ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមអ៉ីរ៉ង់ថ្ងៃទី១២៖ តេហេរ៉ង់វាយប្រហាររោងចក្រចម្រាញ់ប្រេងនៅអារ៉ាប់រួម និងគំរាមផ្ដាច់ការនាំចេញប្រេងក្នុងតំបន់ទាំងស្រុង

2 ម៉ោង មុន

ស​ង្ក្រា​ម​អ៉ី​រ៉​ង់ ៖ ការ​វាយប្រហារ​របស់​អ៉ី​រ៉​ង់​ប្រឆាំង​បណ្ដា​រចនាសម្ព័ន្ធ​ប្រេង​ក្នុង​តំបន់ ហើយ​ការ​សន្យា​​របស់​ប្រទេស​នោះ​រាំង​ខ្ទប់​ផ្លូវ​សមុទ្រ បន្ត​គាបសង្កត់​ទីផ្សារ​ប្រេង​កាលពី​ថ្ងៃ​ទី​១០​ មីនា​ ខណៈ​សហរដ្ឋអាមេរិក សន្យា​ពី​ការ​វាយប្រហារ​យ៉ាង​បំផ្លិចបំផ្លាញ​ថ្មី​ៗ​ថែម​ទៀត​លើ​អ៉ីរ៉​ង់​ ។ សង្គ្រាម​នោះ…

ស​ង្ក្រា​ម​អ៉ី​រ៉​ង់ ៖ ការ​វាយប្រហារ​របស់​អ៉ី​រ៉​ង់​ប្រឆាំង​បណ្ដា​រចនាសម្ព័ន្ធ​ប្រេង​ក្នុង​តំបន់ ហើយ​ការ​សន្យា​​របស់​ប្រទេស​នោះ​រាំង​ខ្ទប់​ផ្លូវ​សមុទ្រ បន្ត​គាបសង្កត់​ទីផ្សារ​ប្រេង​កាលពី​ថ្ងៃ​ទី​១០​ មីនា​ ខណៈ​សហរដ្ឋអាមេរិក សន្យា​ពី​ការ​វាយប្រហារ​យ៉ាង​បំផ្លិចបំផ្លាញ​ថ្មី​ៗ​ថែម​ទៀត​លើ​អ៉ីរ៉​ង់​ ។

សង្គ្រាម​នោះ ​ពេល​នេះ​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​១២​ហើយ ដែល​មើលទៅ​ហាក់ដូចជា​មិន​ទាន់​រក​ច្រក​បញ្ចប់​បាន​នៅឡើយ ហើយ​ឥទ្ធិពល​របស់​វា​គ្របដណ្ដប់​លើ​តំបន់​ទាំងមូល​ និង​ហួស​ពី​នេះ​ទៀត​ ។ ទាំង​សងខាង​សុទ្ធតែ​ពង្រឹង​វោហារសាស្ត្រ ដោយនៅ​តែ​ប្រកាន់​ជំហរ​រឹង​ដូច​គ្នា​ ។ រដ្ឋមន្ត្រីក្រសួង​សង្គ្រាម​អា​មេ​រិ​ក​លោក ​PETE HEGSHETH ​បាន​គំរាម​វាយប្រហារ​ខ្លាំងក្លា​ថ្មី​ៗ​នា​ពេល​នេះ ចំណែក​បណ្ដា​មេដឹកនាំ​អ៉ី​រ៉​ង់​បដិសេធ​រាល់​ការ​ចរចា​ និង​គំរាម​ដោយ​ផ្ទាល់​ចំពោះ​ប្រធានាធិបតី
​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ ។

អ៉ី​រ៉​ង់​បាន​ធ្វើការ​វាយប្រហារ​ថ្មី​លើ​អ៉ី​ស្រា​អែ​ល ​និង​បណ្ដា​ប្រទេស​នៅ​ឈូង​សមុទ្រ​ពែ​រ្ស៍ ។ ចំណែក​
អ៉ី​ស្រា​អែ​ល​សម្ព័ន្ធមិត្ត​អា​មេ​រិ​ក ក្នុង​ជម្លោះ​នេះ​ បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​ថ្មី​ៗ លើ​ក្រុង​តេ​ហេ​រ៉​ង់​ និង​លើ​លី​បង់ ប្រឆាំង​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​ស្និទ្ធ​អ៉ី​រ៉​ង់​ ។ ប្រជាជន​ក្រុង​តេ​ហេ​រ៉​ង់​រៀបរាប់​ថា រង​ការ​វាយប្រហារ​ដ៏​សាហាវ​មួយ​ចំនួន ជាមួយ​ការ​ដាច់​ភ្លើង​ក្នុង​កន្លែង​មួយ​ចំនួន​នៃ​ក្រុង​តេ​ហេ​រ៉​ង់​ ។

អេ​មី​រ៉ាត់​ អា​រ៉ាប់​រួម​ រាយការណ៍​ពី​មនុស្ស​ស្លាប់​ថ្មី​២​នាក់ បន្ទាប់​ពី​ដ្រូ​ន​៩​គ្រឿង ​វាយប្រហារ​ប្រទេស​នេះ ចំណែក​ដ្រូ​ន​ និង​មី​ស៊ី​ល​ច្រើន​គ្រាប់​ត្រូវ​បាន​ស្ទាក់​កម្ទេច​ ។ មាន​ភ្លើង​ឆាបឆេះ​ក្នុង​ទីក្រុង​ឧស្សា​ហ​កម្ម​RUWAIS ដែល​មាន​បណ្ដា​រោងចក្រ​ចម្រាញ់​ប្រេងកាត​ បន្ទាប់​ពី​ការ​វាយប្រហារ​របស់​ដ្រូ​ន
អ៉ី​រ៉ង់​ ។ អាជ្ញា​មូលដ្ឋាន​អះអាង​ថា ពុំ​មាន​ជន​រង​គ្រោះ​ណា​ម្នាក់​ត្រូវ​បាន​រាយការណ៍​នៅ​ទីនោះ​
ឡើយ​។

ការ​វាយប្រហារ​ប្រឆាំង​ប្រទេស​អ្នកមាន​នោះ​ ក្នុង​តំបន់​ឈូង​សមុទ្រ ដែល​មាន​ទីតាំង​ពាណិជ្ជកម្ម​និង​ទេសចរណ៍​សំខាន់​គឹ​ក្រុង​ឌូ​បៃ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់​និង​របួស​១២២​នាក់ ចាប់តាំងពី​អា​មេ​រិ​ក​និង​អ៉ី​ស្រា​អែ​ល វាយប្រហារ​ប្រឆាំង​អ៉ី​រ៉​ង់​ពី​ថ្ងៃ​ទី​២៨​ កុម្ភៈ ​មក ដែល​នាំ​ឲ្យ​មានការ​តបត​របស់ក្រុង​តេ​ហេ​រ៉​ង់​ក្នុង​តំបន់​ទាំងមូល​ ។

នៅ​បា​រ៉ែ​ន​អាជ្ញាធរ​រាយការណ៍​ពី​ការ​វាយប្រហារ​មួយ​របស់​អ៉ី​រ៉​ង់ ត្រូវ​ចំ​អគារ​ស្នាក់​នៅ​មួយ​នៃ​រដ្ឋធានី​ម៉ា​ណា​ម៉ា បណ្ដាល​ឲ្យ​ស្លាប់​នារី​ម្នាក់​អាយុ​២៩​ឆ្នាំ​ ហើយ​មនុស្ស​៨​នាក់​ទៀត​រង​របួស​។ ក្រសួង​ការពារ​ប្រទេស​បា​រ៉ែ​ន​អះអាង​ថា​ បាន​ស្ទាក់​មី​ស៊ី​ល​បាលី​ស្ទិ​កអ៉ី​រ៉​ង់​១០០​គ្រាប់​ និង​ដ្រូ​ន​១៧៥​គ្រឿង​តាំងពី​ចាប់ផ្ដើម​សង្គ្រាម​មក ​។ អា​រ៉ា​ប៊ី​សា​អូឌីត​អះអាង​ពី​ការ​កម្ទេច​ដ្រូ​ន​២​គ្រឿង​ ចំណែក​កង​ឆ្មាំ​ជាតិ​គុយ​វ៉ែត​និយាយ​ថា បាន​បាញ់​ទម្លាក់​ដ្រូ​ន​៦​គ្រឿង​ ។

ស្នូរស៊ី​រ៉ែ​ន​បាន​លាន់ឮ​នៅ​ក្រុង​ហ្សេ​រុយ​សា​ឡឹម​ ហើយ​ស្នូរ​ផ្ទុះ​នានា​លាន់ឮ​នៅ​ក្រុង​តែ​ល​អា
​វីវ ខណៈ​ប្រព័ន្ធ​ការពារ​អាកាស​អ៉ី​ស្រា​អែ​ល​ខិតខំ​បាញ់​ស្ទាក់​ការ​បាញ់​ស្រោច​មី​ស៊ីល​របស់​អ៉ី​រ៉​ង់​។
រីឯ​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​ចាប់ផ្ដើម​បាញ់​លើ​អ៉ី​ស្រា​អែ​ល ក្រោយ​ចាប់ផ្ដើម​សង្គ្រាម​ហើយ​បាន​បាញ់​មី​ស៊ីល​ជា​ថ្មី​លើ​អ៉ី​ស្រា​អែ​ល​ ។

នៅ​ក្រុង​វ៉ា​ស៊ីន​តោន​ក្នុង​មន្ទីរ​ប៉ង់​តា​ហ្កោ​ន​រដ្ឋមន្ត្រីក្រសួង​សង្គ្រាម​អា​មេ​រិ​ក លោក​PETE HEGS​HETH កាលពី​ថ្ងៃ​ទី​១០​ មីនា ​បាន​ព្រមាន​វាយប្រហារ​ខ្លាំងក្លា​បំផុត​ថ្មី​ប្រឆាំង​អ៉ី​រ៉់់​ង់​។ លោក​រៀបរាប់​ថា​ យន្តហោះ​ប្រដេញ​ក្នុង​ចំនួន​ដ៏​ច្រើន និង​បណ្ដា​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ នឹង​ចេញ​វាយប្រហារ​ខ្លាំងក្លា​បំផុត​លើ​អ៉ី​រ៉​ង់​។ លោក​PETE HEGSHETH បន្ត​ថា រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ អ៉ី​រ៉​ង់​បាន​បាញ់​មី​ស៊ី​ល​ ហាក់ដូចជា​តិច​ពុំ​ធ្លាប់​មាន​ ។

ចំណែក​នាយ​អ​គ្ក​សេនាធិការ​កងទ័ព​អា​មេ​រិ​ក​ឧត្ដមសេនីយ​DAN CAINE គូសបញ្ជាក់​ថា កងទ័ព​
អា​មេ​រិ​កបាន​វាយប្រហារ​គោលដៅ​ជាង​៥០០០​នៅ​អ៉ី​រ៉​ង់​។ មន្ទីរ​ប៉ង់​តា​ហ្គោ​ន​វិញ​គូសបញ្ជាក់​ដាច់​ដោយឡែក​កាលពី​ថ្ងៃ​ទី​១០​ មីនា​ ថា ទាហាន​អា​មេ​រិ​ក​ប្រមាណ​ច​ជា​១៤០​នាក់​រង​របួស​ក្នុង​សង្គ្រាម ដោយ​ភាគច្រើន​របួសស្រាល​។ ទាហាន​អា​មេ​រិ​ក​៨​នាក់​របួសធ្ងន់​និង​៧​នាក់​ស្លាប់​ ។

នៅ​អ៉ី​រ៉​ង់​មនុស្ស​យ៉ាងតិច​១២៣០​នាក់​ស្លាប់ ​ចំណែក​អ្នក​ស្លាប់​នៅ​លី​បង់​ដោយសារ​ការ​វាយប្រហារ​របស់​អ៉ី​ស្រា​អែ​ល​ប្រឆាំង​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍ ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​យ៉ាងតិច​៣៩៧​នាក់ ហើយ​មនុស្ស​១២​នាក់​ស្លាប់​នៅ​អ៉ី​ស្រា​អែ​ល​។

បណ្ដា​មេដឹកនាំ​អ៉ី​រ៉​ង់​នៅ​តែ​មិន​ញញើត ក្រោយ​ច្រើន​ថ្ងៃ​នៃ​ការ​វាយប្រហារ​ខ្លាំងក្លា​របស់​អា​មេ​រិ​ក ​និង​អ៉ី​ស្រា​អែ​ល សំដៅលើ​បណ្ដា​មេដឹកនាំ​ប្រទេស កងទ័ព មី​ស៊ីល​បាលី​ស្ទិ​ក ​និង​កម្មវិធី​នុយ​ក្លរ​អ៊ែ​រអ៉ី
​រ៉​ង់​។ ប្រធាន​សភា​អ៉ី​រ៉​ង់​លោក​ម៉ូ​ហា​ម៉ា​ដ​បាក់​ហ័​រកា​លី​បា​ហ្វ​ថ្លែង​ថា អ៉ី​រ៉​ង់​ដាច់ខាត​មិន​ស្វែងរក​បទ​ឈប់​បាញ់​គ្នា​មួយ​ឡើយ​។

លោក​ថា ​ពួក​ឈ្លានពាន​ត្រូវ​តែ​ដាល់​ឲ្យ​បែក​មាត់ ដើម្បី​ឲ្យ​ស្គាល់​មេរៀន​ហើយនឹង​លែង​គិត វាយ​ប្រហារ​ប្រទេស​យើង​លើក​ក្រោយ​ទៀត​។ ចំណែក​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ខាង​សន្តិសុខ​ជាតិ​
អ៉ី​រ៉​ង់​លោក​អា​លី​ឡា​រី​ហ្សា​នី​ហាក់ដូចជា​គំរាម​លោក​ត្រាំ​វិញ ដោយ​សរសេរ​តាម​បណ្ដាញ​សង្គម​X​ថា អ៉ី​រ៉​ង់​មិន​ខ្លាច​ការ​គំរាម​ប្រហោង​ធ្លុង​របស់​អ្នក​ឡើយ​ ។ ទោះជា​អ្នក​ខ្លាំង​ជាង​លោក​ទៀត​ក៏​មិន​អាច​កម្ទេច​អ៉ី​រ៉​ង់​បាន​ដែរ​ចាំ​ចុះ សូម​លោក​កុំ​កម្ទេច​ខ្លួនឯង​អី​ ។

លើស​ពី​ការ​វាយប្រហារ​ដោយ​មី​ស៊ីល ​និង​ដ្រូ​ន​លើ​អ៉ី​ស្រា​អែ​ល ​និង​បណ្ដា​ប្រទេស​ជា​សម្ព័ន្ធមិត្ត​នៅ​តំបន់​ឈូង​សមុទ្រ អ៉ី​រ៉​ង់​ក៏​វាយប្រហារ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ផង​ដែរ​។ ការ​វាយប្រហារ​ទាំងនោះ​ហាក់​ឌូ​ច​ជា​សំដៅ បង្ក​ការ​លំបាក​ខាង​សេដ្ឋកិច្ច​ពិភពលោក ដើម្បី​គាបសង្កត់​លើ​អា​មេ​រិ​ក​និង​អ៉ី​ស្រា​អែ​ល​ឲ្យ​បញ្ចប់​ការ​វាយប្រហារ​។

ត​ម្លៃ្ល​ប្រេង​ឆៅ​BRENT​បាន​ហក់​ឡើង​ខ្ពស់​ កាលពី​ថ្ងៃ​ទី​៩​​ មីនា​ ដល់​ជិត​១២០​ដុល្លារ​​ក្នុង​១​ធុង មុន​ពេល​ចុះ​មក​វិញ​ត្រឹម​៩០​ដុល្លារ​ក្នុង​១​ធុង​។ កង​ឆ្មាំ​បដិវត្តន៍​អ៉ី​រ៉​ង់​ថ្លែង​ថា ខ្លួន​នឹង​មិន​អនុញ្ញាត​ឲ្យ​នាំ​ប្រេង​ចេញ ពី​តំបន់​មួយ​លី​ត្រ​ណា​ឡើយ ទៅ​កាន់​ពួក​ប្រទូស្ត​រ៉ា​យ​និង​បណ្ដា​ដៃគូ​ពួក​គេ រហូត​ដល់​មាន​បទបញ្ជា​ជា​ថ្មី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ