រាជធានីភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជា និងឯករដ្ឋទូតឡាវ ប្រចាំនៅសាធារណរដ្ឋកូរ៉េ បានផ្លាស់ប្ដូរយោបល់គ្នា លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានតំណាងទាំងពីរ នៅសាធារណរដ្ឋកូរ៉េ ។
ការពិភាគ្សានេះ ធ្វើឡើងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នៅពេលឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Songkane LUANGMUNINTHONE ឯកអគ្គរដ្ឋទូតឡាវ ប្រចាំសាធារណរដ្ឋកូរ៉េ ។
ក្នុងឱកាសនៃជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាផ្តោតលើទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងប្រទេសកម្ពុជា និងប្រទេសឡាវ ព្រមទាំងផ្លាស់ប្ដូរយោបល់គ្នា លើការពង្រឹងកិច្ចសហប្រតិបត្តិការវាងស្ថានតំណាងទាំងពីរ នៅសាធារណរដ្ឋកូរ៉េ ។
លើសពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួមផងដែរ ៕

ចែករំលែកព័តមាននេះ