ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លាប​មេអំបៅ​មាន​សណ្ឋាន​ដូច​ក្បាល​ពស់​និង​ដៃ​មនុស្ស ភ្ញាក់ផ្អើល​នៅ​ល្វាឯម

15 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កោះសន្ដិភាព​បាន​ទទួល​អ៊ី​ម៉ែ​ល​ពី ប្រិ​យ​មិត្ដ​អ្នក​អាន​មួយ​រូប គឺ​លោក​ឈាង ភិ​រម្យ ដោយ​ភ្ជាប់​មក​នូវ​រូប​មេអំបៅ​ទំ​លើ ធ្នឹម​ផ្ទះ​ដោយ​លោក​ហៅ​ថា ជា​មេអំបៅ អច្ឆរិយ​មាន​ទំហំ​១៣​x​១៧​សង្ទីម៉ែត្រ​។ ទោះ បី​ជា​បែប​ណា​ក្ដី​លោក​បាន​បង្ហាញ​យ៉ាង​ច្បាស់ ពី​ចំណុច​កត់សំគាល់​ដោយ​មាន​គូស​ជាស​ញា ព្រួញ និង​ដាក់​លេខ​ចំណាំ ហើយ​បង្ហាញ​ថា លើ​ស្លាប​មេអំបៅ​សងខាង លេខ​១ គឺ​មាន

រាជធានី​ភ្នំពេញ ៖  កោះសន្ដិភាព​បាន​ទទួល​អ៊ី​ម៉ែ​ល​ពី ប្រិ​យ​មិត្ដ​អ្នក​អាន​មួយ​រូប គឺ​លោក​ឈាង ភិ​រម្យ ដោយ​ភ្ជាប់​មក​នូវ​រូប​មេអំបៅ​ទំ​លើ ធ្នឹម​ផ្ទះ​ដោយ​លោក​ហៅ​ថា ជា​មេអំបៅ អច្ឆរិយ​មាន​ទំហំ​១៣​x​១៧​សង្ទីម៉ែត្រ​។ ទោះ បី​ជា​បែប​ណា​ក្ដី​លោក​បាន​បង្ហាញ​យ៉ាង​ច្បាស់ ពី​ចំណុច​កត់សំគាល់​ដោយ​មាន​គូស​ជាស​ញា ព្រួញ និង​ដាក់​លេខ​ចំណាំ ហើយ​បង្ហាញ​ថា លើ​ស្លាប​មេអំបៅ​សងខាង លេខ​១ គឺ​មាន សណ្ឋាន​ជា​ក្បាល​ពស់ លេខ​២ គឺជា​ម្រាមដៃ ទាំង​៥​ត្រកង​ក្បាល​ពស់លេខ​៣ ជា​កំភួនដៃ និង​លេខ​៤ ជាដើម​ដៃ​។

តាម​ព័ត៌មាន​ដែល​ទទួល​បាន​ពី​លោក ឈាង ភិ​រម្យ ឱ្យ​ដឹង​ថា មេអំបៅ​ដែល​មាន ស្លាប​បង្ហាញ​ពី​ក្បាល​ពស់ និង​ដៃ​មនុស្ស​នេះ ជួប​ប្រទះ​កាលពី​ថ្ងៃ​ទី​២៣ មក​រា កន្លង​មក  គឺ​ចំ​ថ្ងៃ​បុណ្យសព​លោកតា​“​មុត​” នៅ​ភូមិ កោះ​រះ​លើ ឃុំ​កោះ​រះ​លើ ស្រុក​ល្វាឯម ខេត្ដ កណ្ដាល​។ ការ​ពិត​មេអំបៅ​នេះ​បាន​បង្ហាញ ខ្លួន​តាំងពី​ថ្ងៃ​ទី​២១ មក​រា មក​ម្ល៉េះ តែ​គ្រប់​គ្នា ស្មានថា​ជា​មេអំបៅ​ជ័រ​ដោយសារ​តែ​រូប រំលេច​លើ​ស្លាបមាន​សណ្ឋាន​ដូច​ក្បាល​ពស់ និង​ដៃ​របស់​មនុស្ស​។ នៅ​ថ្ងៃ​ទី​២១ មក​រា ជា​ថ្ងៃ​សូត្រ​មន្ដ​ដំបូង​នៃ​ពិធី​បុណ្យសព​លោក តា​មុត ដែល​បាន​ធ្វើ​មរណកាល​ក្នុង​ជន្មាយុ ៩២​ឆ្នាំ រហូត​ដល់​ថ្ងៃ​ទី​២២ មក​រា គ្រប់​គ្នា នៅ​តែ​ឃើញ​មេអំបៅ​នេះ​ទំ​លើ​ធ្នឹម​ចំ​ពីលើ សព តែ​អត់​មានការ​ចាប់អារម្មណ៍​ទេ ពិសេស តា​អាចារ្យ​ដែល​កំពុង​ចាត់ចែង​ក្នុង​ពិធីបុណ្យ ទៅ​តាម​ទំនៀមទំលាប់​ព្រះពុទ្ធ​សាសនា ។

លុះ​មក​ដល់​ថ្ងៃ​ទី​២៣ មក​រា ទើប​មានការ ភ្ញាក់ផ្អើល​គ្រប់​គ្នា​ដែល​ជា​វេលា​ព្រឹក​ថ្ងៃ បង្ហើយ​ពិធីបុណ្យ។តាម​លោក​ឈាង ភិ​រម្យ និយាយ​ថា​ប្អូន ថ្លៃ​ប្រុស​របស់​លោក (​កូន​ម្ចាស់ផ្ទះ​)​ក៏​បាន ឃើញ ហើយ​នាំ​គ្នា​ផ្អើល​ទៅ​មើល​យ៉ាងច្រើន ព្រមទាំង​បាន​ថតរូប​តាម​ទូរស័ព្ទ​គ្រប់​គ្នា ។ទោះបីជា​មនុស្ស​ម្នា​នាំ​គ្នា​ឡើង​លើ​ផ្ទះ​ទៅ មើល​ច្រើន​គ្នា​ក៏​ដោយ ក៏​មិន​បាន​ធ្វើ​ឱ្យ​មេ អំ​បៅ​នេះ​ភ្ញាក់ផ្អើល​ឡើយ។ពេល​នោះ លោកតា​អាចារ្យ​បាន​យក​ក្រមា​បក់ ព្រោះ គាត់​មាន​មន្ទិល​ថា មិនមែន​ជា​មេអំបៅ​ពិត ទេ តែ​ជា​មេអំបៅ​ជ័រ​ស្រាប់តែ​វា​ហើរ​ចេញ តាម​បង្អួច​ទៅ​ទំ​លើ​ផ្ទះបាយ​ប្រជាពលរដ្ឋ ម្នាក់​ទៀត​នៅ​ក្បែរ​ផ្ទះ​បុណ្យ​ដែល​លោក ឈាង ភិ​រម្យ ប្រាប់​ថា ជា​ផ្ទះ​ឪពុកមា​របស់ លោក​។

លោក​ឈាង ភិ​រម្យ បន្ដ​ថា ក្រោយ​ពី​ដឹង ថា​ជា​មេអំបៅ​ចំលែក​មិន​ធ្លាប់​ជួប​ប្រទះ មនុស្ស​ម្នា​ភ្ញាក់ផ្អើល​នាំ​គ្នា​ទៅ​តាម​មើល​។ការ​ប៉ុនប៉ង​ចាប់​មេអំបៅ​នេះ​មិន​បាន​សំរេច ឡើយ និង​គួរ​ឱ្យ​ស្ដាយ ព្រោះ​វា​មិន​បាន​ទំ​លើ ផ្ទះ​ទៀត​ទេ គឺ​បាន​ហើរ​ចេញ​ទៅ​បាត់​ដោយ បន្សល់​ទុក​ច​ម្ង​ល់​ពី​ស្លាប​របស់​វា​ដែល​មាន សណ្ឋាន​ដូច​ក្បាល​ពស់ និង​ដៃ​មនុស្ស តើ​វា ជា​ការ​ចៃដន្យ​នៃ​ធម្មជាតិ ឬ​យ៉ាងណា? គ្មាន ចំលើយ​ទេ ហើយ​មេអំបៅ​នេះ​ក៏​មិនដឹង​ថា វិ​វត្ដ​ខ្លួន​មក​ពី​ដង្កូវ ឬ​យ៉ាងណា​នោះ​ទេ៕