ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NOCC ជំរុញ​កីឡា​យូ​ដូ ធ្វើការ​ជាមួយ​សហព័ន្ធ​អន្ដរជាតិ ដើម្បី​សម្រួច​ទិស​ដៅ​ស៊ី​ហ្គេ​ម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) បាន​ធ្វើការ​ជំរុញ​សហព័ន្ធ​កីឡា​យូ​ដូ​កម្ពុជា ត្រូវ​ពង្រឹង​ការ​ធ្វើ​ការងារ​ជាមួយ​សហព័ន្ធ​កីឡា​យូ​ដូ​អន្ដរជាតិ​និង​អាស៊ី ដើម្បី​ធានា​ការ​អភិវឌ្ឍន៍…

រាជធានី​ភ្នំពេញ ៖ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) បាន​ធ្វើការ​ជំរុញ​សហព័ន្ធ​កីឡា​យូ​ដូ​កម្ពុជា ត្រូវ​ពង្រឹង​ការ​ធ្វើ​ការងារ​ជាមួយ​សហព័ន្ធ​កីឡា​យូ​ដូ​អន្ដរជាតិ​និង​អាស៊ី ដើម្បី​ធានា​ការ​អភិវឌ្ឍន៍ និង​ផលិត​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព សម្រាប់​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ។

លោក​អគ្គលេខាធិការ NOCC បាន​ថ្លែង​ជំរុញ​បែប​នេះ នៅ​ក្នុង​ពិធី​បើក​វគ្គ​សាមគ្គី​អូ​ឡាំ​ពិ​ក​ស្ដី​ពី​គ្រូបង្វឹក​កីឡា​យូ​ដូ ដែល​រៀបចំ​ធ្វើ​នៅ​ទីស្នាក់ការ NOCC កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែកញ្ញា ។ លោក​ថ្លែង​ថា សហព័ន្ធ​អន្ដរជាតិ គឺជា​អាណាព្យាបាល ដូច្នេះ​ពួក​គេ​មាន​ភារកិច្ច​ជួយ​បណ្ដា​ប្រទេស​ជា​សមាជិក រួម​ទាំង​កម្ពុជា​ដែរ ។

ហេតុនេះ កម្ពុជា​ត្រូវ​រៀបចំ​ផែនការ​ឲ្យ​បាន​ច្បាស់​លា​ល់ ដោយ​ផ្អែក​លើ​ការ​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម ដើម្បី​ទទួល​បានការ​ជួយ​គាំទ្រ​ពី​សហព័ន្ធ​អន្ដរជាតិ ទាំង​បច្ចេកទេស និង​សម្ភារ​ជាដើម ។

បច្ចុប្បន្ន គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ ឬ​CAMSOC បាន​ត្រៀម​ថវិកា​ដើម្បី​ជួយ​ដល់ សហព័ន្ធ​កីឡា​ជាតិ ដែល​ត្រូវ​បញ្ជូន​គ្រូ​និង​កីឡា ករ​កីឡាការិនី​ទៅ​ហ្វឹកហាត់ ឬ​រៀនសូត្រ​នៅ ក្រៅ​ស្រុក​ដែរ ។ ហេតុនេះ សហព័ន្ធ​គ្មាន​អ្វី​ត្រូវ បារម្ភ​ពី​រឿង​បញ្ហា​ថវិកា​នោះ​ទេ សំខាន់​សហព័ន្ធ ត្រូវ​ធ្វើការ​ជាមួយ​សហព័ន្ធ​អន្ដរជាតិ ដើម្បី​ទទួល បាន​ព័ត៌មាន​ថ្មី​ៗ​ដែល​អាច​ចូលរួម សូ​ម្បី​ការ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល ចៅក្រម ក៏​ជា​រឿង​ចាំបាច់​ដែរ ។

លើស​ពី​នេះ លោក​ក៏​បាន​ជំរុញ​ឲ្យ​បញ្ជូន​គ្រូ និង​កីឡាករ​ចូលរួម​ប្រកួត​រាល់​ព្រឹត្តិការណ៍​អន្ដរ ជាតិ ពិសេស​ព្រឹត្តិការណ៍ World Championship ព្រោះ​គឺជា​ឱកាស​ដ៏​ល្អ​ដើម្បី​រៀនសូត្រ និង​ដក​ស្រង់​បច្ចេកទេស​មក​អភិវឌ្ឍន៍​សមត្ថភាព​របស់​ខ្លួន ក៏​ដូច​ជា​ការ​ទាក់ទង​កូន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដែល​ចេះ​លេង​កីឡា​យូ​ដូ​បាន​មក​ចូលរួម​បង្ហាញ​សមត្ថភាព និង​ប្រកួត​ដណ្ដើម​កិត្តិយស​ជូន​ជាតិ​ទៀត​ផង ។ លោក​សង្ឃឹមថា សហព័ន្ធ​នឹង​អាច​ធ្វើ​បាន ដើម្បី​សម្រួច​ទិស​ដៅ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ឲ្យ​កាន់តែ​មុត​ស្រួច ។

វគ្គ​សាមគ្គី​អូ​ឡាំ​ពិ​ក​ស្ដី​ពី​គ្រូបង្វឹក​កីឡា​យូ​ដូ ទទួល​បានការ​ឧបត្ថម្ភ​គាំទ្រ​ពី​អង្គការ​សាមគ្គី​អូ​ឡាំ​ពិ​ក និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​គ្រោង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​៣​ដល់​១៣ ខែកញ្ញា ឆ្នាំ​២០១៩ ដោយ​មាន​សិក្ខាកាម​ចូលរួម​សរុប​២៤​នាក់ ហើយ​បង្រៀន​ដោយ​លោក Amar Meridia គ្រូឧទ្ទេស​មក​ពី​សហព័ន្ធ​កីឡា​យូ​ដូ​អន្ដរជាតិ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ