គ្រោះថ្នាក់​ផ្លូវទឹក លិច​បាត់​ទាំង​មនុស្ស ទាំង​កាណូត


ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​កាណូត​មួយ​គ្រឿង​បុក​ជាមួយ​កាណូត​មួយ​គ្រឿង​ទៀត​ក្នុង​ទិស​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​លិច​បាត់​មនុស្ស​ម្នាក់ និង​កាណូត​មួយ​គ្រឿង​ចូល​ក្នុង​ទឹកស្ទឹង​សែន កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​ដងស្ទឹង​សែន ត្រង់​ចំណុច​អូរ​អេ​ង ក្នុងភូមិ​ខ្សាច់​ជី​រស់ ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

ជន​រង​គ្រោះ​ដែល​លិច​បាត់​ក្នុង​ទឹកស្ទឹង​ឈ្មោះ សែ​ម ឆុំ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​កំពង់​គោរ​ក្រោម ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ជា​អ្នក​បើកកាណូត​មួយ​គ្រឿង មាន​ទិស​ដៅ​ពីលើ​ទៅ​ក្រោម ។ ចំណែក​ភា​គឺ​ម្ខាង​ទៀត​ឈ្មោះ ទេស ហ៊ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ស្នាក់​នៅ​ភូមិ​ពាន​ពន្លា ឃុំ​ពោ​ធិ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ជា​អ្នក​បើកកាណូត​មួយ​គ្រឿងក្នុង​ទិស​ដៅ​ពីក្រោម​ឡើង​លើ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច និង​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ជន​រង​គ្រោះ​កំពុងធ្វើការ​រាវរក​សព និង​កាណូត​មួយ​គ្រឿង​ដែល​បាន​លិច​បាត់​ក្នុង​ទឹកស្ទឹង ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ