ក្រុងប៉ោយប៉ែត ៖ សមត្ថកិច្ចក្រុងប៉ោយប៉ែត កាលពីរសៀលថ្ងៃ ទី ១៦ មីនា ២០១៤នេះបានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពីបទជួញដូរគ្រឿងញៀននៅណុច ក្រោយសណ្ឋាគារ សុង ដារ៉ាប្រហែល ១០០ម៉ែត្រ ស្ថិតនៅភូមិ បាលិលេយ្យ២ សង្កាត់- ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវិរៈសេនីយ៍ទោ ហម ម៉ុត មេបញ្ជាការកងរាជអាវុធហត្ថក្រុង ប៉ោយ ប៉ែត បានឱ្យដឹងថា យោងតាមបទបញ្ជារបស់លោកវិរៈសេនីយ៍ត្រី ឱ បូរិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ទើបសមត្ថកិច្ចជំនាញរបស់លោកស្រាវជ្រាវមុខសញ្ញានិងឈានទៅដល់ការឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿញៀនខុសច្បាប់បានចំនួន០៥នាក់។
ជនសង្ស័យទាំង០៥នាក់រួមមាន ៖ ទី១. ឈ្មោះ គឹម វណ្ណ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ ផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយ ប៉ែត , ទី២. ឈ្មោះ ផន ចន្នី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ ប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុង ប៉ោយ ប៉ែត ចំណែក ឯទី ៣. ឈ្មោះ ហេង វណ្ណះ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុង ប៉ោយ ប៉ែត , ទី៤.ឈ្មោះ ថន ថូយ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ ចាន់ គិរី សង្កាត់- ក្រុងប៉ោប៉ែត និង ទី ៥. ឈ្មោះ សែម ឆៃ ហុង ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិ ប្រជាធម្មកើត សង្កាត់ផ្សារ កណ្តាល ក្រុង ប៉ោយ ប៉ែត ។
វត្ថុតាងដែលដកហួតបានរួមមាន ៖ ម៉ាទឹកកក ចំនួន០២ថង់តូច , ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០២ ,គ្រាប់កាំភ្លើង AK47 ចំនួន០៣គ្រាប់ , កាំភ្លើង ស្នប់កែឆ្នៃ ០១ដើម , ដាវសាំម៉ូរៃចំនួន ០២ , ថង់តូចសំរាប់ច្រកគ្រឿនញៀន និង សំភារៈ មួយចំនួន និងម៉ូតូចំនួន ០៥គ្រឿង (ម៉ាកឃ្លីក ០២ គ្រឿង , សង់សេ១២៥ ០១គ្រឿង ,ម៉ាក និច០១គ្រឿងនិង ម៉ូតូ ហុងដាត្រៃ ០១គ្រឿង ) ។
លោក វិរៈសេនីយ៍ទោ ហម ម៉ុត មេបញ្ជាការកងរាជអាវុធហត្ថក្រុង ប៉ោយ ប៉ែត បានឱ្យដឹងថា ជនសង្ស័យទាំង ០៥នាក់រួមនិងវត្ថុតាង ក្រោយពេលសមត្ថកិច្ចជំនាញ របស់លោក សាកសួររួច បានក៏សាងសំណុំរឿង បញ្ជូនទៅកងរាធអាវុធហត្ថខេត្តជាបន្តទៀត ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។
ចែករំលែកព័តមាននេះ