ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ការ​ប្រកួត​កីឡា​ប៉េ​តង់​ជ្រើស​រើស​ជើង​ឯក​ប្រចាំ​ឆ្នាំ​2014

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ការ​ប្រកួត​កីឡា​ប៉េតង់​ជ្រើស​រើស​ជើង​ឯក​ទូទាំង​ប្រទេស​ប្រចាំ​ឆ្នាំ​​២០១៤​ ដែល​ក្រសួង​អប់រំ​ យុវជន និង​កីឡា​ បាន​រៀបចំ​ឡើង​តាំង​ពីថ្ងៃ​​ទី​៦​ ខែ​មីនា​មក​នោះ​ បាន​បញ្ចប់​ការ​​ប្រកួត​ជាស្ថាពរ​ហើយ​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ ទី​១៤​ ខែ​មីនា ឆ្នាំ​២០១៤ ក្នុង​ទីលាន​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក​ ដោយ​មាន​ការ​ចូល​រួម​ប្រគល់​រង្វាន់​ជ័យ​លាភី​ពី​សំណាក់​លោក​ប៊ូ​ ជុំសេរី​ អនុ​រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ​ យុវជន និង​កីឡា​ ប្រតិភូ​កីឡា ភ្ញៀវ​កិត្តិ​យស​ និង​កីឡាករ​

រាជ​ធានី​ភ្នំ​ពេញ​ ៖ ការ​ប្រកួត​កីឡា​ប៉េតង់​ជ្រើស​រើស​ជើង​ឯក​ទូទាំង​ប្រទេស​ប្រចាំ​ឆ្នាំ​​២០១៤​ ដែល​ក្រសួង​អប់រំ​ យុវជន និង​កីឡា​ បាន​រៀបចំ​ឡើង​តាំង​ពីថ្ងៃ​​ទី​៦​ ខែ​មីនា​មក​នោះ​ បាន​បញ្ចប់​ការ​​ប្រកួត​ជាស្ថាពរ​ហើយ​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ ទី​១៤​ ខែ​មីនា ឆ្នាំ​២០១៤ ក្នុង​ទីលាន​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក​ ដោយ​មាន​ការ​ចូល​រួម​ប្រគល់​រង្វាន់​ជ័យ​លាភី​ពី​សំណាក់​លោក​ប៊ូ​ ជុំសេរី​ អនុ​រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ​ យុវជន និង​កីឡា​ ប្រតិភូ​កីឡា ភ្ញៀវ​កិត្តិ​យស​ និង​កីឡាករ​-កីឡា​ការិនី​ជា​ច្រើន​នាក់ ។​

ការ​ប្រកួត​កីឡា​ប៉េតង់​ជ្រើស​រើស​ជើង​ឯក​ឆ្នាំ​នេះ​មាន​សមា​គម-​ក្លិប​ចូលរួម​ចំនួន​២៥ ដែល​មាន​កីឡាករ-​កីឡាការិនី​សរុប​ចំនួន​៣២៩​នាក់​ (ស្រី​៤២​នាក់)​ បើ​ប្រៀប​ធៀប​កាល​ពីឆ្នាំ​​២០១៣​ ចំនួន​ក្លិប-​សមា​គម​នៅដដែល តែ​ចំនួន​អត្ត​ពលិក​មាន​កំណើន​ច្រើន ឯ​វិញ្ញាសា​ដែល​ដាក់ឱ្យ​ប្រកួត​មាន​ចំនួន​១៧​​ ។​
ចំពោះ​លទ្ធ​ផល​មាន​ដូច​ខាង​ក្រោម​​ ៖​

វិញ្ញាសា​៣​នាក់​ទល់​នឹង​៣​នាក់ ផ្នែក​បុរស​​ក្រប​ខ័ណ្ឌ​ក-២​ លេខ​១​ បាន​ទៅ​ក្លិប​នាគ​រាជ​ ដែល​មាន​កីឡាករ​ញ៉ែម​ បូរ៉ា​, ស៊ុម​ សំណាង និង​កីឡាករ​គឹម​ វីរៈ ។​
វិញ្ញាសា​៣​នាក់​ទល់​នឹង​៣​នាក់​ ក្រប​ខ័ណ្ឌ​ក-១​ លេខ​១ បាន​​ទៅ​លើ​ក្រុម​ក្រសួង​មហា​ផ្ទៃ​ ដែល​មាន​កីឡាក​រ​ចាន់ វុទ្ធី,​ យ៉ា​ ចាន់​ដារ៉ារិទ្ធិ និង​ខែម​ សុភ័ក្ត្រ។​

វិញ្ញាសា​៣​នាក់​ទល់​នឹង​៣​នាក់​ ដណ្តើម​ពាន​សមាគម​ លេខ​១ ធ្លាក់​ក្នុង​កណ្តាប់​ដៃ​ក្រុម​ឆ្លាម​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើងទឹក​ ដែល​មាន​កីឡា​ករ​ម៉ាន់​ ស៊ីវណ្ណា,​ ប្រាក់​ សំណាង និង​កីឡា​ករ​គៀង​ គីម ។​

វិញ្ញាសា​វាយ​យក​ពិន្ទុ​ឯកត្ត​ជន​នារី លេខ​១ បាន​ទៅ​កីឡាការិនី​អ៊ុក​ លក្ខិណា​ មក​ពីក្លិប​មជ្ឈ​មណ្ឌល​កីឡា កង​យោធពល​ខេមរ​ភូមិន្ទ​ ។​
វិញ្ញាសា​៣​នាក់​ទល់​នឹង​៣​នាក់ ផ្នែក​នារី​ អាយុ​ក្រោម​១៧​ឆ្នាំ​ លេខ​១ បាន​ទៅ​មន្ទីរ​អប់រំ​ ​យុវជន និង​កីឡា​ខេត្ត​កណ្តាល​ ដែល​មាន​កីឡា​ការិនី​ពៅ​ ច័ន្ទសុភក្ដ្រា , ថន​ ថាវ​រ៉ាត់ និង​ថន​ ថាវី ។​

វិញ្ញាសា​៣​នាក់​ទល់​នឹង​៣​នាក់ ផ្នែក​យុវ​ជន​អាយុ​ក្រោម​១៧​ឆ្នាំ​ លេខ​១ ​បាន​ទៅ​ក្លិប​ក្រសួង​មហា​ផ្ទៃ​ ដែល​មាន​កីឡា​ករ​សំ សូរិយា,​ នេន​ ​នរេន្ទ្រ​ និង​ជា​ ហេងឡេង ។​

វិញ្ញាសា​វាយ​យក​ពិន្ទុ​ឯកត្ត​ជន​ នារីអាយុ​​ក្រោម​១៧​ឆ្នាំ​ លេខ​១ បាន​ទៅ​កីឡា​ការិនី​អ៊ុំ​ ដាវីន​ មក​ពី​ក្លិប​បូរី​នាគរាជ​ ខណៈ​ផ្នែក​បុរស​ លេខ​១ បាន​ទៅ​កីឡាករ​មួង ទិត្យ​ម៉ាណែត​ មក​ពីក្លិប​​កីឡា​ខេត្ត​តា​កែវ ។​

វិញ្ញាសា​២​នាក់​ទល់​នឹង​២​នាក់​ ផ្នែក​នារី​អាយុ​ក្រោម​១៧ឆ្នាំ​ លេខ​១ បាន​ទៅ​មន្ទីរ​អប់រំ យុវ​ជន និង​កីឡា​​ខេត្ត​កណ្តាល​ ដែល​មាន​កីឡា​ការិនី​អៀន​ ស្រី​លីន​ និង​កីឡា​ការិនី​កែវ​ សុវណ្ណា​ រី​ឯ​ផ្នែក​បុរស លេខ​១​ បាន​ទៅ​អង្គការ​ភាព​ញញឹម​នៃ​កុមារ​ ដែល​មាន​កីឡាករ​មាន​ ចិត្រា និង​ប៊ូ​ រ៉ាយុ ។​

វិញ្ញាសា​២​នាក់​ទល់​នឹង​២​នាក់​ ​ផ្នែក​នារី​ លេខ​១ បាន​ទៅ​យោធ​ភូមិ​ភាគ​ពិសេស​ ដែល​​មាន​កីឡា​ការិនី​ដួង​ ឌីណា និង​កីឡា​ការិនី​ពៅ ឈូក​រ័ត្ន​ ខណៈ​ផ្នែក​បុរស​ លេខ​១ បាន​ទៅ​ក្លិប​អគ្គ​ភស្តុភារ​ហិរញ្ញ​វត្ថុ​ ក្រសួង​មហា​ផ្ទៃ​ ដែល​មាន​កីឡា​ករ​ជា ហេងលី​ និង​កីឡាករ​សូ សំណាង ។​

វិញ្ញាសា​ម្នាក់ទល់​នឹង​ម្នាក់​ ផ្នែក​នារី​អាយុ​ក្រោម​១៧​ឆ្នាំ​ លេខ​១ បាន​ទៅ​កីឡា​ការិនី​អ៊ុំ​ ដាវីន​ មក​ពី​ក្លិប​នាគ​រាជ ខណៈ​ផ្នែក​បុរស​ លេខ​១ បាន​ទៅ​កីឡាករ​មួង​ ទិត្យ​ដាណែត​ មក​ពី​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​តាកែវ ។​

​វិញ្ញាសា​ម្នាក់​ទល់​នឹង​ម្នាក់​​ ផ្នែក​នារី លេខ​១​ បាន​ទៅ​កីឡាការិនី​អ៊ុន​ ស្រីយ៉ា​ មក​ពី​ក្លិប​យោធ​ភូមិ​ភាគ​ពិសេស​ ឯ​ផ្នែក​បុរស​ លេខ​១ បាន​ទៅ​កីឡាករ​គង់ ដាវីត មក​ពីមន្ទីរ​​អប់រំ យុវជន​ និង​កីឡាខេត្ត​តាកែវ ។​

លោក​ប៊ូ ជុំសេរី​ មានប្រសាសន៍​នៅ​ក្នុង​ឱកាស​នោះ​ថា កំណែ​ទម្រង់​វិស័យ​អប់រំ​កាយ​ និង​កីឡា​ គឺ​ជា​​ទស្សន​វិស័យ​ថ្មី​មួយ​ដែល​តម្រង់​ទិស​វិស័យ​កីឡា​ជាតិ​ឈាន​ទៅ​រក​ការ​ធ្វើ​ទំនើប​កម្ម​ដើម្បី​សុខុ​មាល​ភាព​របស់​ប្រជាជន​គ្រប់​រូប​ ​និង​ដើម្បី​លើក​កម្ពស់​សេដ្ឋ​កិច្ច​គ្រួសារ​ និង​សេដ្ឋ​កិច្ច​ជាតិ​ទាំង​មូល ។​ លោក​បន្ត​ថា​ ពាក់​ព័ន្ធទៅ​នឹង​វិស័យ​អប់រំ​កាយ​ និង​កីឡា​ រាជ​រដ្ឋាភិ​បាល​​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ មាន​ការ​ប្តេជ្ញា​ខ្ពស់​ក្នុង​ការ​បន្ត​អភិវឌ្ឍន៍​ពហុ​កីឡ​ដ្ឋាន​ជាតិ​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​កីឡា​គ្រប់​ប្រភេទ​ និង​គាំទ្រ​គ្រប់​សហ​ព័ន្ធ​កីឡា​ជាតិក្នុង​ការ​រៀបចំ​បណ្តុះ​បណ្តាល​ថ្នាល​កីឡាករ​-កីឡា​ការិនី​ អាជ្ញា​កណ្តាល​ គ្រូ​បង្វឹក​ មន្ត្រី​គ្រប់​គ្រង​កីឡា មន្ត្រី​​រៀបចំ​ ដែល​​កម្ពុជា​មាន​សក្តា​នុពល​ដើម្បី​ត្រៀម​ខ្លួន​ក្នុង​ការធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅឆ្នាំ​២០២៣​ ខាង​មុខ ៕​