ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់មិនរួចទេ ! ៦ម៉ោងក្រោយពីលួចក្នុងហាងកាហ្វេមួយកន្លែងជនសង្ស័យត្រូវសមត្ថកិច្ចចាប់ខ្លួន

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក​ធ្វើការ​ស្រាវជ្រាវ​ឃាត់ ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចូល​លួច​យក​សម្ភារៈ និង​លុយ នៅ​ក្នុង​ហាង​កាហ្វេ THE PEACE គិត​ជា​ប្រាក់​ប្រមាណ​១,៧៥០​ដុល្លារ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក​ធ្វើការ​ស្រាវជ្រាវ​ឃាត់ ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចូល​លួច​យក​សម្ភារៈ និង​លុយ នៅ​ក្នុង​ហាង​កាហ្វេ THE PEACE គិត​ជា​ប្រាក់​ប្រមាណ​១,៧៥០​ដុល្លារ រួច​គេចខ្លួន បាន​ប្រមាណ​ជាង​៦​ម៉ោង ។

ជនសង្ស័យ​រូប​នោះ​ឈ្មោះ ជា សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​មិន​ពិតប្រាកដ មាន​សារធាតុ​ញៀ​.​ន ។

តាម​នគរបាល​ខណ្ឌទួលគោក បានឱ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៦ វេលា​ម៉ោង​ប្រហែល​០៨​និង​៣០​នាទី​ព្រឹក នៅ​ចំណុច​លើ​ផ្លូវ​រថភ្លើង ភូមិ​២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ពី​បទ លួច (​ចូល​ក្នុង​ហាង​កាហ្វេ​លួច​ទ្រព្យសម្បត្តិ​សរុប​ជា​ទឹកប្រាក់ ១,៧៥០​ដុល្លារ​) ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​ចំណុច​ហាង​កាហ្វេ THE PEACE ទីតាំង​ផ្ទះ​លេខ​៧B ផ្លូវ​លេខ​៦០៨ ក្រុម​ទី​១០២ ភូមិ​២២ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៦ វេលា​ម៉ោង​ប្រហែល​០២:២៨​នាទី​យប់​រំលង​អធ្រាត្រ ។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​យប់​រំលង​អធ្រាត្រ ខណៈ​ដែល​ជន​រង​គ្រោះ ឈ្មោះ ចាន់ ស៊ី​ណា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ កំពុង​តែ​ដេក​លង់លក់​ជនសង្ស័យ​បាន​ចូល​ធ្វើ​សកម្មភាព​លួច​យក​សម្ភារៈ​រួម​មានៈ ទូ​កា​សៀ គិតលុយ ចំនួន​០១ , Laptop ពណ៌​ខ្មៅ ចំនួន​០១ , ហ្គី​តា​ចំនួន​០១ , តុ​និង​កៅអី​ចំនួន​០២​ឈុត , លុយ​ចំនួន​៥០០​ដុល្លារ (​ប្រាំ​រយ​ដុល្លារ​សហរដ្ឋអាមេរិក​) និង​ភេសជ្ជៈ​មួយ​ចំនួន តែ​គិត​ជា​ប្រាក់​សរុប​ជា​ទឹកប្រាក់​១,៧៥០​ដុល្លារ ។

លុះ​ព្រឹក​ឡើង សមត្ថកិច្ច​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌទួលគោក​សហការ​ជាមួយនឹង​នគរបាល​ប៉ុស្តិ៍ បាន​ធ្វើការ​ស្រាវជ្រាវ​ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ​។

ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ