ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បញ្ជាក់​ថា​នឹង​មាន​ការ​ពិភាក្សា​ស៊ី​ជម្រៅ​រវាង​លោក​ត្រាំ និង​លោក​ស៊ី​នៅ​កូរ៉េ​ខាង​ត្បូង

5 ម៉ោង មុន

ទី​ក្រុង​សេអ៊ូល៖ ​ប្រទេស​ចិន​ថ្លែង​ថា​លោក​ត្រាំ និង​លោក​ស៊ី​ជីន​ពីង​ដែល​ត្រៀម​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អេប៉ិច​ចាប់​ពី​ថ្ងៃ​ទី​៣១​ ខែ​តុលា ដល់​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា​នឹង​ឆ្លៀត​ជួប​គ្នា​ទ្វេ​ភាគី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជា​ច្រើន​។ មន្ត្រី​រដ្ឋាភិបាល​ចិន​អះ​អាងថា​លោក​ទាំង​២​នឹង​ពិភាក្សា​គ្នា​ស៊ី​ជម្រៅ​នៅ​ក្នុង​បញ្ហា​ធំៗ​។ ​នេះ​ជា​ការ​ជួប​មុខ​​គ្នាផ្ទាល់​ជា​លើក​ដំបូង​ចាប់​តាំង​ពី​លោក​ត្រាំ​ឡើង​កាន់​អំណាច​នៅ​អាណត្តិ​ទី​២​។​ ក្រសួង​ការ​បរទេស​ចិន​ថ្លែង​ថា​គម្រោង​ជួប​គ្នា​​នេះ​​នឹង​រៀប​ចំ​ឡើង​នៅ​ទី​ក្រុង​ពូសាន (Busan)…

ទី​ក្រុង​សេអ៊ូល៖ ​ប្រទេស​ចិន​ថ្លែង​ថា​លោក​ត្រាំ និង​លោក​ស៊ី​ជីន​ពីង​ដែល​ត្រៀម​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អេប៉ិច​ចាប់​ពី​ថ្ងៃ​ទី​៣១​ ខែ​តុលា ដល់​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា​នឹង​ឆ្លៀត​ជួប​គ្នា​ទ្វេ​ភាគី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជា​ច្រើន​។ មន្ត្រី​រដ្ឋាភិបាល​ចិន​អះ​អាងថា​លោក​ទាំង​២​នឹង​ពិភាក្សា​គ្នា​ស៊ី​ជម្រៅ​នៅ​ក្នុង​បញ្ហា​ធំៗ​។ ​នេះ​ជា​ការ​ជួប​មុខ​​គ្នាផ្ទាល់​ជា​លើក​ដំបូង​ចាប់​តាំង​ពី​លោក​ត្រាំ​ឡើង​កាន់​អំណាច​នៅ​អាណត្តិ​ទី​២​។​

ក្រសួង​ការ​បរទេស​ចិន​ថ្លែង​ថា​គម្រោង​ជួប​គ្នា​​នេះ​​នឹង​រៀប​ចំ​ឡើង​នៅ​ទី​ក្រុង​ពូសាន (Busan) ​ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​​ពី​កន្លែង​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អេប៉ិច​នៅ​ទី​ក្រុង​គ្យុង​ជូ (Gyeongju) ​នោះ​ប៉ុន្មាន​ទេ​។ អ្នក​នាំ​ពាក្យ​ចិន លោក​គួ​ជា​ឃុន (Guo Jiakun) ថ្លែង​ថា​ថ្នាក់​ដឹក​នាំ​ទាំង​២​នឹង​និយាយ​គ្នា​លម្អិត​អំពី​បញ្ហា​សំខាន់​ជា​យុទ្ធ​សាស្ត្រ​ និង​រយៈ​ពេល​វែង​នៅ​ក្នុង​ទំនាក់​ទំនង​ចិន-​អាមេរិក​។ ក្រៅ​ពី​នេះ​ក៏​មាន​ការ​និយាយ​អំពី​បញ្ហា​កង្វល់​រួម​គ្នា​ផង​ដែរ​។

អ្នក​នាំ​ពាក្យ​ចិន​ថ្លែង​បន្ត​ទៀត​ថា​រដ្ឋាភិបាល​របស់​ខ្លួន​ត្រៀម​ខ្លួន​ធ្វើ​ការ​ជា​មួយ​ភាគី​អាមេរិក​ដើម្បី​ធានា​ថា​គម្រោង​ជួប​គ្នា​លើក​នេះ​នឹង​ទទួល​បាន​លទ្ធផល​ជា​វិជ្ជ​មាន​ ព្រម​ទាំង​ផ្ដល់​គោល​ការណ៍​ណែ​នាំ​ថ្មី និង​ចាក់​បញ្ចូល​នូវ​ធាតុ​សំខាន់​ៗ​​ធ្វើ​ឱ្យ​ទំនាក់​ទំនង​អាមេរិក​-​ចិន​មាន​ស្ថិរ​ភាព​។ លោក​ត្រាំ​ថ្លែង​កាល​ពី​មុន​នេះ​ថា​​មាន​បញ្ហា​ជា​ច្រើន​ដែល​ត្រូវ​ដោះ​ស្រាយ​ជា​មួយ​លោក​ស៊ី​ជីន​ពីង​ដើម្បី​បន្ធូរ​បន្ថយ​សង្គ្រាម​ពាណិជ្ជ​កម្ម​​ដែល​ធ្វើ​ឱ្យ​ខាត​បង់​​ផល​ប្រយោជន៍​អស់​ជា​​ច្រើន​។​

លោក​ត្រាំ​ធ្វើ​ដំណើរ​​ទៅ​ដល់​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ពុធ​។ លោក​មាន​សុទិដ្ឋិ​និយម​ថា​អាច​​នឹង​មានកិច្ច​ព្រម​ព្រៀង​ស្ដី​ពីបញ្ហា​ពន្ធ​គយ​នៅ​ពេល​លោក​ជួប​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​ លោក​លី​ជេ​ម្យុង​ នៅ​ទី​ក្រុង​គ្យុង​ជូ​។ ​មុន​ពេល​ជួប​គ្នា​នោះតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ កូរ៉េ​ខាង​ជើង​បាន​បាញ់​សាក​ល្បង​មីស៊ីល​ដែល​ប្រទេស​នេះ​អះអាង​ថា​អាច​បំពាក់​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ​។

ប៉ុន្តែ​លោក​ត្រាំ​ហាក់​ដូច​ជា​មិន​ចង់​យក​បញ្ហា​នេះ​ធ្វើ​ជា​រឿង​ធំ​នោះ​ទេ​។ លោក​ថា​នេះ​ជា​រឿង​ធម្មតា​ កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីល​រាប់​ទស​វត្ស​មក​ហើយ​។ អ្វី​ដែល​សំខាន់​គឺ​គម្រោង​ជួប​គ្នា​ជា​មួយ​​ថ្នាក់​ដឹក​នាំ​ចិន ហើយ​បើ​អាច​ធ្វើ​ទៅ​បាន​​ លោក​ក៏​ចង់​ជួប​លោក​គីម​ជុង​អ៊ុន​ផង​ដែរ​​​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ឆេន​ណល ញូស៍ អេស៊ា (Channel News Asia)​ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ