ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ហូឡង់​ Jelte Slagter ឈ្នះដំណាក់ទី7 ប្រណាំងកង់ Paris-Nice នៅបារាំង

11 ឆ្នាំ មុន

បន្ទាប់​ពី​បរា​ជ័យ​ផ្ទួន​ៗ​គ្នា​អស់​ចំ​នួន​៣​ដំ​ណាក់​ដំ​បូង​រួច​មក នៅ​ទី​បំ​ផុត​កីឡាករហូ​ឡង់​​ ​​​​​​​​​​Tom Jelte Slagter ដណ្តើម​បាន​ជ័យ​ជម្នះ​ជា​លើក​ទី​២​​​ក្នុង​ដំ​ណាក់​​ខណៈ​​កាល​ពី​ថ្ងៃ​សៅរ៍​ ទី​១៥​ ខែ​មី​នា​ គេ​បាន​យក​ឈ្នះ​ដំណាក់​ទី​៧​​​ ដែល​​បញ្ចប់​នៅ​ទី​ប្រ​ជុំ​ជន​ Biot Sophia Antipolis ប្រ​ទេស​បារាំង​ ។ ​

​ក្នុង​នាម​ជា​អ្នក​ជិះ​កង់ឱ្យ​ក្រុម​ Garmin Sharp កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ​បាន​បញ្ចប់​ដំណាក់​មាន​ចម្ងាយ​ផ្លូវ​១៩៥​,៥​​​​​​​​​គីឡូ​ម៉ែត្រ​​ចេញ​ដំណើរ​ពី​​​ទីប្រជុំ​ជន​

បន្ទាប់​ពី​បរា​ជ័យ​ផ្ទួន​ៗ​គ្នា​អស់​ចំ​នួន​៣​ដំ​ណាក់​ដំ​បូង​រួច​មក នៅ​ទី​បំ​ផុត​កីឡាករហូ​ឡង់​​ ​​​​​​​​​​Tom Jelte Slagter ដណ្តើម​បាន​ជ័យ​ជម្នះ​ជា​លើក​ទី​២​​​ក្នុង​ដំ​ណាក់​​ខណៈ​​កាល​ពី​ថ្ងៃ​សៅរ៍​ ទី​១៥​ ខែ​មី​នា​ គេ​បាន​យក​ឈ្នះ​ដំណាក់​ទី​៧​​​ ដែល​​បញ្ចប់​នៅ​ទី​ប្រ​ជុំ​ជន​ Biot Sophia Antipolis ប្រ​ទេស​បារាំង​ ។ ​

​ក្នុង​នាម​ជា​អ្នក​ជិះ​កង់ឱ្យ​ក្រុម​ Garmin Sharp កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ​បាន​បញ្ចប់​ដំណាក់​មាន​ចម្ងាយ​ផ្លូវ​១៩៥​,៥​​​​​​​​​គីឡូ​ម៉ែត្រ​​ចេញ​ដំណើរ​ពី​​​ទីប្រជុំ​ជន​ Mougins ឆ្ពោះ​ទៅ​កាន់​ទីប្រជុំ​ជន​ ​Biot Sophia Antipolis ប្រទេស​​បារាំង​​​ ​ដោយ​ប្រើ​អស់​ថិរវេលា​ ៥ម៉ោង ​និង​៥​វិនា​ទី នាំ​មុខ​​កីឡាករព័រ​ទុយ​ហ្គាល់​​ Rui Alberto Faria Da Costa ជិះ​ឱ្យ​ក្រុម Lampre-Merida និង​ឈ្នះ​កីឡាករកូឡុំ​ប៊ី​ Carlos Alberto Betancur Gomez ជិះ​ឱ្យ​ក្រុម AG2R La Mondiale ដែល​​ទាំង​២នាក់​ប្រើ​ថិរ​វេលាច្រើន​ជាងស្មើៗគ្នា ។​

ថ្លែងបន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​​ Slagter​​បាន​បញ្ជាក់​ថា​ ៖ «​នេះ​ជា​ជ័យ​ជម្នះ​ដែល​ខ្ញុំ​នឹក​ស្មាន​មិន​ដល់​ ។ នេះ​ជា​ថ្ងៃ​ដ៏​ប្រ​សើរ​មួយ​ ពោល​គឺ​មិន​ដូច​ជា​ថ្ងៃ​ម្សិល​មិញ​ឡើយ​ ដែល​ខ្ញុំ​បាន​បាត់​បង់​អ្វី​ៗ​គ្រប់​យ៉ាង​ ។ សម្រាប់​ជ័យ​ជម្នះ​លើក​ទី​១​កាល​ពី​ដំ​ណាក់​ទី​៤​ គឺ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ប៉ុន្តែ​ ជ័យ​ជម្នះ​លើក​ទី​២​ នេះ​គឺ​រឹតតែ​ធ្វើ​ឱ្យ​ខ្ញុំ​សប្បាយ​រក​អ្វី​ផ្ទឹម​គ្មាន​ ។ វា​ពិត​ជា​រឿង​អស្ចារ្យ​ខ្លាំង​ណាស់​សម្រាប់​រូប​ខ្ញុំ​ដែល​មិន​ធ្លាប់​បាន​មក​ប្រ​ណាំង​នៅ​ទី​នេះ​ពី​មុន​មកនោះ ។ ស្ថាន​ភាព​ផ្លូវ​ និង​ចម្ងាយ​ផ្លូវ​ក្នុង​ដំ​ណាក់​នេះ​ពិត​ជា​សក្តិ​សម​នឹង​ខ្ញុំ​ខ្លាំង​ណាស់» ។

យ៉ាង​ណា​ក៏​ដោយ ដូច​ជា​លើក​ទី​១​ដែរ ជ័យ​ជម្នះ​លើក​ទី​២​នេះ ​មិន​អាច​ជួយ​ឱ្យរូបគេ​​សន្សំ​បាន​ពិន្ទុ​គ្រប់​គ្រាន់​ដើម្បី​នាំមុខ​នៅ​លើ​តារាង​ថិរវេលា​សរុប​នោះ​ទេ ដ្បិត​កីឡាករកូឡុំ​ប៊ី Carlos Alberto Betancur Gomez ដែល​បញ្ចប់​ដំណាក់​ក្នុង​ចំណាត់​ថ្នាក់​លេខ៣នោះ​ ​សន្សំ​ពេល​វេលា​បាន​ល្អ​​ជាង​រូប​គេ ។

Gomez ឆ្លង​កាត់​ការ​ប្រ​ណាំង​អស់​៧​​ដំ​ណាក់​ក​នេះ ប្រើ​ថិរវេលា​សរុប​អស់​តិច​ជាង​គេ​គឺ​៣២​​ម៉ោង​ ៤​នា​ទី​និង​៤៩​​វិ​នា​ទី នាំ​មុខ​កីឡាករ Da Costa ដែល​ប្រើ​ថិរវេលា​ច្រើន​ជាង១៤វិ​នា​ទី ។ ចំណែកកីឡាករ​ឆែក​ Zdenek Styba ស្ថិត​នៅ​លំ​ដាប់​ទី​៣​ បន្ទាប់​ពី​ប្រើ​ពេល​ច្រើន​ជាង Gomez ​​ដល់​ទៅ២៦​វិ​នា​ទី ។

សូម​បញ្ជាក់​ថា​ ការ​ប្រណាំងកម្ម​វិធី​ Paris-Nice ​​ឆ្នាំ​នេះ​ចែក​ចេញ​ជា​៨​​​ដំណាក់​ និង​មាន​ចម្ងាយ​ផ្លូវ​សរុប១៤៤៦,៥​គីឡូ​ម៉ែត្រ​ ។ ដោយ​ឡែក​ ដំ​ណាក់​ទី​៨ ​ដែល​ជា​ដំ​ណាក់ផ្តាច់​ព្រ័ត្រ​​​ មាន​ចម្ងាយ​​ផ្លូវ១២៨​​​​​​​​​​​​គីឡូ​ម៉ែត្រ​​ ដោយ​ការ​ប្រណាំង​ធ្វើ​ឡើង​ជុំ​វិញ​ទី​ក្រុង Nice ប្រទេស​​បារាំង​​​ ៕