ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នេរសមុទ្រ​អាស៊ី​ក្លាយជា​ស្ងាត់បាត់​ភ្ញៀវ​រួម​ទាំង​កម្ពុជា ខណៈ​សេដ្ឋកិច្ច​ចិន​ធ្លាក់​យឺត

4 ឆ្នាំ មុន

​(​ហុងកុង​)៖ កំណើន​នៃ​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​របស់​ទេសចរ​ចិន​បាន​ជំរុញ​ដល់​វិស័យ​ទេស​ចរណ៍​នៅ​ទូ​ទាំង​តំបន់​អាស៊ី​អាគ្នេយ៍​ឲ្យ​រីក​ស្រស់ ដោយ​មាន​សណ្ឋាគារ​និង​រមណីយដ្ឋាន​ថ្មី​ៗ​រីក​ដុះដាល​ឡើង​មិន​ឈប់​មិន​ឈរ​ដើម្បី​បំពេញតម្រូវការ​និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន South China Morning Post ចុះ​ថ្ងៃ​ទី…

​(​ហុងកុង​)៖ កំណើន​នៃ​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​របស់​ទេសចរ​ចិន​បាន​ជំរុញ​ដល់​វិស័យ​ទេស​ចរណ៍​នៅ​ទូ​ទាំង​តំបន់​អាស៊ី​អាគ្នេយ៍​ឲ្យ​រីក​ស្រស់ ដោយ​មាន​សណ្ឋាគារ​និង​រមណីយដ្ឋាន​ថ្មី​ៗ​រីក​ដុះដាល​ឡើង​មិន​ឈប់​មិន​ឈរ​ដើម្បី​បំពេញតម្រូវការ​និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន South China Morning Post ចុះ​ថ្ងៃ​ទី ០៦ ខែកញ្ញា ឆ្នាំ​២០១៩ នេះ​។

​ក៏​ប៉ុន្តែ សេដ្ឋកិច្ច​ចិន​ចុះ​ខ្សោយ​បាន​បណ្តាល​ឱ្យ​ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ហើយ​មេរៀន​ដ៏​ឈឺចាប់​មួយ​នេះ​កំពុង​តែ​ធ្វើ​ឲ្យ​ប្រទេស​ទាំងឡាយ​ដែល​ពឹងផ្អែក​លើ​ទេសចរ​ចិន​សឹង​ខក​ឈាម ព្រោះ​ភ្ញៀវ​ទេស​ចិន​ហាក់​កាត់​បន្ថយ​ការ​កំសាន្ត​និង​សម្រេចចិត្ត​ស្នាក់​នៅផ្ទះ​វិញ ។

​ប្រាកដ​ណាស់ ពី​ឆ្នេរ​ខ្សាច់​ដ៏​ស្ងប់ស្ងាត់​នៅ​កោះ​បាលី​នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បន្ទប់​ស្នាក់​ក្នុង​សណ្ឋាគារ​នៅ​ទីក្រុង​ហាណូយ​រង​ផង​ប៉ះពាល់ ព្រោះ​គ្មាន​ភ្ញៀវ​ស្នាក់​នៅ បណ្តាល​​ឲ្យ​ចំនួន​បន្ទប់​ទទេរ គ្មាន​ភ្ញៀវ​កើនឡើង​ផង​ដែរ​។ កំណើនសេដ្ឋកិច្ច​របស់​ចិន​និង​ការ​ធ្លាក់​ចុះ​ប្រាក់​យន់​របស់​ចិន​កំពុង​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ជា​ខ្លាំង ព្រោះ​វា​ផ្សា​ភ្ជាប់​ទៅ​នឹង​ខ្សែ​ក្រ​វ៉ា​ត់​វិស្សមកាល​របស់​អាស៊ី​អាគ្នេយ៍​។

​ការ​រីក​ចម្រើន​នៃ​ការ​ធ្វើ​ដំណើរ​ទៅ​បរទេស​របស់​ទេសចរ​ចិន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ដែល​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​ទូ​ទាំង​អាស៊ី​អាគ្នេយ៍​ឥឡូវ​កំពុង​ត្រូវប៉ាន់​។ ដូច្នេះ​ការ​ធ្លាក់​ចុះ​យ៉ាង​ឆាប់រហ័ស​នៃ​អ្នកទេសចរ​ចិន​កំពុង​ក្លាយជា​មេរៀន​ដ៏​ឈឺចាប់​សម្រាប់​ប្រទេស​មួយ​ចំនួន ដូច​ជា​ថៃ ឥណ្ឌូ​នេ​ស៊ី រួម​ទាំង​កម្ពុជា​ផង​ដែរ ដែល​បាន​ពឹងផ្អែក​ខ្លាំង​វិស័យ​ទេសចរណ៍​សម្រាប់​សេដ្ឋកិច្ច​កំពូល​នៅ​អាស៊ី។

​លោក Kampon Adireksombat ប្រធាន​ស្រាវជ្រាវ​ទីផ្សារ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៃ Siam Commercial Bank Pcl ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ បាន​មាន​ប្រសាសន៍​​ថា «​ការ​ធ្លាក់​ចុះ​នៃ​ការ​មក​ដល់​របស់​ជនជាតិ​ចិន​និង​ការ​ចំណាយ​លើ​វិស័យ​ទេស​ចរណ៍​​កំពុង​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​នៅ​ទូ​ទាំង​តំបន់​។ វា​តែងតែមាន​ហានិភ័យ​ក្នុង​ការ​ផ្តោត​និង​ពឹងផ្អែក​លើ​ទីផ្សារ​តែ​មួយ (​ពឹង​លើ​វិស័យ​ទេសចរណ៍​) ហើយ​ប្រទេស​ជា​ច្រើន​ប្រហែលជា​មិន​អាច​រក​វិស័យ​អ្វី​មក​ជំនួស​បាន​នោះ​ទេ​»​។

​លោក​បាន​និយាយ​ថា​ការ​ធ្លាក់​ចុះ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បន្ត​នៅ​ឆ្នាំ ២០២០ ប្រសិនបើ​សង្គ្រាម​​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​កំពូល​ទាំង​ពីរ គឺ​ចិន និង​សហរដ្ឋ​ម​អា​មេ​រិ​ក​បន្ត​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ចិន​ធ្លាក់​ចុះ​នោះ ។

​ប្រាក់​ចំណូល​កើនឡើង​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​បាន​ជំរុញ​ឱ្យ​អតិថិជន​ចិន​វណ្ណៈ​​កណ្តាល​វង្វេងវង្វាន់​នឹង​ការ​ធ្វើ​ដំណើរ​ដែល​ធ្វើ​ឱ្យ​ពួក​គេ​ក្លាយជា​ទីផ្សារ​ទេសច​ធំ​ជាងគេ​នៅ​លើ​ពិភពលោក​។ ក្នុង​នាម​ជា​ដំណើរ​ទេសចរ​និយាយ​ភាសា​ចិន​កុក​ងឺ​អាហារ​និង​សេវា​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ចល័ត​របស់​ចិន បាន​រីក​ដុះដាល​ពី ដា​ណា​ង (Da Nang) ទៅ​យូ​ហ្គី​កា​តា (Yogyakarta) អ្នកទេសចរ​ចិន​មាន​លុយ​ពេញ​ៗ​ដៃ​ទាំងនេះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ទេស​ចរណ៍​ក្តៅ​និង​ពេញ​និយម​នៅ​អាស៊ី​អាគ្នេយ៍ ដែល​ពួក​ទេសចរ​ចិន​ក៏​ត្រូវ​បាន​ទាក់ទាញ​ដោយ​រមណីយដ្ឋាន​ស្រស់​ស្អាត​តាម​បែប​ធម្មជាតិ រមណីយដ្ឋាន​ទេសចរណ៍ ក៏​ដូច​ជា​រសជាតិ​ម្ហូប​ប្លែក​ៗ​ដែល​ពួក​ទេសចរ​ចិន​មិន​ធ្លាប់​បាន​ស្គាល់​និង​ភ្លក់​ពី​មុន​មក ។

​ការ​ធ្លាក់​ចុះ​ថយក្រោយ​នេះ​បាន​គំរាមកំហែង​ដល់​ឧស្សាហកម្ម​ទេសចរណ៍​ជាមួយនឹង​ភាព​មិន​អាច​ទ្រទ្រង់​បាន បន្ទាប់​ពី​ក្រុមហ៊ុន​និង​រដ្ឋាភិបាល​ក្នុង​តំបន់​ដែល​បាន ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ​ទៅ​ក្នុង​ការ​ពង្រីក​រមណីយដ្ឋាន សណ្ឋាគារ​និង​កន្លែង​ធ្វើ​ដំណើរ​កំសាន្ត​នានា ។

ការ​ធ្លាក់​ចុះ​នេះ​បាន​បង្ហាញ​រួច​ហើយ​នៅ​ក្នុង​លទ្ធផល​របស់​ប្រតិបត្តិ​ករ​សណ្ឋាគារ​មួយ​ចំនួន​។ លោក Ronnachit Mahattanapruet អនុប្រធាន​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន Central Plaza Hotel Pcl បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សង្ខេប​របស់​វិនិយោគិន​កាលពី​ខែ​មុន​ថា​ក្រុមហ៊ុន Central Plaza Hotel Pcl របស់​ប្រទេស​ថៃ​បាន​ធ្វើ ឲ្យ​អាជីវកម្ម​សណ្ឋាគារ​របស់​ខ្លួន​ធ្លាក់​ចុះ​នៅ​ត្រីមាស​ទី​ពីរ​ដោយសារ​តម្រូវការ​របស់​ចិន​ធ្លាក់​ចុះ​យ៉ាង​គំហុក​។ ការ​កាន់កាប់​អចលនទ្រព្យ​នៅ​ប្រទេស​ថៃ​បាន​ធ្លាក់​ចុះ ៧ ភាគរយ​ក្នុង​ត្រីមាស​នេះ​ហើយ​ប្រតិបត្តិ​ករ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាង​កក​មាន​បន្ទប់​ចំនួន ២,០៤០ ត្រៀម​បន្ថែម​ទៅ​លើ​ផលប័ត្រ​ដែល​មាន​ស្រាប់​ចំនួន ៦.៦៧៨ បន្ទប់​ទៅ​ហើយ​នោះ ។

​រដ្ឋធានី​ថៃ​ក៏​រំពឹង​ថា​នឹង​មាន​សណ្ឋាគារ Ritz Carlton ថ្មី​នៅ​ឆ្នាំ ២០២៣ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​ក្នុង​តម្លៃ​ប្រមាណ ៣,៩ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ពេល​ក្រុមហ៊ុន Hilton នឹង​គ្រប់គ្រង​សណ្ឋាគារ​ចំនួន ២ ដែល​គ្រោង​នឹង​បើក​នៅ​ឆ្នាំ ២០២២ ខាង​មុខ​។ យោង​តាម​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ C9 Hotelworks Ltd ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នៅ​ប្រទេស​ថៃ​ក្នុងឆ្នាំនេះ​រហូត​មក​ដល់​ពេល​នេះ​មានការ​កើនឡើង​តែ ២ ភាគរយ​ប៉ុណ្ណោះ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​បង្ហាញ​ដោយ​ក្រសួងទេសចរណ៍​ថៃ ។

លោក Bill Barnett នាយក​គ្រប់គ្រង​ក្រុមហ៊ុន C9 បាន​មាន​ប្រសាសន៍​ថា «​ការ​ផ្គត់ផ្គង់​ត្រូវ​បាន​ផ្អែក​លើ​ការ​រំពឹង​ទុក​មិន​ប្រាកដប្រជា​របស់​ប្រជាជន​» ។

​នៅ​ប្រទេស​សិង្ហ​បុរី ប្រតិបត្តិ​ករ​កាស៊ីណូ Las Vegas Sands Corp និង Genting Singapore Ltd បាន​ប្រកាស​ពង្រីក​រមណីយដ្ឋាន​របស់​ពួក​គេ​ចំនួន ៩ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​កាលពីដើម​ឆ្នាំ​នេះ តែ​វិស័យ​ទេសចរណ៍​ប្រទេស​នេះ​ក៏​កំពុង​រង​ផល​ប៉ះពាល់​ផង​ដែរ ។​

​ក្រុមហ៊ុន Marriott International Inc មាន​សណ្ឋាគារ​ចំនួន ១៤០ នៅ​តាម​បណ្តាញ​តំបន់​ដោយ​គ្រោង​នឹង​បង្កើន​ផលប័ត្រ​របស់​ខ្លួន​៣​ដង​នៅ​ឆ្នាំ ២០២៣ នៅ​ប្រទេស​ហ្វី​លី​ពី​ន​ដែល​ឆ្នេរ​ខ្សាច់​ពណ៌​ស​និង​ទឹក​មុជ​ពណ៌​ខៀវស្រងាត់​ដ៏​ស្រស់​ស្អាត គឺជា​ការ​ទាក់ទាញ​ដែល​កោះ Boracay បាន​បិទ​កាលពី​ឆ្នាំ​មុន សម្រាប់​ការ​កែ​លម្អ​ប្រព័ន្ធ​លូ​របស់​ខ្លួន​។ នៅ​ប្រទេស​ថៃ​និង​ហ្វី​លី​ពី​ន វិស័យ​ទេសចរណ៍​បាន​កើនឡើង​ជាង ១ ភាគ ៥ នៃ​ផលិតផល​ជាតិ​សរុប (​ផ​.​ស​.​ស​) របស់​ខ្លួន​ពោល​គឺ​ទ្វេ​ដង​នៃ​មធ្យមភាគ​ពិភពលោក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ