ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​គំនុំ​ទើប​ទាញ​កាំភ្លើង​កែ​ច្នៃ​វាយ​គេ ចុងក្រោយទឹកភ្នែក

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ចំនួន​២​នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ​ក្រោយ​ពី​ប្រើប្រាស់​កាំភ្លើង​កែ​ច្នៃ​ព្រូត​គ្នា​វាយ​ទៅ​លើ​បុរស​ម្នាក់ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៨ កញ្ញា នៅ​ភូមិ​ប៉ោយ​តា​សេក ឃុំ​បឹង​ព្រីង…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ចំនួន​២​នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ​ក្រោយ​ពី​ប្រើប្រាស់​កាំភ្លើង​កែ​ច្នៃ​ព្រូត​គ្នា​វាយ​ទៅ​លើ​បុរស​ម្នាក់ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៨ កញ្ញា នៅ​ភូមិ​ប៉ោយ​តា​សេក ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ដោយសារ​តែ​រឿង​គំនុំ ។

សេចក្តីរាយការណ៍​បាន​បន្ត លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ទាំង​២​នាក់ ម្នាក់​ឈ្មោះ ចាន់ ធានី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ សឿង សឹង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ពួក​គេ​រស់នៅ​ភូមិ​ប៉ោយ​តា​សេក ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល រីឯ​ជន​រង​គ្រោះ​ឈ្មោះ ធឿ​ន ផ​ល្លី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជាមួយ​គ្នា​ដែរ ។
លោកស្នងការ​រង​បាន​ប្រាប់​ថា ជន​ដៃដល់​បាន​ប្រើប្រាស់​កាំភ្លើង​កែ​ច្នៃ​ព្រូត​គ្នា​វាយ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​រង​របួស​បាក់​កែងដៃ​ធ្វេ​ង និង​របួស​ភ្លៅ​ខាងឆ្វេង​យ៉ាងធ្ងន់ធ្ងរ តែ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជន​ដៃដល់​ទាំង​២​នាក់​ភ្លាម​ៗ​ដែរ ហើយ​បើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ថា អំពើ​ហិង្សា​ដោយ​ចេតនា​នេះ គឺ​ផ្ដើម​ចេញពី​រឿង​គំនុំ ។

ជនសង្ស័យ​ឈ្មោះ ចាន់ ធានី និង​សឿង សឹង បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ព្រូត​គ្នា​វាយ​ជន​រង​គ្រោះ​មែន ដោយសារ​ជន​រង​គ្រោះ​ជំពាក់​លុយ​មិន​សង ។ ជន​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ស្រង់​ចម្លើយ​បឋម​ថា ដោយសារ​ខឹង​ជន​រង​គ្រោះ​ជំពាក់​លុយ​មិន​សង​ទើប​ទាញ​កាំភ្លើង​កែ​ច្នៃ​(​កាំភ្លើង​ខ្យល់​) សំពង​តែ​ម្ដង​ទៅ ។

នៅ​ក្នុង​ករណី​នេះ​លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី បាន​មាន​ប្រសាសន៍​ថា បើ​យោង​លើ​បទល្មើស​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​នេះ​ជន​ទាំង​២​នាក់​អាច​ត្រូវ​ចោទប្រកាន់​ពី​បទ​«​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស » ។ ទោះ​យ៉ាងណា​ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជន​ទាំង​២​នាក់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ