ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​សង្ឃរាកំពុង​សំដៅ​ទៅ​ប្រទេស​មួយ​ទៀត ក្រោយ​សម្លា.ប់​មនុស្ស​​២០​នាក់

4 ឆ្នាំ មុន

ប្រទេស​បា​ហា​ម៉ា ៖ ព្យុះសង្ឃរា ​DORIAN ដែល​ពេល​នេះ​បាន​ថមថយ​កម្លាំង​មក​ជា​ព្យុះ​ប្រភេទ​ទី​២ កំពុង​តែ​បោកបក់​ឆ្ពោះទៅ​កាន់​សហរដ្ឋអាមេរិក​នា​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ២០១៩ ក្រោយ​ពី​សម្លាប់​មនុស្ស​២០​នាក់​នៅ​បា​ហា​ម៉ា និង​បង្ក​ការ​បំផ្លិចបំផ្លាញ​ដ៏​សែន​ទារុណ​បំផុត​នៅ​ប្រទេស​ដែន​កោះ​នោះ​មក​។…

ប្រទេស​បា​ហា​ម៉ា ៖ ព្យុះសង្ឃរា ​DORIAN ដែល​ពេល​នេះ​បាន​ថមថយ​កម្លាំង​មក​ជា​ព្យុះ​ប្រភេទ​ទី​២ កំពុង​តែ​បោកបក់​ឆ្ពោះទៅ​កាន់​សហរដ្ឋអាមេរិក​នា​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ២០១៩ ក្រោយ​ពី​សម្លាប់​មនុស្ស​២០​នាក់​នៅ​បា​ហា​ម៉ា និង​បង្ក​ការ​បំផ្លិចបំផ្លាញ​ដ៏​សែន​ទារុណ​បំផុត​នៅ​ប្រទេស​ដែន​កោះ​នោះ​មក​។

នា​យប់​ថ្ងៃ​ទី​៤​កញ្ញា​រដ្ឋមន្ត្រី​សុខាភិបាល​បា​ហា​ម៉ា​ថ្លែង​តាម​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​និង​អា​មេ​រិ​កថា ចំនួន​អ្នក​ស្លាប់​បាន​ឡើង​ពី​៧​នាក់​ដល់​២០​នាក់ ក្នុង​នោះ​១៧​នាក់​លើ​កោះ​ABACOS​និង​៣​នាក់​លើ​កោះ​GRAND BAHAMA ហើយ​តុល្យការ​អាច​បន្ត​កើនឡើង​ទៀត​។

បណ្ដា​រូបភាព​ថត​ពីលើ​អាកាស​ហើយ​ផ្សាយ​តាម​ទូរទស្សន៍​អា​មេ​រិ​ក​CNN បង្ហាញ​ទិដ្ឋភាព​នៃ​ការ​បំផ្លាញ​ដែល​មាន​ទំហំ​ធំធេង​បំផុត ជាមួយ​ផ្ទះ​ទាំងឡាយ​រង​ការ​បំផ្លាញ និង​របើក​ដំបូល បណ្ដា​រថយន្ត​ត្រូវ​ទឹក​លិច​ឬ​ក្រឡាប់ ព្រមទាំង​ទឹកជំនន់​ដ៏​ធំ​និង​បណ្ដា​នាវា​ក្រឡាប់​។ ការ​បំផ្លាញ​មើល​ទៅ​ដាច់​កន្ទុយភ្នែក​។ បា​ហា​ម៉ា​ពិតជា​រង​ការ​បំផ្លាញ​សែន​ទារុណ​បំផុត​។

ចាត់ទុកជា​ព្យុះសង្ឃរា​ខ្លាំង​ជាងគេ​បំផុត​កម្រិត​ទី​៥ ពេល​វាយប្រហារ​លើ​បា​ហា​ម៉ា ព្យុះ​DORIAN​បន្ទាប់​មក​បាន​ចុះ​ថមថយ​កម្លាំង​មក​ជា​ព្យុះ​កម្រិត​ទី​២ ជាមួយ​ល្បឿ​ង​ខ្យល់​ជាង​១៧៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ ទោះបីជា​ខ្យល់​បោកបក់​មិនសូវ​ខ្លាំង​តែ​ព្យុះ​នេះ​នៅ​តែ​មាន​គ្រោះថ្នាក់​។ នេះ​បើ​តាម​ការ​ព្យាករណ៍​ឧតុនិយម ដែល​មិន​ទាន់​អាច​កំណត់​ទិស​ដៅ​របស់​វា​ឲ្យ​ប្រាកដ​។ អភិបាល​រដ្ឋ​ផ្ល​រី​ដា​បាន​ហៅ​ព្យុះ​នេះ​ថា ជា​ព្យុះ​ស្មុគស្មាញ​មួយ​។

វា​រំកិល​ខ្លួន​មក​ក្បែរ​រដ្ឋ​ផ្ល​រី​ដា​នា​យប់​ថ្ងៃ​ទី​៤​កញ្ញា ហើយ​ពង្រឹងកម្លាំង​ជា​ព្យុះ​ប្រភេទ​ទី​៣ មុន​ពេល​បោកបក់​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​ភាគ​អាគ្នេយ៍​សហរដ្ឋអាមេរិក​និង​រដ្ឋ​ច​ច​ជៀ ការ៉ូ​លី​ន​ខាងត្បូង​និង​ការ៉ូ​លី​ន​ខាងជើង​។ រដ្ឋ​ការ៉ូ​លី​ន​ទាំង​២​អាច​មាន​គ្រោះថ្នាក់​នៃ​ទឹក​ជន់​លិច​ជាមួយ​ភ្លៀង​ធ្លាក់​ខ្លាំង​និង​រលក​សមុទ្រ​ធំ​ៗ​។ មនុស្ស​ជា​ច្រើន​ពាន់​នាក់​ទទួលបញ្ជា​ឲ្យ​ជម្លៀស​ចេញ ពី​បណ្ដា​តំបន់​រង​ការ​គំរាមកំហែង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ