ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងប៉េនី​តា​ ,ហ្វេដឺរ័រ​ និង​យ៉ូ​កូ​វិច​​ឈានចូលដល់វគ្គផ្តាច់ព្រ័ត្រប្រកួតវាយ​កូនបាល់​ BNP Paribas Open

11 ឆ្នាំ មុន

កីឡាករ​​លំ​ដាប់​កំពូល​ពិ​ភព​លោក​ ណូវ៉ាក់ យ៉ូ​កូ​វិច ,​រ៉ូ​ជើ ហ្វេដឺរ័រ​ ​និង​កីឡាការិនី​ អីុ​តា​លី​ ហ្វ្លា​វៀ ប៉េនី​តា​​ កំពុង​តែ​ខិត​ចូល​កាន់​តែ​ជិត​ពាន​ជើង​ឯក​​ព្រឹត្តិ​ការ​ណ៍​វាយ​កូន​បាល់​​ BNP P​a​r​i​b​-as​ Open ​ប្រ​ចាំ​ឆ្នាំ​២០១៤​ ខណៈកាល​ពី​ថ្ងៃ​សៅរ៍​ទី​១៥​​ មី​នា ​ពួក​គេ​ទាំង​អស់​គ្នា​​បាន​ឆ្លង​ចូល​ដល់​វគ្គ​​​ផ្តាច់​ព្រ័ត្រ​ បន្ទាប់​ពី​បាន​បំ​បាក់​គូ​ប្រកួត​រៀង​ៗ​ខ្លួន​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​រួច​មក ​។ កម្ម​​វិធី​ប្រកួត​​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ក្នុង​ទី​ក្រុង​ Indian Wells រដ្ឋ​កា​លី​ហ្វ៊័រនីញ៉ា​ សហ​រដ្ឋ

កីឡាករ​​លំ​ដាប់​កំពូល​ពិ​ភព​លោក​ ណូវ៉ាក់ យ៉ូ​កូ​វិច ,​រ៉ូ​ជើ ហ្វេដឺរ័រ​ ​និង​កីឡាការិនី​ អីុ​តា​លី​ ហ្វ្លា​វៀ ប៉េនី​តា​​ កំពុង​តែ​ខិត​ចូល​កាន់​តែ​ជិត​ពាន​ជើង​ឯក​​ព្រឹត្តិ​ការ​ណ៍​វាយ​កូន​បាល់​​ BNP P​a​r​i​b​-as​ Open ​ប្រ​ចាំ​ឆ្នាំ​២០១៤​ ខណៈកាល​ពី​ថ្ងៃ​សៅរ៍​ទី​១៥​​ មី​នា ​ពួក​គេ​ទាំង​អស់​គ្នា​​បាន​ឆ្លង​ចូល​ដល់​វគ្គ​​​ផ្តាច់​ព្រ័ត្រ​ បន្ទាប់​ពី​បាន​បំ​បាក់​គូ​ប្រកួត​រៀង​ៗ​ខ្លួន​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​រួច​មក ​។ កម្ម​​វិធី​ប្រកួត​​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ក្នុង​ទី​ក្រុង​ Indian Wells រដ្ឋ​កា​លី​ហ្វ៊័រនីញ៉ា​ សហ​រដ្ឋ​អា​មេរិក។

យ៉ូ​កូ​វិច​​ បាន​យក​ឈ្នះ​​កីឡាករ​​ម្ចាស់​ផ្ទះ​អាមេរិក​ ចន អីុសន័រ​​​​ ក្នុង​លទ្ធផល៧-៥,៦-៧​ និង៦-១​ ដោយ​ប្រើ​អស់​ថិរវេលា​២​ម៉ោង​កន្លះ ​។​ សូម​បញ្ជាក់​ថា កីឡាករ​ស៊ែប៊ី​រូប​នេះ​ធ្លាប់​ឈ្នះ​ពាន​ជើង​ឯក​នៅទី​នេះ​ចំ​នួន​២លើក​រួច​មក​ហើយ ប៉ុន្តែ​កាល​ឆ្នាំ​កន្លង​ទៅ​ រូប​គេ​ធ្វើ​មិន​បាន​ល្អ​ឡើយ​និង​បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។

គេ​បាន​ថ្លែង​ថា ៖«ខ្ញុំ​ពិត​ជា​ភ្ញាក់​ផ្អើល​ចំពោះ​​បច្ចេក​ទេស​ប្រកួត​របស់​ខ្ញុំ​ក្នុង​ថ្ងៃ​នេះ​​ ។ ទោះ​ជា​យ៉ាង​ណា រាល់​ការ​ប្រ​កួត​គឺ​តែងតែ​តាន​តឹង​ តែង​តែ​មាន​លទ្ធផល​ប្រកៀកប្រកិត​ និង​ប្រ​កប​ដោយ​អា​រម្មណ៍​ភ័យផង​​អរផង​» ។

កីឡាករ​ស្វ៊ីស​រ៉ូ​ជើ ហ្វេដឺរ័រ​ ក៏​បាន​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ផងដែរ​ បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាករ​អ៊ុយ​ក្រែន Alexandr Dolgopolov ក្នុង​លទ្ធផល​ពិន្ទុ ៦-៣​និង​៦-១ ។

​ម្ចាស់​ជើង​ឯក​៤​ជំនាន់​រូប​នេះ​បាន​ថ្លែង​ថា ៖«ការ​ប្រ​កួត​នៅ​ថ្ងៃ​នេះ ការ​វាយ​សឺ​វីស​របស់​ខ្ញុំ​ពិត​ជា​ល្អ​ខ្លាំង​ណាស់​ ។  នេះ​ជា​ការ​វាយ​សឺ​វីស​ដែល​ល្អ​ជាង​គេ​របស់​ខ្ញុំ​សម្រាប់​ការ​ប្រ​កួត​នៅ​ទី​នេះ»។  នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ហ្វេដឺរ័រ​នឹង​ប៉ះ​ជា​មួយ​យ៉ូ​កូ​វិច​ដើម្បី​ប្រ​ជែង​យក​ពាន​ BNP Paribas Open​ លើក​ទី​៥ ។

ចំណែក​​​ការ​ប្រកួត​ផ្នែក​នា​រី​វិញ​ កីឡាការិនី​ អីុ​តា​លី ហ្វ្លា​វៀ ប៉េនី​តា​​​ បាន​ធ្វើ​ឱ្យ​អ្នក​ទស្ស​នា​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​បន្ទាប់​ពី​រូបនាង​បាន​ផ្ដួល​កីឡាការិនី​ជើង​ខ្លាំងលំ​ដាប់​ពិភព​លោក​មក​ពី​ប្រ​ទេស​ចិន​លី​ណា ​​ក្នុង​លទ្ធផល ​៧-៦ និង​៦-៣ ​។ ជ័យ​ជម្នះ​លើក​នេះ នឹង​នាំ​ឱ្យ​កីឡាការិនី​វ័យ​៣២ឆ្នាំ​រូប​នេះ​ឡើង​ទៅ​ជួប​ជា​មួយ​ជើង​ខ្លាំង​មក​ពី​ប្រ​ទេស​ប៉ូ​ឡូញ​ អា​នី​យេសស្កា រែដ​វ៉ាន់​ស្កា​ដែល​បាន​បំ​បាក់​កីឡាការិនី​រូ​ម៉ា​នី Simona Halep ក្នុង​លទ្ធផល ៦-៣និង​៦-៤ ៕