ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចា.ប់ខ្លួន​ទី​ប្រឹក្សា​ទីស្តីការគណៈរដ្ឋមន្ត្រី​ម្នាក់ បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន ពាក់​ព័ន្ធ​ករណី​ចាយ​សែក​ស្អុយ​

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គេ​បានឃើញ​មានការ​បង្ហោះ​ចែកចាយ​ត គ្នា នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៥ ករណី​សមត្ត​កិច្ច​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរបាល​ខេត្ត កំពង់ធំ…

រាជធានី​ភ្នំពេញ ៖ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គេ​បានឃើញ​មានការ​បង្ហោះ​ចែកចាយ​ត គ្នា នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៥ ករណី​សមត្ត​កិច្ច​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរបាល​ខេត្ត កំពង់ធំ អនុត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន របស់​សាលាដំបូង​រាជ​ធា នី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​ទីប្រឹក្សា​ទីស្ដីការគណៈរដ្ឋមន្ត្រី​ម្នាក់ ពាក់​ពន្ធ​ពី​បទ​.​មិន​បំពេញ​កាត ព្វ​កិច្ច​ឧបករណ៍​អាច​ជួញដូរ​បាន​”​សែក​ស្អុយ​” និង​បាន​បញ្ជូន​ជន សង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឃុំខ្លួន​ជា​បណ្តោះ អាសន្ន​រង់ចាំ​បន្ត​នីតិវិធី ។

ជនសង្ស័យ​ឈ្មោះ ប៉ែន សូត្រ ភេទ​ប្រុស អាយុ​៤៤ ឆ្នាំ (​ដែល​មាន​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​តែងតាំង​ជាទី​ប្រិ​ក្សា​ទីស្តីការ​គណៈ រដ្ឋមន្ត្រី ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​) មាន​ទី​លំ នៅផ្ទះ​លេខ​១០ ០២ ផ្លូវ​៥១៦ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

យោង​តាម​ដីកា​បង្គាប់​ឲ្យ​របស់​លោក កុ​ល កំពូល ចៅក្រម​ស៊ើប សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៥ យល់​ឃើញ​ថា តាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ការ​ស៊ើបសួរ​លើ​ឈ្មោះ ប៉ែន សូត្រ ភេទ​ប្រុស អាយុ​៤៤ ឆ្នាំ ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៤ បទល្មើស​ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​២៣១ នៃ​ច្បាប់​ស្តី​ពី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិការ​ទូទាត់​ប្រាក់ ។

ការ​ចាប់ខ្លួន​លោក ប៉ែន សូត្រ ត្រូវ​បាន​សមត្ត​កិច្ច​បង្ហើប​ឲ្យ​ដឹង​ថា ជន​ត្រូវ​ចោទ​ពាក់​ពន្ធ​លុយកាក់​ទៅ​លើ​ដើមបណ្តឹង​២.៣​នាក់​មាន​ចំនួន​តិចតួច​ទេ ប៉ុន្តែ​ដោយសារ​ការ​ចេញ​សែក​ស្អុយ និង​គេចវេស​ពី​ម្ចាស់បំណុល​ទើប​បណ្តឹង​ប្តឹង​ឲ្យ​មានការ​ចាប់ខ្លួន​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ