ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចក្រុមព្រះ ​៖ គណបក្សសង្គមរាស្រ្ត​រាជាធិបតេយ្យ ​នឹងទទួលបាន​អាសនៈសភា​ក្នុងឆ្នាំ២០១៨

11 ឆ្នាំ មុន

រាជធានីភ្នំពេញ៖​ សម្តេចក្រុមព្រះ​នរោត្តមរណប្ញទ្ឋិ​បានមានបន្ទូលថា​ គណបក្សសង្គមរាស្រ្ត​រាជាធិបតេយ្យ​ដែលព្រះអង្គបង្កើតឡើងនេះ​ នឹងទទួលបានអាសនៈ​សភានៅក្នុង​ឆ្នាំ២០១៨ខាងមុខ ។

បន្ទូលរបស់សម្តេច​ក្រុ​ម​ព្រះបែបនេះ​បានធ្វើឡើង​នៅសណ្ឋាគារសាន់វេ ​នាព្រឹកថ្ងៃទី១៦​ មីនា​ ២០១៤ ​ ក្នុងឱកាសដែលព្រះអង្គ​បាន​យាងសំណេះសំណាល​ជាមួយសកម្មជន​​និងអ្នកគំាទ្រ​​គ​ណបក្សសង្គម​រាស្រ្តរាជាធិបតេយ្យ ។

អតីតនាយករដ្ឋមន្រ្តីទី១ ​ក្នុងនីតិកាលទី១នៃរដ្ឋសភា ​និង អតីតប្រធានសភា ​បានបញ្ជាក់បា្រប់ក្រុម​អ្នកកាសែតទៀតថា ​គណបក្សសង្គមរាស្រ្ត​រាជាធិបតេយ្យ​បង្កើតឡើងមិនមែន​ដើម្បីបំបែកសំឡេង​ឆ្នោត​ពីបក្សណានោះទេ​ គឺដើម្បីប្រមែប្រមូលអ្នករាជានិយម​ អ្នកស្រឡាញ់របបរាជានិយម​ និង អ្នកសីហនុនិយម​ឡើងវិញ ​ក៏ដូចជាអ្នកប្រជាធិបតេយ្យពិតបា្រកដ ​ដើម្បីរួមគ្នាគំាទ្រ​និងការពាររបបរាជានិយម​អាស្រ័យរដ្ឋធម្មនុញ្ញ​ និង ​លទ្ឋិប្រជាធិបតេយ្យ​សេរីពហុបក្ស ។

សម្តេចក្រុមព្រះ​ក៏បានមានបន្ទូលបញ្ជាក់បន្ថែមទៀតថា ​គណបក្សរបស់ព្រះអង្គ​នឹងចូលរួមប្រកួតប្រជែង​ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់​ និងការបោះឆ្នោតជ្រើសតំាង​តំណាងរាស្រ្តនីតិកាលទី៦នៅក្នុងឆ្នាំ២០១៨ខាងមុខ ៕