជនសង្ស័យ​ខាងលើ​ឈ្មោះ ហេ​ន ហឿ​ង ហៅ​ម៉ៅ អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​២ ។ ចំណែក​យុវជន​ដែល​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ ឆេ​ង សំណាង អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅផ្ទះ​ជួល បន្ទប់​ក្បែរ​គ្នា ហើយ​បាត់បង់​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ១​គ្រឿង ។

ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ប្រាប់​នគរបាល​ថា ខ្លួន​បាន​ប្រើ​ល្បិច​ខ្ចី​ម៉ូតូ​ពី​ជន​រង​គ្រោះ​ដោយ​កុហក​ថា ជិះ​ទៅ​ទទួលយក​មិត្តភក្ដិ​ម្នាក់​ទៀត ប៉ុន្តែ​ក្រោយ​ពី​ខ្ចី​បាន​ហើយ​ខ្លួន​បាន​ជិះ​ម៉ូតូ​នោះ​យក​ទៅ​បញ្ចាំ​នៅ​ផ្សារ​ឃ្លាំង​រំសេវ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ក្នុង​តម្លៃ​២៥០​ដុល្លារ រួច​ហើយ​បាន​ដើរ​ស៊ីចាយ​រហូត​ដល់​អស់ ទើប​ត្រឡប់​មក​ម្ដុំ​ផ្សារ​ពោធិ៍​តុង​ស្រាប់តែ​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​រក​ឃើញ​ចាប់ខ្លួន​តែ​ម្ដង ។ បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍​កា​កាប​១​បាន បញ្ជូន​ជនសង្ស័យ​ខាងលើ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២ សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ