ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងស្រី ទាំងប្រុស​ចេះ​នាំ​គ្នា​ធ្វើ​រឿង​បែប​ហ្នឹង​នៅ​ក្នុងផ្ទះ​សំណាក់​ទៅ​កើត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​០៨​នាក់​ជា​មុខសញ្ញា​ឆក់​ប្លន់​យ៉ាង​សកម្ម​កំពុង​លាក់ខ្លួន​ជួញ​ដួ​រ និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ធ្វើការ​ស្រាវជ្រាវ និង​ចុះ​បង្ក្រាប​បាន​កាល​វេលា​ម៉ោង​០៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ផ្ទះសំណាក់​យីហោ​«​ឡេ​សុ​ី​ហ្វី​ស​» ផ្ទះ​លេខ​២៥…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​០៨​នាក់​ជា​មុខសញ្ញា​ឆក់​ប្លន់​យ៉ាង​សកម្ម​កំពុង​លាក់ខ្លួន​ជួញ​ដួ​រ និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ធ្វើការ​ស្រាវជ្រាវ និង​ចុះ​បង្ក្រាប​បាន​កាល​វេលា​ម៉ោង​០៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ផ្ទះសំណាក់​យីហោ​«​ឡេ​សុ​ី​ហ្វី​ស​» ផ្ទះ​លេខ​២៥ តាម​បណ្តោយ​ផ្លូវ​លេខ​៨១ ភូមិ​៧ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ ។

ជាក់ស្តែង​ក្រោយ​ពី​កំណត់​បាន​មុខសញ្ញា និង​ទីតាំង​ប្រព្រឹត្ត​សកម្មភាព​បទល្មើស​ដែល​កើត​មាន​ក្នុង​មូលដ្ឋាន​រហូត​ឈាន​ដល់​បើក​កិច្ច​ប្រតិបត្តិការ​ឆ្មក់​ចុះ​បង្ក្រាប​មុខសញ្ញា​ឆក់​ប្លន់ និង​ជួញដូរ​រួម​ទាំង​ប្រើប្រាស់​គ្រឿងញៀន​ដែល​កំពុង​ពួន​សម្ងំ​លាក់ខ្លួន​ក្នុង​បន្ទប់​ផ្ទះសំណាក់​ធ្វើ​សកម្មភាព​ប្រើប្រាស់​គ្រឿងញៀន​ស្ថិត​នៅ​ចំណុច​ទីតាំង​ផ្ទះសំណាក់​ហោ «​ឡេ​សុី​ហ្វី​ស​» ខាងលើ​មាន​ចំនួន​១៨​បន្ទប់ ក្នុង​នោះ​សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​ឃើញ​មាន​ចំនួន​១៣​បន្ទប់​ដែល​បាន​សំរួល​ទីតាំង​អោយ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន ។

សមត្ថកិច្ច​បាន​បើក​រង្វង់​កិច្ច​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ឡោម​ព​ទ្ធ័​ក្រសោប​បាន​បក្សពួក និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៨​នាក់​ក្នុង​នោះ​ស្រី​០៣​នាក់​រួម​មាន ទី​១-​ឈ្មោះ ផៃ គ​ន្ធី ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ម្ចាស់ផ្ទះ​សំណាក់​, ទី​២-​ឈ្មោះ ឈួ​ន ថា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជន​ជាតិ​ខ្មែរ ស្នាក់​បន្ទប់​លេខ​០០៣ មុខរបរ​មិន​ពិត​ប្រា​ដ (​ជួញដូរ​), ទី​៣-​ឈ្មោះ ម៉ាក់ សូ​វត្ថិ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ទីតាំង​ខាងលើ​មុខរបរ​អ្នក​មើល​ការ​ខុស​ត្រូវ​, ទី​៤-​ឈ្នោះ រ៉ា ស៊ុម​ឆាយ​ឆា​ញ​ស៊ុំ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​ទីតាំង​ខាងលើ មុខរបរ​សន្តិសុខ​, ទី​៥-​ឈ្មោះ ឡេ​ន មក​រា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មើល​ការ​នៅផ្ទះ​សំណាក់ គី​ម​សួរ (​ប្រើប្រាស់​), ទី​៦-​ឈ្មោះ ទុំ សុភាព ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​មិន​ពិតប្រាកដ (​ប្រើប្រាស់​), ទី​៧-​ឈ្មោះ ឡុ​ង ស្រី​ម៉ៅ ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​មិន​ពិតប្រាកដ មុ​ចរប​រប​គ្មាន (​ប្រើប្រាស់​) និង​ទី​៨-​ឈ្មោះ ទុន ចរិយា ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​មិន​ពិតប្រាកដ មុខរបរ​គ្មាន (​ប្រើប្រាស់​) ។

វត្ថុ​តាង​ដកហូត​រួម​មាន កាំភ្លើងខ្លី​០១​ដើម​មិន​ស្គាល់​ម៉ាក គ្រឿងញៀន​ចំនួន​១៤​កញ្ចប់​តូច ដប​ទឹក​សុទ្ធ​ជា​ឧបករណ៍​ប្រើប្រាស់​សំរាប់​សេព​គ្រឿងញៀន​មួយ​ចំនួន​ដាវ​កែ​ច្នៃ​ចំនួន​១​ដើម កាំបិត​ចំនួន​០២​ដើម ថង់​សំរាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន​ធំ រួម​ទាំ​សម្ភារ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ។ ដោយឡែក​ទីតាំង​ផ្ទះសំណាក់​ខាងលើ​ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ឆែកឆេរ​រួច​ឃើញ​ថា​ជាទី​តាំង​សម្រួល​ឲ្យ​ជនសង្ស័យ​លាក់ខ្លួន​ប្រព្រឹត្ត​បទល្មើស​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​បិទ​ទាំងស្រុង​តែ​ម្ដង ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ