ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន២​នាក់​រង​របួសធ្ងន់​ស្រាល ក្រោយជិះម៉ូតូ​លឿន​ប៉ះ​រថយន្ត​១​គ្រឿង ជ្រុល​ទៅ​បុក​ពីក្រោយរថយន្ត​មន្ត្រី​អគ្គិសនី

21 ម៉ោង មុន

រាជធានីភ្នំពេញ ៖ យុវជន​២​នាក់ ​បាន​រង​របួសធ្ងន់​ស្រាល ​ខ​ណៈ​ពេល​ជិៈ​ម៉ូតូ ​១​គ្រឿង​ បើកលឿនប៉ះរថយន្ត​១​គ្រឿង ​ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា​ ដែល​ឈប់​លើ​ចិញ្ចើម​ផ្លូវ​ ជួសជុល​អគ្គិសនី…

រាជធានីភ្នំពេញ ៖ យុវជន​២​នាក់ ​បាន​រង​របួសធ្ងន់​ស្រាល ​ខ​ណៈ​ពេល​ជិៈ​ម៉ូតូ ​១​គ្រឿង​ បើកលឿនប៉ះរថយន្ត​១​គ្រឿង ​ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា​ ដែល​ឈប់​លើ​ចិញ្ចើម​ផ្លូវ​ ជួសជុល​អគ្គិសនី ​។

ហេតុការណ៍​គ្រោះថ្នាក់​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ខាងត្បូងស្ថាន​នី​យ៍​ទូរទស្សន៍​ស៊ី​ធី​អ៊ិ​ន ក្នុងសង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ​ ។

ជន​រង​គ្រោះ​ទាំង​២​នាក់ ​ពុំ​ត្រូវ​គេ​ស្គាល់​អត្តសញ្ញាណ​ឡើយ ​ជិះ​ម៉ូតូ មួយ​គ្រឿង ម៉ាកហុងដាសេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ តាកែវ 1AD-4038 បាន​រង​របួស ​ត្រូវ​បានរថយន្ត​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​។​ ចំណែក​រថយន្ត​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា​ ម៉ាក Toyota Tacoma ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ រដ្ឋ​13 ,2-0509 ។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ ២​នាក់ ជិះ​ម៉ូតូ មួយ​គ្រឿង​ខាងលើ​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើ​ង ក្នុង​ល្បឿន​លឿន។​ នៅ​មក​ដល់​កន្លែង​កើតហេតុ ​ក៏​បាន​ប៉ះ​រថយន្ត១​គ្រឿង ជ្រុល​ទៅ​ស្តាំ​ដៃទៅ​បុក​ពីក្រោយរថយន្ត​របស់​មន្ត្រី​អគ្គិសនី​ ដែល​ឈប់​ចត ​ជួសជុល​អគ្គិសនី​ ពេញទំហឹងបណ្តាល​អោយ​ម៉ូតូ​ ដួល​ចូល​ក្រោម​រថយន្ត ហើយ​អ្នកបើកបរ​បោក​ក្បាល​រង​របួសធ្ងន់​ស្រាល ​។ ​ចំណែក​រថយន្ត ​ដែល​ប៉ះ​មុន​ បាន​ទៅ​បាត់ ​បន្សល់​ទុក​តែ​ស្លាក​សញ្ញា​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ​។

តាម​ព័ត៌មាន​បានអោយ​ដឹង​ទៀត​ថា គ្រោះថ្នាក់​នេះ ​បណ្តាល​មក​ពី​អ្នកបើកបរ​បើក​លឿន បាន​បុក​រថយន្ត​ ១​គ្រឿង​ ក៏​ជ្រុល​ទៅ​បុក​រថយន្ត ​ដែល​ឈប់​ស្ងៀម​តែ​ម្តង​ ។

បន្ទប់​ពី​គ្រោះថ្នាក់​ ​រថយន្ត​ពុំ​បាន​ទា​រសងការ​ខូចខាត​ឡើយ​ ដោយ​សុំ​ជួសជុល​ដោយ​ខ្លួនឯង​។ ​តែ​ដោយសារ​តែ​ជន​រង​គ្រោះ​របួសធ្ងន់ ​នគរបាល​ក៏បាន​វាស់វែង​ យក​ទៅ​រក្សា​ទុក ​ដើម្បី​សម្របសម្រួល​គ្នា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ