ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ៣ថ្ងៃ កម្ពុជាបានបន្តបណ្តេញជនបរទេស ៧២៤នាក់រស់នៅខុសច្បាប់ចេញពីប្រទេស

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ត្រឹមតែ​រយៈពេល​បី​ថ្ងៃ កម្ពុជា​បាន​បន្ត​បណ្តេញ​ជនបរទេស ចំនួន​៧២៤​នាក់ ដែល​ស្នាក់​នៅ​ធ្វើ​ការងារ​ខុសច្បាប់​ចេញពី​ប្រទេស​វិញ ។ យោង​តាម​អគ្គនាយកដ្ឋាន​អន្តោរ​ប្រវេសន៍ នៅ​ថ្ងៃ​ទី​១១ ខែមីនា…

រាជធានី​ភ្នំពេញ ៖ ត្រឹមតែ​រយៈពេល​បី​ថ្ងៃ កម្ពុជា​បាន​បន្ត​បណ្តេញ​ជនបរទេស ចំនួន​៧២៤​នាក់ ដែល​ស្នាក់​នៅ​ធ្វើ​ការងារ​ខុសច្បាប់​ចេញពី​ប្រទេស​វិញ ។

យោង​តាម​អគ្គនាយកដ្ឋាន​អន្តោរ​ប្រវេសន៍ នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៦ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៧ ដល់​១០ ខែមីនា ឆ្នាំ​២០២៦​នេះ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិ​បណ្ឌិត និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​បន្ត​ធ្វើការ​បណ្តេញ​ជនបរទេស​សរុប​ចំនួន​៧២៤​នាក់ (​ស្រី​១៦៣​នាក់​) មាន​១៥​សញ្ជាតិ រួម​មាន​ចិន ជប៉ុន ប៉ា​គី​ស្ថាន ឥណ្ឌា យ៉ូ​ហ្គ​ង់​ដា ឥណ្ឌូ​នេ​ស៊ី ចិនតៃវ៉ាន់ កូរ៉េ ហ្វី​លី​ពី​ន នេ​ប៉ា​ល់ វៀតណាម បង់​ក្លា​ដេ​ស អេ​ត្យូ​ពី នី​ហ្សេ​រី​យ៉ា និង​កា​មេ​រូ​ន ត្រូវ​បាន​បណ្ដេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ និង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត ជនបរទេស​ទាំងអស់​នេះ ពាក់ព័ន្ធ​ករណី​លួច​ឆ្លង​ដែន ស្នាក់​នៅ​គ្មាន​លិខិតឆ្លងដែន ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ប្រើប្រាស់​ទិដ្ឋាការ​ក្លែងក្លាយ និង​ធ្វើ​ការងារ​ខុសច្បាប់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

ប្រភព​បាន​លើក​ឡើង​ថា ការ​បណ្ដេញចេញ​ជនជាតិ​បរទេស​ខាងលើ​នេះ គឺជា​ការ​អនុវត្ត​តាម​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​បោសសំអាត និង​លុប​បំបាត់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ធានា​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​តំបន់ និង​សកលលោក ដោយ​គ្មាន​ការ​លើកលែង​នោះ​ឡើយ​ចំពោះ​មេខ្លោង​ដែល​នៅ​ពីក្រោយ ក៏​ដូច​ជា​ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដែល​ត្រូវ​មេខ្លោង​បោក​បញ្ឆោត​ឱ្យមក​ធ្វើការ​ក្នុង​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ហើយ​មាន​សេរីភាព និង​អាច​វិល​ត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ