ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូទីន​ធ្វើ​តេស្ត​អា.វុ.ធ​នុយ​ក្លេអ៊ែរ​ជា​ហូរ​ហែ​ដើម្បី​បង្ហាញ​​ពី​ការ​មិន​ចុះ​ញ៉ម​បស្ចិម​ប្រទេស

25 វិនាទី មុន

ទី​ក្រុង​ម៉ូស្គូ៖ ​ថ្មីៗ​នេះ លោក​ពូទីន​អះ​អាង​ថា​យោធា​រុស្ស៊ី​ទើប​តែ​ធ្វើ​តេស្ត​ដោយ​ជោគ​ជ័យ​នូវ​​​គ្រាប់​មីស៊ីល​ដែល​បាញ់​នៅ​ក្នុង​ទឹក​ និង​​​ដំណើរ​ការ​ដោយ​ថាម​ពល​នុយ​ក្លេអ៊ែរ​​​។ អ្នក​វិភាគ​យោធា​ចាត់​ទុក​ថា​មីស៊ីល​ប៉ូសេដុន (Poseidon) អាច​វាយ​ប្រហារ​តំបន់​មាត់​សមុទ្រ​ និង​បង្ក​មហន្ត​រាយ​យ៉ាង​ធំ​ធេង​។ គេ​កត់​សម្គាល់​ថា​ការ​បាញ់​សាក​ល្បង​មីស៊ីល​ជា​ញឹក​ញាប់​របស់​លោក​ពូទីន​កើត​ឡើងបន្ទាប់​ពី​លោក​ត្រាំ​ចាប់​ផ្ដើមប្រើ​ធម៌​ក្ដៅ​ដោយ​ដាក់​ទណ្ឌ​កម្ម​ក្រុមហ៊ុន​រុស្ស៊ី និង​​ប្រើ​វោហារ​សាស្ត្រ​ក្ដៅ​​ដាក់​លោក​ពូទីន​។…

ទី​ក្រុង​ម៉ូស្គូ៖ ​ថ្មីៗ​នេះ លោក​ពូទីន​អះ​អាង​ថា​យោធា​រុស្ស៊ី​ទើប​តែ​ធ្វើ​តេស្ត​ដោយ​ជោគ​ជ័យ​នូវ​​​គ្រាប់​មីស៊ីល​ដែល​បាញ់​នៅ​ក្នុង​ទឹក​ និង​​​ដំណើរ​ការ​ដោយ​ថាម​ពល​នុយ​ក្លេអ៊ែរ​​​។ អ្នក​វិភាគ​យោធា​ចាត់​ទុក​ថា​មីស៊ីល​ប៉ូសេដុន (Poseidon) អាច​វាយ​ប្រហារ​តំបន់​មាត់​សមុទ្រ​ និង​បង្ក​មហន្ត​រាយ​យ៉ាង​ធំ​ធេង​។ គេ​កត់​សម្គាល់​ថា​ការ​បាញ់​សាក​ល្បង​មីស៊ីល​ជា​ញឹក​ញាប់​របស់​លោក​ពូទីន​កើត​ឡើងបន្ទាប់​ពី​លោក​ត្រាំ​ចាប់​ផ្ដើមប្រើ​ធម៌​ក្ដៅ​ដោយ​ដាក់​ទណ្ឌ​កម្ម​ក្រុមហ៊ុន​រុស្ស៊ី និង​​ប្រើ​វោហារ​សាស្ត្រ​ក្ដៅ​​ដាក់​លោក​ពូទីន​។

លោក​ពូទីន​ចាប់​ផ្ដើម​បង្ហាញ​សាច់​ដុំ​ផ្នែក​យោធា​ និង​អាវុធ​យុទ្ធ​ភ័ណ្ឌ​របស់​រុស្ស៊ី​។ កាល​ពី​មុន​នេះ លោក​ទើប​តែ​ធ្វើ​​តេស្ត​សាក​ល្បង​គ្រាប់​មីស៊ីល​បណ្ដែត​ (ឬ​គ្រូស​មីស៊ីល – cruise missile) ឈ្មោះ​បុរេ​វេស្នីក​ (Burevestnik) កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា​។ ក្រោយ​មក​ លោក​រៀប​ចំ​ការ​ធ្វើ​សម​យុទ្ធ​យោធា​ប្រើ​អាវុធ​នុយ​ក្លេអ៊ែរ​ថែម​ទៀត​​។ គេ​មិន​សូវ​ដឹង​លម្អិត​អំពី​គ្រាប់​មីស៊ីល​ប៉ូសេដុន​ (Poseidon) ទេ​។ គេ​គ្រាន់​តែ​ដឹង​ថា​វា​ជា​មីស៊ីល​បំពាក់​នុយ​ក្លេអ៊ែរ​។

​នៅ​ពេល​ចុះ​សំណេះ​សំណាល និង​ទទួល​​ទាន​ទឹក​តែ​ជា​មួយ​យុទ្ធ​ជន​រុស្ស៊ី​ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មួយ​កន្លែង លោក​ពូទីន​ថ្លែង​ថា​ការ​ធ្វើ​តេស្ត​នោះ​រៀប​ចំ​ឡើង​កាល​ពី​ថ្ងៃ​អង្គារ​។ លោក​ថ្លែង​ថា​នេះ​ជា​លើក​ដំបូង​ដែល​យើង​មិន​ត្រឹម​តែ​អាច​បាញ់​មីស៊ីល​ចេញ​ពី​នាវា​មុជ​ទឹក​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​បាន​បំពាក់​អាវុធ​នុយ​ក្លេអ៊ែរ​​​នៅលើ​​​គ្រាប់​មីស៊ីល​ថែម​ទៀត​​។

លោក​ពូទីន​អះ​អាង​ថា​មីស៊ីល​នេះ​​អាច​គេច​ផុត​ពី​ការ​តាម​ប្រមាញ់​របស់​ខែល​ការ​ពារ​គ្រប់​ប្រភេទ​។ អ្នក​វិភាគ​យល់ថា​មីស៊ីល​នេះ​មាន​វង់​ប្រតិ​បត្តិ​ការ​មួយ​ម៉ឺន​គីឡូ​ម៉ែត្រ​ ហើយ​អាច​ហោះ​បាន​ចម្ងាយ​១៨៥​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ការ​បាញ់​សាក​ល្បង​មីស៊ីល​បុរេ​វេ​ស្នីក និង​ប៉ូសេដុន​ជា​សារ​នយោបាយ​ដែល​រុស្ស៊ី​ចង់​ប្រាប់​ទៅ​ក្រុម​បស្ចិម​ប្រទេស​ថា​ខ្លួន​នឹង​មិនចុះ​ញ៉ម​ទៅ​តាម​ការ​ដាក់​សម្ពាធ​របស់​ពួក​គេ​ជា​ដាច់​ខាត​។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​លោក​​ពូទីន​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ