ផុតឱសានវាទ! អាជ្ញាធរក្រុងកំពង់ឆ្នាំង ចុះចាត់វិធានការរុះរើតូបលក់ដូរនៅផ្សារលើ
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរក្រុងកំពង់ឆ្នាំង បានរំដោះ ផ្លូវក្រោយផ្សារលើ ឱ្យផុតពីភាពកកស្ទះចរាចរណ៍ ហើយ នៅព្រឹកថ្ងៃទី ១១ខែមិនា ឆ្នាំ២០២៦…
ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរក្រុងកំពង់ឆ្នាំង បានរំដោះ ផ្លូវក្រោយផ្សារលើ ឱ្យផុតពីភាពកកស្ទះចរាចរណ៍ ហើយ នៅព្រឹកថ្ងៃទី ១១ខែមិនា ឆ្នាំ២០២៦…
ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរក្រុងកំពង់ឆ្នាំង បានរំដោះ ផ្លូវក្រោយផ្សារលើ ឱ្យផុតពីភាពកកស្ទះចរាចរណ៍ ហើយ នៅព្រឹកថ្ងៃទី ១១ខែមិនា ឆ្នាំ២០២៦ បន្ទាប់ពីដល់ថ្ងៃ កំណត់ផុតឳសានវាទ។
លោកទូច លីហួត អភិបាលរងក្រុងកំពង់ឆ្នាំង បានបញ្ជាក់ថា ដោយទទួលបានការណែនាំពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្ត និងលោក ហ៊ីង ភ័ពមីនា អភិបាលក្រុង កំពង់ឆ្នាំងនៅព្រឹកនេះ លោកបានដឹកនាំ កម្លាំងចម្រុះសណ្ដាប់ធ្នាប់ក្រុងកំពង់ឆ្នាំង សហការជាមួយ កងកម្លាំងនគរបាលខេត្ត ចុះអនុវត្តវិធានការរដ្ឋបាលចំពោះអាជីវករដែលលក់ដូរលើផ្លូវសាធារណៈចំណុចផ្លូវបំបែកក្រោយផ្សារលើ ស្ថិតក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ជាមួយគ្នានេះលោក បានណែនាំដល់អាជីវករ ឱ្យ ធ្វើការសំអាតសងខាងផ្លូវចំណុចផ្លូវបំបែកជាប្រាំក្រោយផ្សារលើភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ឱ្យ បានស្អាតរួចរាល់សម្រាប់ប្រជាពលរដ្ឋទូទៅធ្វើបបានដំណើរវិញ 100% និងអំពាវនាវបន្ថែម ដល់អាជីវករ ក៏ដូចជាម្ចាស់ផ្ទះ ចូលរួមគោរពតាមការណែនាំ ចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីរក្សាភាពស្រស់ស្រស់ស្អាតនិងសារព័ន្ធភាពផ្សារ។
យោងរបាយការណ៍របស់សមត្ថកិច្ចដែលធ្វើការងារនេះ បានបញ្ជាក់ថា អាជីវករដែលលក់ដូរលើផ្លូវសាធារណ បានចូលទៅលក់នៅក្នុងផ្សារលើវិញ មានចំនួន១៥០កន្លែង ក្នុងនោះអាជីវករលក់ត្រីចំនួន៧០កន្លែង , អាជីវករលក់មាន់៩កន្លែង , អាជីវករលក់សាច់គោ ១១កន្លែង , អាជីវករលក់បន្លែ៥០កន្លែង , អាជីវករលក់សាច់មាន់១០កន្លែង ។ ចំពោះសម្ភារៈចាប់យករក្សាទុកនៅរដ្ឋបាលក្រុង មានដូចជា ឆ័ត្រចំនួន ២០ ឆ័ត្រ , ជើងឆ័ត្រចំនួន៣៥ជើងឆ័ត្រ , គ្រែដែកចំនួន១១គ្រែ , តុដែកចំនួន ១តុ , គ្រែឈើចំនួន៣គ្រែ , ធុងទឹកកកចំនួន១ធុង , បន្ទះឬស្សីក្រាលចំនួន២បន្ទះឬស្សី , កៅអីជ័រគ្មានបង្អែកចំនួន ១៤កៅអី , ធុងស្នោចំនួន ៤ ធុង , កញ្ច្រែងចំនួន២០កញ្ច្រែង , កង្ហារចំនួន១កង្ហារ , រោងដៃទំហំ២មx៤មចំនួន ១រោង , ចង្ក្រានដុតធ្យូងចំនួន ៣ ចង្ក្រាន , ជញ្ជីងខ្នាត២០គីឡូក្រាមចំនួន ១ជញ្ជីង , ចានដែកចំនួន ៩ ចានដែក , និងជ្រុញចំនួន ៩ ជ្រុញ ។
ក្នុងប្រតិបត្តិការចុះអនុវត្តកិច្ចការងារនេះ ទទួលបានការគាំទ្រពីមហាជន និងប្រជាពលរដ្ឋដែលធ្វើដំណើរជាខ្លាំង និងថ្លែងអំណរគុណចំពោះអាជ្ញាធរក្រុង និងសមត្ថកិច្ចពាក់ព័ន្ធដែលតែងតែយកចិត្តទុកដាក់ ចុះអនុវត្តជាប្រចាំ ធ្វើអោយសណ្តាប់ធ្នាប់សាធារណៈមានរបៀបរៀបរយ បង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ បញ្ចៀសនូវភាពកកស្ទះ រញ៉េរញ៉ៃ ។
គួរបញ្ជាក់ថា ការលក់ដូរលើផ្លូវសាធារណៈ បង្កឱ្យមានភាពអនាធិបតេយ្យ និងបាត់បង់សណ្តាប់ធ្នាប់ មិនត្រឹមតែធ្វើឱ្យខូចសោភ័ណភាព សណ្តាប់ធ្នាប់ប៉ុណ្ណោះនោះទេ តែវាធ្វើឱ្យប៉ះពាល់ដល់លំហូរចរាចរក្នុងតំបន់ ព្រមទាំងមុនសុវត្ថិភាព ប៉ះពាល់សតិអារម្មណ៍អ្នកប្រើប្រាស់ផ្លូវសាធារណៈ និងការសង្គ្រោះនានានៅពេលមានអគ្គិភ័យកើតឡើងជាយថាហេតុ៕










ចែករំលែកព័តមាននេះ