ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងៗស្រែកប្រាប់ថា «ពូ​កុំ​ហូប​ទាំង​ព.ង​គីង្គក់​ប្រយ័ត្ន​ពុ.ល» ប៉ុន្តែ​នៅតែហូប លុះព្រឹកឡើងប្រទះ​ឃើញ​ស្លា.ប់ក្រោមអង្រឹង

1 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​សង្ស័យ​ពុល​ពង​គីង្គក់​ដេក​ស្លាប់​ក្រោមអង្រឹងនៅ​​ក្រោម​ផ្ទះ ត្រូវបាន​គេ​ប្រទះ​ឃើញ​ និងបង្កការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​នឹង​១០​នាទី​ថ្ងៃ​ទី​២៩​ខែតុលា ឆ្នាំ​២០២៥ ស្ថិត​នៅ​ភូមិ​ឬ​ស្សី​ក្រោក ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​សង្ស័យ​ពុល​ពង​គីង្គក់​ដេក​ស្លាប់​ក្រោមអង្រឹងនៅ​​ក្រោម​ផ្ទះ ត្រូវបាន​គេ​ប្រទះ​ឃើញ​ និងបង្កការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​នឹង​១០​នាទី​ថ្ងៃ​ទី​២៩​ខែតុលា ឆ្នាំ​២០២៥ ស្ថិត​នៅ​ភូមិ​ឬ​ស្សី​ក្រោក ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

នគរបាល​ស្រុក​មង្គលបុរី​បាន​ឲ្យ​ដឹង​ថា​,÷​ជន​រង​គ្រោះ​មានឈ្មោះ ឃុ​ត រតនា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​រស់នៅ​ភូមិ​ឬ​ស្សី​ក្រោក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គលបុរី​ខេត្តបន្ទាយមានជ័យ ។ សូម​បញ្ជាក់​ថា ជន​រង​​គ្រោះ​​រស់នៅ​ផ្ទះ​តែ​ម្នាក់ឯង ​ហើយ​​ញៀន​ស្រា​ផងដែរ ​។

នគរបាល​បាន​បញ្ជាក់​ថា​ តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ជុំ ច្រិ​ប ភេទស្រី អាយុ​១០​ឆ្នាំ នឹង ឈ្មេ​ាះ វិ​ន សុខ​លី​ន ​ភេទ​ប្រុស អាយុ​១០ឆ្នាំ ដែលជាអ្នក​​រស់នៅ​ជិត​ផ្ទះ​ជន​រង​គ្រេ​ាះ​បានអោយ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២៨​ខែតុលា ឆ្នាំ​២០២៥ វេលា​ម៉ោង៤​នឹង​៣០​នាទីរសៀល ពួក​គេ​​បានឃើញ​​ជនរងគ្រោះ​​អង្គុយ​ផឹកស្រា​ថ្នាំ​ក្រោមផ្ទះ​ម្នាក់​ឯង ​ហើយ​ឃើញ​មាន​គីង្គក់​លោតមក​ជិត​ជនរងគ្រោះ ហើយជនរងគ្រោះ​ក៏​បាន​ចាប់​គីង្គក់​នោះ​បោក រួច​​យកមកលាត់ស្បែក​ចេញ ហើយវះ​ពោះ​គីង្គក់​​នោះ​​ឃើញ​មាន​ពង ។ បន្ទាប់មក​ជនរងគ្រោះ​បាន​យក​គីង្គក់​​នោះ​​​ទៅ​អាំ​ង​ហូប​ទាំង​ពងតែ​ម្ដង ។

តាមប្រភពដដែលបានបន្តថា ​បន្ទាប់ពីឃើញបែបនោះ ពួកគេ​បាន​ស្រៃ​ក​ប្រាប់​​ជនរងគ្រោះ​ថា «ពូ​កុំ​ហូប​ទាំង​ពង​គីង្គក់​ប្រយ័ត្ន​ពុល» តែ​ជនរងគ្រោះ​​នៅ​តែ​ហូប ហើយ​ពួក​​គេ ក៏​បាន​រត់​ចេញ​មក​ដើរ​លេង​បាត់​ទៅ រហូត​ដល់​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២៥ វា​លា​ម៉ោង​៨​នឹង​១០​នាទីយប់ ម្តាយ​​របស់ពួកគេ​បាន​ប្រាប់​​ពួកគេថា​ យប់​មិញ​ប្រហែល​ម៉ោង​១០​ជាង​ឮសម្លេង ​ជនរងគ្រោះ​ក្អួត​ខ្លាំង​ៗ ។ តែ​ម្ដាយ​របស់គេមិន​ចាប់​អារម្មណ៍​ទេ​ ស្មាន​តែ​គាត់​ស្រវឹងស្រា​ហើយ​ក្អួត​ធម្មតា ទើប​គាត់​មិន​បាន​ចេញ​មក​មើល​ហើយ​គាត់​ក៏​ដេក​វិញ​ទៅ រហូត​ព្រឹក​ឡើង​ម៉ោង​៨​នឹង​១០​នាទី​ ម្ដាយ​​របស់ពួកគេ​​បាន​ក្រោក​មក​មើល​ក៏​ឃើញ​​ជនរងគ្រោះ​​ដេក​ក្រោម​អង្រឹង ហើយ​ម្ដាយ​របស់គេ​ដើរមក​មើលឃើញ​​ជនរងគ្រោះ​​ស្លាប់​បាត់​ទៅហើយ ។ ​ពួកគេ​​ក៏​បាន​ប្រាប់​ម្ដាយ​ថា​ ពីម្សិល​មិញ​ពួកគេ​​បានឃើញ​​​ជនរងគ្រោះ​​ចាប់​គីង្គក់​អាំង​ហូប​ទាំង​ពង ប្រហែល​​ពុល​ពង​គីង្គក់​ស្លាប់​ហើយ​ម៉ែ ហើយ​ម៉ែ​របស់ពួកគេ​​បាន​រាយការណ៍​ប្រាប់​អ​ជ្ញា​ធរ​តែ​ម្ដង ។

នគរបាល​ស្រុក​មង្គលបុរី​ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​តាម​ការ​សន្និដ្ឋាន​របស់​គណៈកម្មការ​ត្រួតពិនិត្យ​សព យោង​តាម​ការ​សាកសួ​បំភ្លឺ​នៅ​កន្លែង​កើតហេតុ​និង​តាម​ការ​ត្រួតពិនិត្យ​នឹង​ស្រាវជ្រាវ​របស់​មន្ដ្រី​ជំនាញ​នឹង​ក្រុមការងារ ហើយ​ការ​បញ្ជាក់​ពីរ​លោកគ្រូ​ពេទ្យ សុ ខា​មុនិ​ញ គ្រូពេទ្យ​កោសល្យ​វិ​ច្ច័​យ​ស្រុក ក្នុង​កាពិ​និត្យ​លើ​សព​យើង​សន្និដ្ឋាន​បឋម​ថា ជន​រង​គ្រោះ​​ពិតជា​ស្លាប់​ដោយសារ ​ហូប​ពង​គីង្គក់​បណ្ដាល​អោយ​ពុល​ស្លាប់ ពិតមែន​។

ក្រោយពិនិត្យរួច ស.ពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច​​ប្រគល់​ជូន​ទៅ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រ​ពែ​ណី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ