ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រា​អែល​ថា​បទ​ឈប់​បា.ញ់​នៅ​តែ​មាន​សុ​ពល​ភាព​ក្រោយ​ការ​វា.យ​ប្រ.ហារ​ស្លា.ប់​១០៤​នាក់

14 ម៉ោង មុន

ទី​ក្រុង​យេរូសាឡឹម៖ យោធា​អ៊ីស្រា​អែល​ថ្លែង​ថា​បទ​ឈប់​បាញ់​នៅ​ហ្កា​ហ្សា​មាន​សុពល​ភាព​ឡើង​វិញ​​ហើយ​ បន្ទាប់​ពី​ខ្លួន​បើក​យុទ្ធ​នា​ការ​វាយ​ប្រហារ​សង​សឹក​បណ្ដាល​ឱ្យ​ស្លាប់​ក្រុម​ប៉ាឡេស្ទីន​ជាង​១០៤​នាក់​។ នៅ​ក្នុង​ចំណោម​នោះ​ក៏​មាន​​​កុមារ​​៤៦​នាក់​ផង​ដែរ​​។ អ៊ីស្រា​អែល​​ថ្លែង​ថា​ខ្លួន​វាយ​ប្រហារ​ដើម្បី​សង​សឹក​ឱ្យ​ទាហាន​របស់ខ្លួន​ដែល​ត្រូវ​ក្រុម​ប៉ាឡេស្ទីន​បាញ់​សម្លាប់​នៅ​ពេល​ទាហាន​រូប​នោះ​ឈរ​ជើង​នៅ​តំបន់​ពណ៌​លឿង​។ ការ​ដែល​អ៊ីស្រា​អែល​វាយ​ប្រហារ​ស្លាប់​មនុស្ស​ច្រើន​ដល់​ថ្នាក់​នេះ​ធ្វើ​ឱ្យ​បារម្ភ​ថា​បទ​ឈប់​បាញ់​ដែល​មាន​ភាព​ផុយ​ស្រួយ​ស្រាប់​ទៅ​ហើយ​នោះ​អាច​នឹង​បរាជ័យ​។​​ ប៉ុន្តែ​លោក​ត្រាំ​អះ​អាង​ថា​បទ​ឈប់​បាញ់​មិន​បរាជ័យ​ទេ​, បទ​ឈប់​បាញ់​នៅ​ជា​ធរ​មាន​។ លោក​ថា​អ៊ី​ស្រា​អែល​គ្រាន់​តែ​វាយ​ប្រហារ​ដើម្បី​សង​សឹក​ឱ្យ​​យុទ្ធ​ជន​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​។ លោក​ចាត់​ទុក​ថា​ចំណាត់​ការ​របស់​អ៊ី​ស្រា​អែល​ជា​ទង្វើ​ត្រឹម​ត្រូវ​។…

ទី​ក្រុង​យេរូសាឡឹម៖ យោធា​អ៊ីស្រា​អែល​ថ្លែង​ថា​បទ​ឈប់​បាញ់​នៅ​ហ្កា​ហ្សា​មាន​សុពល​ភាព​ឡើង​វិញ​​ហើយ​ បន្ទាប់​ពី​ខ្លួន​បើក​យុទ្ធ​នា​ការ​វាយ​ប្រហារ​សង​សឹក​បណ្ដាល​ឱ្យ​ស្លាប់​ក្រុម​ប៉ាឡេស្ទីន​ជាង​១០៤​នាក់​។ នៅ​ក្នុង​ចំណោម​នោះ​ក៏​មាន​​​កុមារ​​៤៦​នាក់​ផង​ដែរ​​។ អ៊ីស្រា​អែល​​ថ្លែង​ថា​ខ្លួន​វាយ​ប្រហារ​ដើម្បី​សង​សឹក​ឱ្យ​ទាហាន​របស់ខ្លួន​ដែល​ត្រូវ​ក្រុម​ប៉ាឡេស្ទីន​បាញ់​សម្លាប់​នៅ​ពេល​ទាហាន​រូប​នោះ​ឈរ​ជើង​នៅ​តំបន់​ពណ៌​លឿង​។

ការ​ដែល​អ៊ីស្រា​អែល​វាយ​ប្រហារ​ស្លាប់​មនុស្ស​ច្រើន​ដល់​ថ្នាក់​នេះ​ធ្វើ​ឱ្យ​បារម្ភ​ថា​បទ​ឈប់​បាញ់​ដែល​មាន​ភាព​ផុយ​ស្រួយ​ស្រាប់​ទៅ​ហើយ​នោះ​អាច​នឹង​បរាជ័យ​។​​ ប៉ុន្តែ​លោក​ត្រាំ​អះ​អាង​ថា​បទ​ឈប់​បាញ់​មិន​បរាជ័យ​ទេ​, បទ​ឈប់​បាញ់​នៅ​ជា​ធរ​មាន​។ លោក​ថា​អ៊ី​ស្រា​អែល​គ្រាន់​តែ​វាយ​ប្រហារ​ដើម្បី​សង​សឹក​ឱ្យ​​យុទ្ធ​ជន​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​។ លោក​ចាត់​ទុក​ថា​ចំណាត់​ការ​របស់​អ៊ី​ស្រា​អែល​ជា​ទង្វើ​ត្រឹម​ត្រូវ​។ លោក​ថា​លើក​ក្រោយ​បើ​មាន​ករណី​បាញ់​ប្រហារ​ទៅ​លើ​ទាហាន​អ៊ីស្រា​អែល​បែប​នេះ​ទៀត អ៊ី​ស្រា​គួរ​តែ​វាយ​ប្រហារ​សង​សឹក​ដូច​លើក​នេះ​ទៀត​។

នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល លោក​ណឺតាន់​យ៉ាហ៊ូ​ ថ្លែង​ថា​លោក​បាន​ចេញ​បញ្ជា​ឱ្យ​វាយ​ប្រហារ​ឱ្យ​បាន​ខ្លាំង​ក្លាជា​បន្ទាន់​។ លោក​​ចោទ​ប្រកាន់​ថា​ក្រុម​ហាម៉ាស់​ជា​អ្នក​រំលោភ​បទ​ឈប់​បាញ់, ពួក​គេ​ចាត់​ការ​មិន​បាន​ល្អ​នៅ​ក្នុង​ការ​ប្រគល់​សាក​សព​ចំណាប់​ខ្មាំង​។ ក្រោយ​មក​ បញ្ហា​កាន់​តែ​ធ្ងន់​ធ្ងរ​នៅ​ពេល​ទាហាន​អ៊ីស្រា​អែល​ និង​ក្រុម​ប៉ាឡេស្ទីន​បាញ់​ត​ដៃ​គ្នា​បណ្ដាល​ឱ្យ​ស្លាប់​ទាហាន​អ៊ីស្រា​អែល​ម្នាក់​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅតំបន់​រ៉ាហ្វា​ (Rafah) ស្ថិត​នៅ​ភាគ​ខាង​ត្បូង​​នៃ​ទី​ក្រុ​ងហ្កា​ហ្សា​។

លោក​ត្រាំ​ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​ទ្វីប​អាស៊ី និង​ត្រៀម​ចូល​រួម​កិច្ច​ប្រជុំ​អេប៉ិច​នៅ​កូរ៉េ​ខាង​ត្បូង​ លោក​ឆ្លៀត​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​នៅ​លើ​យន្ត​ហោះ​ថា​អ៊ីស្រា​អែល​វាយ​ប្រហារ​នោះ​ជា​ការ​ត្រឹម​ត្រូវ​​ព្រោះ​ក្រុម​ហាម៉ាស់​បាន​បាញ់​សម្លាប់​ទាហាន​អ៊ីស្រា​អែល​ម្នាក់​។ ​ទាហាន​រូប​នោះ​​​ក្រៅ​ពី​មាន​សញ្ជាតិ​អ៊ីស្រា​អែល​ គាត់​​ក៏​មាន​សញ្ជាតិ​អាមេរិក​ផង​ដែរ​។

ទោះ​បី​មាន​ការ​ចោទ​ប្រកាន់​យ៉ាង​ណា​ក្ដី ក្រុម​ហាម៉ាស់​បាន​ចេញ​មុខ​បដិសេធ​។ ហាម៉ាស់​អះ​អាងថា​ខ្លួន​មិន​ពាក់​ព័ន្ធនឹង​ការ​បាញ់​ប្រហារ​ទាហាន​អ៊ីស្រា​អែល​នោះ​ទេ​។ ហាម៉ាស់​ចោទ​ប្រកាន់​បក​ទៅ​វិញ​ថា​អ៊ីស្រាអែល​​ជា​អ្នក​​រំលោភ​បទ​ឈប់​បាញ់​។ ដើម្បី​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​របស់​អ៊ី​ស្រាអែល ហាម៉ាស់​ប្រកាស​ថា​ពួក​គេ​នឹង​ពន្យារ​ពេល​ប្រគល់​សាក​សព​ចំណាប់​ខ្មាំង​ម្នាក់​ទៀត​ទៅ​ឱ្យ​​អ៊ីស្រា​អែល​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​អេភី (AP) និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ