ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រុង​ប្រយ័ត្ន​! កម្ពុជា​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ​ និង​ខ្យល់​កន្ត្រាក់

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួង​ធនធានទឹក ​និង​ឧតុនិយម​បាន​បញ្ជាក់​ថា ​កម្ពុជា​នឹង​មាន​អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ ។ យោង​តាមព្រឹត្តិបត្រ​ព័ត៌មាន​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​៣០ ខែតុលា…

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួង​ធនធានទឹក ​និង​ឧតុនិយម​បាន​បញ្ជាក់​ថា ​កម្ពុជា​នឹង​មាន​អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ ។

យោង​តាមព្រឹត្តិបត្រ​ព័ត៌មាន​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា របប​ខ្យល់មូសុង​ដែល​បក់​លើ​សមុទ្រ​អាន​ដាម​ម៉ែ​ន សមុទ្រ​កម្ពុជា អាង​ទន្លេមេគង្គ សមុទ្រ​ចិន ខាងត្បូង និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថយឥទ្ធិពល​ ។

ក្រសួង​បាន​លើក​ឡើង​ថា​ ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​៖ចាប់ពី​ថ្ងៃ​ទី​៣០ ខែតុលា ដល់​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​តំបន់​វាលទំនាប​មានសីតុណ្ហភាព​មធ្យម​អប្បបរមា​២១°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​២៨°C​។ ខ្យល់បក់​មក​ពី​ទិសបូព៌ និង​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម​២​ម៉ែត្រ​/​វិនាទី​។

ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយ​រៀង និង​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ នឹង​ខ្យល់​កន្ត្រាក់​គ្រប ដណ្តប់​លើ​ផ្ទៃដី​២០%​។

ចំណែក​នៅ​តំបន់​ខ្ពង់រាប​មានសីតុណ្ហភាព​មធ្យម​អប្បបរមា​២១°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​២៧°C​។ ខ្យល់​បក់ មក​ពី​ទិសបូព៌ និង​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម​៤​ម៉ែត្រ វិនាទី​។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ក្រចេះ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី ជួរ​ភ្នំ​ដងរែក និង​តំបន់​ជួរ ភ្នំក្រវាញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​១៥%​។

ចំណែក​នៅ​តំបន់​មាត់សមុទ្រ​មានសីតុណ្ហភាព​មធ្យម​អប្បបរមា​២១°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​២៨°C​។ ខ្យល់ បក់​មក​ពី​ទិសនិរតី និង​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម​៣​ម៉ែត្រ វិនាទី​។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់ កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​២៥%​។

រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា០,៥០​ម៉ែត្រ​និង​កម្ពស់​មធ្យម​អតិបរមា ១, ៥០​ម៉ែត្រ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ