ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសរោ.គចិត្តត្រូវឃាត់ខ្លួន បន្ទាប់ពីបង្ហាញប្រដាប់ភេ.ទឱ្យក្មេ.ងស្រីមើល

16 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នគរបាល​ក្រុង​កំពង់ឆ្នាំង បាន​ឃាត់ខ្លួន​ជន​ម្នាក់ ដែល​បាន​បង្ហាញ​កេរ​ភេទ និង​អំពើ​អាស​ប្រឆាំង​អនីតិជន​ក្រោម​អាយុ​១៥​ឆ្នាំ ដោយ​បាន​ប្រព្រឹត្ត​ចំនួន​២​ដង​ក្នុង​ថ្ងៃ​តែ​មួយ គឺ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥…

ខេត្តកំពង់ឆ្នាំង ៖ នគរបាល​ក្រុង​កំពង់ឆ្នាំង បាន​ឃាត់ខ្លួន​ជន​ម្នាក់ ដែល​បាន​បង្ហាញ​កេរ​ភេទ និង​អំពើ​អាស​ប្រឆាំង​អនីតិជន​ក្រោម​អាយុ​១៥​ឆ្នាំ ដោយ​បាន​ប្រព្រឹត្ត​ចំនួន​២​ដង​ក្នុង​ថ្ងៃ​តែ​មួយ គឺ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ នៅ​ភូមិ​កំពង់​អុស សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

គួរ​រំឭក​ថា មុន​ពេល​ឃាត់ខ្លួន​បុរស​ចិត្តល្អ​បង្អួត​ប្រដាប់​ភេទ​រូប​នេះ មាន​ហ្វេ​សបុ​៊​ក​ឈ្មោះ pisey Chorn និង​សារព័ត៌មាន​ផ្សេង​ទៀត បាន​ផុស​និង​ស៊ែរ​(Share)​ថា ករណី​ដាក់​ថ្នាំ​លើ​ក្មេង​ស្រី​នៅ​កំពង់ឆ្នាំង ។ ក្រោយ​ពេល​មាន​បាតុភាព​បែប​នេះ នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជន​ឈ្មោះ អុល សា​រ៉ាត់ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​មេលំ ឃុំ​មេលំ ស្រុក​បរិបូណ៌ ។

បើ​តាម​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រមាណ​៤​និង​៣០​នាទីរសៀល នៅ​ក្រោយ​វត្ត​កំពង់​អុស ស្ថិត​ក្នុងភូមិ​កំពង់​អុស សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង មាន​ប្រជាពលរដ្ឋ​ផ្អើល​ថា មាន​ករណី​ដាក់​ថ្នាំ​លើ​ក្មេង​ស្រី ។ ក្រោយ​ពេល​បាន​ទទួល​ព័ត៌មាន​នេះ កម្លាំង​នគរបាល​ខេត្ត សហការ​ជាមួយ​នគរបាល​ក្រុង​កំពង់ឆ្នាំង បាន​ធ្វើ​អន្តរាគមន៍ បង្ក្រាប និង​ឃាត់ខ្លួន​ជន​ឈ្មោះ អុល សា​រ៉ាត់ ហៅ​ព្រុ​ញ មក​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​ឈ្មោះ អុល សា​រ៉ាត់ ឆ្លើយ​ថា នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៦ ខែតុលា​នោះ ខ្លួន​បាន​ទៅ​តូប​លក់ដូរ​មុខ​វត្ត​កំពង់​អុស ទិញ​សាប៊ូ និងទឹកបរិសុទ្ធ​ពី​ក្មេង​ស្រី​ម្នាក់​អាយុ​១៥​ឆ្នាំ ។ ដោយ​ឃើញ​ឱកាសល្អ ខ្លួន​ក៏​បាន​រូត​ខោ​បង្ហាញ​ប្រដាប់ភេទ​របស់​ខ្លួន​ឲ្យ​ក្មេង​ស្រី​មើល ហើយ​ក្មេង​ស្រី​ក៏រត់​ចូល​ទៅ​ក្នុងផ្ទះ​បាត់​ទៅ ។

លុះ​នៅ​វេលា​ម៉ោងជាង​៤​រសៀល ខ្លួន​បាន​ជិះម៉ូតូ​ទៅ​សាលា​បុណ្យ​ភូមិ​កណ្ដាល សង្កាត់​កំពង់ឆ្នាំង ឃើញ​ក្មេង​ស្រី​ម្នាក់​អាយុ​៨​ឆ្នាំ ក៏​បាន​លួងលោម​បបួល​ទៅ​ទិញ​នំ​ហូប ។ ខ្លួន​បាន​ដឹកក្មេង​ស្រី​តាម​ម៉ូតូ​ទៅ​ក្រោយ​វត្ត​កំពង់​អុស និង​បាន​ស្រាតខោ​របស់​ខ្លួន​បង្ហាញ​ប្រដាប់​ភេទ​ឱ្យ​ក្មេង​ស្រី​មើល ប៉ុន្តែ​ត្រូវ​បាន​អ្នក​ភូមិ​មក​ទាន់ ក៏​ផ្អើល​ឆោឡោ ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្ដង ។

ជន​រោគ​ចិត្ត​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ពី​បទ​បង្ហាញ​កេរ​ភេទ និង​អំពើ​អាស ប្រព្រឹត្ត​ទៅ​លើ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ ។

ជុំវិញ​ករណី​ខាងលើ​នេះ លោក កេ​ត សុ​ឃា មេឃុំ​មេលំ បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា ជន​ឈ្មោះ អុល សា​រ៉ាត់ ធ្លាប់​ធ្វើ​ទាហាន និង​ពេទ្យ​ទាហាន​ផង​ដែរ ប៉ុន្តែ​ក្រោយមក​ក៏​បាន​ឈប់​ធ្វើ​ទាហាន ហើយ​យូរ​ៗឃើញ​មក​ផ្ទះ​ម្ដង ។ គាត់​ជា​មនុស្ស​ចូល​ចិត្ត​ផឹកស្រា ហើយ​មួយ​រយៈ​ចុង​ក្រោយ​នេះ ឃើញ​ដូច​ជា​ចង់​សរសៃប្រសាទ ។ ប្រពន្ធ និង​កូន​តូច​ៗ២​នាក់ វេទនា​លំបាក​ខ្លាំង​ស្ទើរ​គ្មាន​អ្វី​ហូប ។

នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៥ ពេល​ទទួល​ព័ត៌មាន​ពី​ការ​ចាប់ខ្លួន​បុរស​រូប​នេះ រូប​គាត់​ជា​មេឃុំ បាន​ទៅ​ដល់​ផ្ទះ​ឃើញ​ប្រពន្ធ​កូន​គ្មាន​អ្វី​ហូប ក៏​ទៅ​សុំ​អង្ករ​ព្រះសង្ឃ​បាន​មួយ​ការុង យក​មក​ឲ្យ​គ្រាន់​ដោះស្រាយ​បាន​មួយ​គ្រា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ