សហរដ្ឋអាមេរិក ៖ ជាថ្មីម្ដងទៀតកាលពីថ្ងៃទី២៩តុលាប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំឲ្យដឹងដោយចំហថា លោកនៅតែចង់ស្ថិតក្នុងសេតវិមានបន្តទៀតក្រោយថ្ងៃទី២១មករាឆ្នាំ២០២៩។
ក្នុងយន្តហោះប្រធានាធិបតីAIR FORCES ONE តាមផ្លូវទៅកាន់កូរ៉េខាងត្បូងលោកត្រាំថ្លែងទៅកាន់បណ្ដាអ្នកកាសែតថា ក្នុងការស្ទាបស្ទង់មតិនានា ខ្ញុំនៅតែទទួលបានការគាំទ្រក្នុងកម្រិតខ្ព្ស់បំផុត តែដូចលោកអ្នកដឹងហើយខ្ញុំមិនត្រូវអនុញ្ញាតឲ្យឈរឈ្មោះទៀតឡើយ ពេលដែលយើងដឹងថាតើអ្វីខ្លះដែលនឹងកើតមាន។
ការធ្វើវិសោធនកម្មលើកទី២២នៃរដ្ឋធម្មនុញ្ញអាមេរិក អនុម័តកាលពីឆ្នាំ១៩៤៧ចែងថា គ្មានបុគ្គលណាម្នាក់អាចឈរឈ្មោះកាន់តំណែងប្រធានាធិបតីអាមេរិកបានលើសពី២អាណត្តិឡើយ។ លោកត្រាំធ្លាប់ធ្វើប្រធានាធិបតីពីឆ្នាំ២០១៧មក២០២១ម្ដងរួចមកហើយរួចពេលលោកចាប់ផ្ដើមអាណត្តិទី២លោកតែងលើកជារឿយៗ ដោយមិនបដិសេធីការអំពាវនាវរបស់ពួកអ្នកគាំទ្រលោក ឲ្យលោកឈរឈ្មោះបោះឆ្នោត សម្រាប់តំណែងប្រធានាធិបតីអាណត្តិទី៣មួយទៀត។ លោករហូតដល់ពាក់ជាច្រើនលើកមួកកាតឹបពណ៌ក្រហមដែលមានចារត្រាំ២០២៨ ជាឆ្នាំបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខទៀតផង។
លោកត្រាំពេលនេះបានមកដល់កូរ៉េខាងត្បូងហើយ ដែលនៅទីនោះលោកគ្រោងជួបកំពូលជាមួយសមភាគីចិនលោកសីុជីនពីង នៅខាងក្រៅកិច្ចប្រជុំកំពូលAPEC ដែលផ្ដោតសំខាន់លើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយរវាងមហាអំណាចទាំង២ ដែលអាចជួយស្រោចស្រង់ដល់សេដ្ឋកិច្ចពិភពលោក៕
ចែករំលែកព័តមាននេះ