រាជធានីភ្នំពេញ ៖ រថយន្ត Lexus NX200T ជ្រុលទៅបុករថយន្តបន្តកន្ទយគ្នាចំនួនពីរគ្រឿងដែលឈប់រង់ចាំភ្លើងស្តុបបណ្ដាលឲ្យរងការខូចខាត តែមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសនោះទេ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៩ខែធ្នូឆ្នាំ២០២៥ ចំនុចស្តុបឬស្សីសាញ់ ផ្លូវ៥០ម៉ែត្រកែងផ្លូវបេតុងព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត២គ្រឿង ក្នុងនោះ១គ្រឿងម៉ាក Changan ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CS 6531 ជារបស់ក្រុមហ៊ុនតាក់ស៊ីមួយ បើកដោយបុរសម្នាក់ និងមួយគ្រឿងទៀតម៉ាក ssangyong ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BZ1869 ជិះដោយប្តីប្រពន្ធ២នាក់ បានបើកមកឈប់រង់ចាំភ្លើងស្តុបតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើត ស្របពេលនោះក៍ស្រាប់តែបុរសម្នាក់បានបើករថយន្តម៉ាក Lexus NX200T ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BX5820 ក្នុងទិសដៅស្របគ្នា ជាន់ហ្វ្រាំងមិនទាន់ ក៍ជ្រុលទៅបុករថយន្តនៅខាងមុខ រុញផ្ទុបបន្តកន្ទុយគ្នា បណ្តាលឲ្យរថយន្តតាក់ស៊ី ម៉ាក Changan ខូចខាតផ្នែកខាងក្រោយ ចំនែករថយន្តម៉ាក ssangyong រងការខូចខាតផ្នែកខាងមុខ និងផ្នែកខាងក្រោយ ។
ដោយឡែករថយន្តបង្ក ម៉ាកlexus NX200T រងការខូចខាតខ្ទេចផ្នែកខាងមុខ ក្នុងហេតុការណ៍នេះមិនមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ ។
ករណីនេះផងដែរបន្តិចក្រោយមក ក៍មានកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ ធ្វើការបាញ់ថ្នាំសម្គាល់ទីតាំងកើតហេតុ និងអោយភាគីទាំងសង្ខាងយកមធ្យោបាយអែបកៀនហើយធ្វើការសម្របសម្រួលគ្នាមួយជំហ៊ានសិនផងដែរ ។
ក្រោយកើតហេតុ ភាគីទាំងសង្ខាងបានសម្របសម្រួលគ្នា ដោយមានខាងក្រុមហ៊ុនធានារ៉ាប់រងចូលរួម ខាងរថយន្តឡិចស៊ីសបានយករថយន្តទាំង២គ្រឿងទៅជួសជុលអោយវិញដើម្បីបញ្ចប់រឿង ៕








ចែករំលែកព័តមាននេះ