កម្ពុជាជំពាក់បំណុលបរទេសជាង១២,៨១ពាន់ លានដុល្លារ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹង កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ថា គិតត្រឹមឆ្នាំ២០២៥ កម្ពុជាជំពាក់បំណុលសាធារណៈ សរុបមានតម្លៃចំនួន ១៣,០៥ ពាន់លានដុល្លារ…
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹង កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ថា គិតត្រឹមឆ្នាំ២០២៥ កម្ពុជាជំពាក់បំណុលសាធារណៈ សរុបមានតម្លៃចំនួន ១៣,០៥ ពាន់លានដុល្លារ…
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹង កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ថា គិតត្រឹមឆ្នាំ២០២៥ កម្ពុជាជំពាក់បំណុលសាធារណៈ សរុបមានតម្លៃចំនួន ១៣,០៥ ពាន់លានដុល្លារ នៅក្នុងនោះបំណុលបរទេស គឺប្រមាណជា១២,៨១ ពាន់លានដុល្លារ ។
ប្រភពដដែលបានឲ្យដឹងថា ទំហំបំណុលសាធារណៈដែលកម្ពុជាជំពាក់ស្ថាប័ន នៅក្នុងប្រទេសមានតម្លៃប្រមាណជា២៤៦,៨៣ លានដុល្លារ ។
បំណុលទាំងនេះគឺជាទំហំបំណុលដែលកម្ពុជាជំពាក់ស្ថាប័ន និងរដ្ឋាភិបាលនៃប្រទេសនានា ដើម្បីយកមកអភិវឌ្ឈន៍នៅក្នុងប្រទេស ដោយនៅក្នុងនោះនៅពេញមួយ ឆ្នាំ២០២៥ កម្ពុជាខ្ចីបំណុលគេ ត្រឹមតែ១,២២ ពាន់លានដុល្លារ ។
មកដល់ពេលនេះ ម្ចាស់បំណុលធំៗរបស់កម្ពុជាមាន គឺចិន ជប៉ុន កូរ៉េខាងត្បូង បារាំង ធនាគារអភិវឌ្ឈន៍អាស៊ី ធនាគារពិភពលោកជាដើម ៕
ចែករំលែកព័តមាននេះ