ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខេត្តបន្ទាយមានជ័យ៖ ស្ថានីយប្រេងជាង៦០%​បើកដំណើរការឡើងវិញ ក្រោមការត្រួតពិនិត្យតម្លៃយ៉ាងតឹងរ៉ឹងពីមន្ត្រីជំនាញ

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​ជំនាញ​បានឱ្យ​ដឹង​ថា ស្ថានីយ​ប្រេង និង​ឧស្ម័ន ដែល​មាន​ចំនួន​២៨៦​ស្ថានីយ​ក្នុង​ខេត្ត បាន​បើក​ដំណើរការ​ប្រមាណ​៦០​ភាគរយ​ហើយ និង​៤០​ភាគរយ​មិន​ទាន់​បើកទ្វារ​ទេ ព្រោះ​ពុំ​មាន​ស្តុក​ប្រេង​គ្រប់គ្រាន់ សម្រាប់​ថ្ងៃ​ទី​១០…

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​ជំនាញ​បានឱ្យ​ដឹង​ថា ស្ថានីយ​ប្រេង និង​ឧស្ម័ន ដែល​មាន​ចំនួន​២៨៦​ស្ថានីយ​ក្នុង​ខេត្ត បាន​បើក​ដំណើរការ​ប្រមាណ​៦០​ភាគរយ​ហើយ និង​៤០​ភាគរយ​មិន​ទាន់​បើកទ្វារ​ទេ ព្រោះ​ពុំ​មាន​ស្តុក​ប្រេង​គ្រប់គ្រាន់ សម្រាប់​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៦ នៅ​ខេត្តបន្ទាយមាន
ជ័យ ។

លោក ប៉ុក ឡៃ​ជី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ថា នៅ​ខេត្តបន្ទាយ​មាន​ជ័យ ស្ថានីយប្រេងឥន្ធនៈ​និង​ឧស្ម័ន សរុប​ចំនួន​២៨៦​ស្ថានីយ បាន​បើក​ដំណើរការ​ឡើង​វិញ​ប្រមាណ​ជាង​៦០​ភាគរយ​ហើយ នៅ​តែ​៤០​ភាគរយ​មិន​ទាន់​បាន​បើក ព្រោះ​ពុំ​មាន​ស្តុក​ប្រេង​គ្រប់គ្រាន់ ដើម្បី​លក់​ឱ្យ​អតិថិជន ។​ ប្រេងសាំង និង​ឧស្ម័ន ប្រេងសាំង​ស៊ុប​ពែរ​មាន​ប្រហែល ១៤៧ ៣០០​លី​ត្រ និង​ប្រេងម៉ាស៊ូត​មាន​ប្រមាណ ១៥៤ ១០០​លី​ត្រ និង​ឧស្ម័ន​(​ហ្គា​ស​) អិ​ល​ភី​ជី​មាន ១៩៩​តោន ។

លោក​បាន​បញ្ជាក់​ថា ក្រុមការងារ​មន្ទីរ​ជំនាញ បាន​ចុះ​ផ្សព្វផ្សាយ​របស់​ក្រសួងពាណិជ្ជកម្ម នៃ​តម្លៃ​ដាក់​ឱ្យ​អាជីវករ​លក់​ចាប់ពី​ថ្ងៃ​ទី​០៨​ដល់​១០ ខែមីនា ឆ្នាំ​២០២៦ មាន​ប្រេងសាំង​ធម្មតា​១​លី​ត្រ​តម្លៃ ៤ ៤០០​រៀល និង​ប្រេងម៉ាស៊ូត​១​លី​ត្រ​តម្លៃ ៥ ១៥០​រៀល បើសិនជា​ស្ថានីយប្រេងឥន្ធនៈ និង​ឧស្ម័ន​ណាមួយ​ហ៊ាន​លក់​លើស​តម្លៃ​កំណត់ បើ​រក​ឃើញ​ត្រូវ​មាន​វិធានការ​តាម​ច្បាប់​ជៀសវាង​ការ​ឆ្លៀតឱកាស​កើតឡើង ។ សម្រាប់​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៦ ការ​កំណត់​តម្លៃ​បាន​បង្ហាញ​ថា ឡើងថ្លៃ​មួយ​កម្រិត​ទៀត ដែល​ប្រេងសាំង​ធម្មតា​១​លី​ត្រ​តម្លៃ ៥ ២០០​រៀល និង​ប្រេងម៉ាស៊ូត​តម្លៃ ៦ ០៥០​រៀល ។

លោក ប៉ុក ឡៃ​ជី បាន​បញ្ជាក់​ថា ស្ថានីយ​ប្រេង​ឥន្ទ​នៈ និង​ឧស្ម័ន​នៅ​ខេត្តបន្ទាយមានជ័យ ដែល​កំពុង​លក់​ចែកចាយ​មាន​ដូច​ជា​ក្រុមហ៊ុន តេ​លា តូ​តា​ល់ កាល់​តិច ស៊ូ​គី​ម៉ិច អ៊ិ​ល​អេ​ច​អ ប៊ី​វី​អឹ​ម ភី​ធី​ធី លី​ម​ឡុ​ង តារា​ស៊ី​ធី និង​ក្រុមហ៊ុន​ផ្សេង​ៗ​ទៀត ។ តាម​ការ​សំណូមពរ​ពី​ម្ចាស់​ស្ថានីយ​ប្រេង ឬ​ដេប៉ូ​លក់​ចែកចាយ សុំ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ផ្គត់ផ្គង់​ប្រេង​ឱ្យ​បាន​គ្រប់គ្រាន់ និង​ទាន់​ពេល សម្រាប់​លក់​ជូន​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ