ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ដេ.ញជនជាតិវៀតណាម៦៣នាក់ លួ.ចស្នាក់នៅខុសច្បាប់ និងប្រព្រឹត្តបទល្មើស​ឆបោ.ក

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​វៀតណាម ៦៣​នាក់​ដែល​បានលួច​ស្នាក់​នៅ​ធ្វើ​ការងារ​ខុសច្បាប់ (​មាន​លិខិតឆ្លងដែន និង​គ្មាន​លិខិតឆ្លងដែន​)​និង​បាន​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scam)​ត្រូវ​បាននាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយក​អន្តោប្រវេសន៍…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​វៀតណាម ៦៣​នាក់​ដែល​បានលួច​ស្នាក់​នៅ​ធ្វើ​ការងារ​ខុសច្បាប់ (​មាន​លិខិតឆ្លងដែន និង​គ្មាន​លិខិតឆ្លងដែន​)​និង​បាន​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scam)​ត្រូវ​បាននាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយក​អន្តោប្រវេសន៍ បា​ន​ប​ណ្តេ​ញ​ចេញពី​ប្រទេស​កម្ពុជា​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក​ខេត្តកំពត​។

តាម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ចន្ទ ៦​កើត ខែកត្ដិក ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​.២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៥ តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិ​បណ្ឌិត និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ,​ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ធ្វើការ​បណ្តេញ​ជនជាតិ​វៀតណាម​សរុប​ចំនួន ៦៣​នាក់ (​ស្រី​១១​នាក់​) ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ខេត្តកំពត ករណី​លួច​ស្នាក់​នៅ​ធ្វើ​ការងារ​ខុសច្បាប់ (​មាន​លិខិតឆ្លងដែន និង​គ្មាន​លិខិតឆ្លងដែន​) និង​បាន​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(Online Scam)​។

ជនជាតិ​វៀតណាម​ទាំងនោះ​ត្រូវ​បាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​ទទួល​ពី​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ចំនួន ៦៣​នាក់ (​ស្រី​១១​នាក់​)​ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scam)៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ