រាជធានីភ្នំពេញ៖ សម្តេចក្រុមព្រះនរោត្តមរណប្ញទិ្ឋ បានផ្តើមវិលចូលធ្វើនយោបាយជាផ្លូវការនៅព្រឹកថ្ងៃទី១៦ មីនា ២០១៤ ដោយជួបសំណេះសំណាលជាមួយសកម្មជន និងអ្នកគំាទ្រមកពីបណ្តាខេត្ត-រាជធានីប្រមាណ១០០០នាក់ នៅសណ្ឋាគារសាន់វេ ក្នុងរាជធានីភ្នំពេញ ។
ធ្លាប់ជាអតីតនាយករដ្ឋមន្រ្តីទី១ ក្នុងនីតិកាលទី១នៃរដ្ឋសភា សម្តេចក្រុមព្រះបានប្រកាសវិលចូលធ្វើនយោបាយជាថ្មីកាលពីថ្ងៃទី២៤ កុម្ភៈ ២០១៤ ។ ការវិលចូលធ្វើនយោបាយជាថ្មីនេះ ត្រូវបានសម្តេចក្រុមព្រះនរោត្តមរណប្ញទ្ឋិ ពន្យល់បា្រប់ថា ដោយសារស្ថានការណ៏នយោបាយនៅកម្ពុជាក្រោយការបោះឆ្នោតថ្ងៃទី២៨ កក្កដា ២០១៣ ដែលគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិមិនបានដោះស្រាយ ហើយថាគណបក្សដែលព្រះអង្គបង្កើតថ្មីនេះ មិនមែនជាគណបក្សហ្វ៊ុនស៊ិនប៉ិច តែជាគណបក្សឈរនៅកណ្តាល ។
បើតាមមន្រ្តីជំនិតនឹងព្រះអង្គ គណបក្សថ្មីដែលសម្តេចក្រុមព្រះបង្កើតនេះឈ្មោះថា ” គណបក្សសង្គមរាស្រ្ត រាជាធិបតេយ្យ ” ហើយនឹងត្រូវយកទៅចុះបញ្ជីទទួលស្គាល់ជាផ្លូវការពីក្រសួងមហាផ្ទៃនៅថ្ងៃទី១៧មីនា ស្អែកនេះ ៕
ចែករំលែកព័តមាននេះ