ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ដឹងខ្លួនទាន់ កុំ​អីឃ្លាំងស្តុកសាប៊ូខ្ទេច​គ្មានសល់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បន្ទប់គេងនៅក្នុងឃ្លាំងស្តុកសាប៊ូមួយកន្លែង​បានឆ្លងចរន្តអគ្គីសនី បង្កជាអគ្គិភ័យ បណ្តាលអោយឆាបឆេះពិតាន និងឆេះ​រាលដាលពេញក្នុងបន្ទប់គេង តែ​ត្រូវ​ម្ចាស់ឃ្លាំងដឹងខ្លួនទាន់​ ក៏នាំគ្នាទាញបំពង់ពន្លត់អគ្គិភ័យ​មកបាញ់ពន្លត់ភ្លាមៗអស់ជាច្រើនបំពង់ និ​ងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បី​ទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យឱ្យ​មកជួយអន្តរាគមន៍ ។…

រាជធានីភ្នំពេញ ៖ បន្ទប់គេងនៅក្នុងឃ្លាំងស្តុកសាប៊ូមួយកន្លែង​បានឆ្លងចរន្តអគ្គីសនី បង្កជាអគ្គិភ័យ បណ្តាលអោយឆាបឆេះពិតាន និងឆេះ​រាលដាលពេញក្នុងបន្ទប់គេង តែ​ត្រូវ​ម្ចាស់ឃ្លាំងដឹងខ្លួនទាន់​ ក៏នាំគ្នាទាញបំពង់ពន្លត់អគ្គិភ័យ​មកបាញ់ពន្លត់ភ្លាមៗអស់ជាច្រើនបំពង់ និ​ងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បី​ទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យឱ្យ​មកជួយអន្តរាគមន៍ ។

ហេតុការណ៍​ខាងលើ​នេះបានបង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​កើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី៨ ខែសីហា  នៅចំណុចផ្ទះលេខ២ ផ្លូវ៣៤៨ កែងនឹងផ្លូវ៩៥ ភូមិ២១ ក្រុម៩ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។ 

តាម​ប្រភពព័ត៌មានពីម្ចាស់ឃ្លាំង​ឈ្មោះ ង៉ូវ សេងគួង  ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរលក់ដូរ បានប្រាប់អោយដឹងថា មូលហេតុ​គឺ​បណ្ដាលឲ្យ​មកពី​ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យ​​ឆេះពិ​តាន ​រួច​ឆេះ​រាលដាលដល់សម្ភារៈក្នុងបន្ទប់ ។ ភ្លាមៗនោះ​ពួកគាត់ដឹងខ្លួនទាន់ក៏នាំគ្នាទាញយកបំពង់ពន្លត់អគ្គិភ័យ​មក​បាញ់ពន្លត់ភ្លាមៗអស់ជាច្រើនបំពង់ ទើប​ភ្លើងក៏រលត់ទៅវិញជិតអស់ ហើយគាត់​ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន​ហៅ​រថយន្តពន្លត់អគ្គីភ័យ​មកជួយអន្តរាគមន៍ព្រោងព្រាត​ជាច្រើនគ្រឿងផងដែរ ហើយនៅក្នុងប្រតិបត្តិការអន្តរាគមន៍ពន្លត់អគ្គិភ័យ​ខាលើនោះ គឺ​ប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យអស់ចំនួន​មួយ​គ្រឿងផងដែរ។   

ក្នុងហេតុការណ៍​អគ្គីភ័យ​ឆាបឆេះ​បន្ទប់គេងក្នុងឃ្លាំង​ស្តុកសាប៊ូ​ខាងលើនេះ គឺ​បណ្តាល​ឱ្យ​រង​ការ​ខូចខាតសម្ភារៈនៅក្នុងបន្ទប់គេង និ​ង​កេស​សាប៊ូកក់សក់តិចតួចតែ​ប៉ុណ្ណោះ តែ​មិនមាន​បណ្តាល​ឱ្យ​​មនុស្ស​ណាម្នាក់រង​គ្រោះថ្នាក់​ឡើយ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ