ប្រទេស​វៀតណាម​សន្យា​នាំ​ចូល​ទំនិញ​អា​មេ​រិ​ក​បន្ថែម​ទៀត


យោង​តាម​មន្ត្រី​អា​មេ​រិ​ក និង​វៀតណាម​បានឱ្យ​ដឹង​ថា ប្រទេស​វៀតណាម​បាន​សន្យា​ថា នឹង​នាំ​ចូល​ទំនិញ​អា​មេ​រិ​ក​បន្ថែម​ទៀត ដើម្បី​បន្ថយ​ការ​យល់​ឃើញ​ថា ប្រទេស​ខ្លួន​បាន​ចំណេញ​យ៉ាង​អយុត្តិធម៌​ពី​សង្គ្រាម​ពាណិជ្ជកម្ម​អា​មេ​រិ​ក – ចិន ។

មន្ត្រី​បាន​និយាយ​ថា នៅ​ក្នុង​កិច្ច​ពិភាក្សា​ថ្មី​ៗ​ជាមួយ​ពាណិជ្ជករ និង​អ្នកការទូត​អា​មេ​រិ​ក​មន្ត្រី​វៀតណាម​បាន​និយាយ​អំពី​ការ​នាំ​ចូល​ផលិតផល​កាន់តែ​ច្រើន រួម​មាន​ធ្យូងថ្ម ឧស្ម័ន​ធម្មជាតិ សាច់ ផ្លែ​ឈើ និង​ផលិតផល​កសិកម្ម​ដទៃ​ទៀត ។

កិច្ចចរចា​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ បាន​និយាយ​ទៅ​កាន់ Fox News កាលពី​ខែមិថុនា បាន​ហៅ​ប្រទេស​វៀតណាម​ថា​ជា «​អ្នក​រំលោភ​បំពាន​ដ៏​អាក្រក់​បំផុត​ចំពោះ​មនុស្ស​គ្រប់​គ្នា​» ទាក់ទង​នឹង​ពាណិជ្ជកម្ម​ដែល​ធ្វើ​ឱ្យ​មានការ​ភ័យ​ខ្លាច​នៅ​ទីក្រុង​ហាណូយ​ថា ប្រទេស​នេះ​អាច​នឹង​ស្ថិត​ក្នុង​បញ្ជី​រដ្ឋបាល​របស់​លោក​ត្រាំ សម្រាប់​ទណ្ឌកម្ម​ពន្ធគយ ។

ពាណិជ្ជកម្ម​របស់​វៀតណាម​ជាមួយ​អា​មេ​រិ​ក​ដែល​ជាទី​ផ្សារ​នាំ​ចេញ​ធំ​បំផុត​របស់​ខ្លួន​បាន​ឈាន​ដល់​៣៩.៥​កោដិ​ដុល្លារ កាលពី​ឆ្នាំ​មុន និង​កំពុង​ឈាន​ដល់​ការ​បង្កើត​កំណត់​ត្រា​ថ្មី​នៅ​ឆ្នាំ​នេះ ។

ប្រទេស​នេះ​បាន​ទទួលផល​ប្រយោជន៍​ពី​ការ​វិនិយោគ​ថ្មី ប៉ុន្តែ​ក៏​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​ដ៏​សំខាន់​របស់​សហរដ្ឋអាមេរិក​ដោយសារ តែ​អ្នក​នាំ​ចេញ​ដែល​ដឹក​ជញ្ជូន​ទំនិញ​ពី​ប្រទេស​ចិន បាន​ដាក់​ស្លាក​ទំនិញ​ទាំងនោះ​ថា​« ផលិត​នៅ​វៀតណាម​» ដើម្បី​ចៀសវាង​ពន្ធគយ ។ ទីក្រុង​ហាណូយ​និយាយ​ថា ខ្លួន​កំពុង​បង្ក្រាប​លើ​ការ​អនុវត្ត​នេះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សហរដ្ឋអាមេរិក​កាលពី​ខែកក្កដា​បាន​ដាក់​កាតព្វកិច្ច​ដែល​មាន​តម្លៃ​ជាង ៤០០% លើ​ដែកថែប​ដែល​ផលិត​នៅ​ប្រទេស​វៀតណាម ។ ទីក្រុង​វ៉ា​ស៊ី​ន​តោន​ក៏​កំពុង​ដាក់​សម្ពាធ​ទីក្រុង​ហាណូយ លើ​បញ្ហា​បទ​ប្បញ្ញត្តិ​រួម​ទាំង​ច្បាប់​សន្តិសុខ តាម​អ៊ីនធឺណិត​ដ៏​ចម្រូងចម្រាស ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ