ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូសង់សេ១២៥ បុកគ្នាជាមួយរឺម៉កម៉ួតូកង់បី រង​របួសធ្ងន់ ០២នាក់ និង ស្រាល​០២នាក់

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់​មនុស្ស ០២នាក់ របួសធ្ងន់ និង ០២​នាក់ទៀត​របួស​ស្រាល​ក្នុង​ករណី គ្រោះ​ថ្នាក់​ចរាចរណ៏​មួយ ដែល​បង្កឡើង ដោយ​ម៉ូតូសង់សេ១២៥ បុកគ្នា​ជា​មួយ​រឺម៉កម៉ូតូ​ កង់​បី ។ហេតុ​ការណ៏​នេះ​កើត ឡើង​នៅ​ម៉ោង​១០.០០នាទី យប់ ថ្ងៃទី ១៦ មីនា ២០១៤ តាម​បណ្តោយ​ផ្លូវជាតិ លេខ​៤​ស្ថិតនៅ ភូមិអូដឹម សង្កាត់​

រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់​មនុស្ស ០២នាក់ របួសធ្ងន់ និង ០២​នាក់ទៀត​របួស​ស្រាល​ក្នុង​ករណី គ្រោះ​ថ្នាក់​ចរាចរណ៏​មួយ ដែល​បង្កឡើង ដោយ​ម៉ូតូសង់សេ១២៥ បុកគ្នា​ជា​មួយ​រឺម៉កម៉ូតូ​ កង់​បី ។ហេតុ​ការណ៏​នេះ​កើត ឡើង​នៅ​ម៉ោង​១០.០០នាទី យប់ ថ្ងៃទី ១៦ មីនា ២០១៤ តាម​បណ្តោយ​ផ្លូវជាតិ លេខ​៤​ស្ថិតនៅ ភូមិអូដឹម សង្កាត់​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

យោងតាមប្រភពព័ត​មាន​ពី​កន្លែង​កើត​ហេតុ បាន​ឱ្យ​ដឹង​ថា​ គេ​បាន​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ សេ១២៥​ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BU-7306 ធ្វើដំណើ​រ​តាម ផ្លូវជាតិលេខ​៤​ ពីលិច ទៅ​កើត ខណះ​មក​ដល់​ចំណុច កើត​ហេតុ​ ក៏​បាន​បុក​ជា​មួយ​រឺម៉ក ម៉ូតូ​កង់​បី មូយគ្រឿង ពណ៌ក្រ​ហម​ អត់មានស្លាក​លេខ ​បើកបញ្រ្ចាស់ទិសគ្នា បណ្តាលឱ្យ​អ្នក​បើកបរ​ និង​អ្នក​រួម​ដំណើរ​រង​ របួស ធ្ងន់២និង​ស្រាល​២នាក់​។

ក្រោយពេល​កើត​ហេតុ ជនរង​គ្រោះ ត្រូវ​បាន​គេយក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ ពេទ្យ ចំណែក ឯម៉តូទាំងពីរ ​សមត្ថ​កិច្ចយក​មក​រក្សាទុក​នៅ ការិយាល័យ ចរាចរណ៏ផ្លូវគោក ខណ្ឌពោធិ៍សែនជ័យ រង​ចាំដោះស្រាយគ្នាជាក្រោយ​។