ខេត្តព្រះវិហារ ៖ ល្បែងឆ្នោតកំពុងរីកដូចផ្សិត នៅទូទាំងខេត្តព្រះវិហារ បង្កឱ្យប្រជាពលរដ្ឋ ធ្លាក់ខ្លួនវ័ណ្ឌកជំពាក់បំណុលធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុមកលែងឆ្នោត។
តាមពលរដ្ឋជាកូនកញ្រ្ចែងកត់ឆ្នោត បានឱ្យដឹងថា បច្ចុប្បន្នមានថៅកែរឆ្នោតចំនួន០៣ មានទី ១-លី មុខរបរជាងមាសនៅផ្សារកំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារទី ២-ឈ្មោះ រិទ្ធ ជាជាងមាសនៅផ្សារកំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ទី ៣-ថៅកែរឆ្នោតជនជាតិយួន មុខរបរលក់ចំណីសត្វ ក្បែរផ្សារកំពង់ប្រណាក ជាអ្នកនៅពីក្រោយខ្នង ឈ្មោះ រិទ្ធ ខាងលើ។
ទាក់ទិននិងរឿងល្បែងឆ្នោតនេះ លោក កែ ចំរើន ស្នងការរងនគរបាល ខេត្តព្រេះវិហារ ទទួលបន្ទុកការិយាល័យកណ្តាលនគរបាលយុត្តិធម៌ ស្នងការដ្ឋានខេត្តកន្លងទៅនេះ បានឱ្យដឹងថា សមត្ថកិច្ចបានបង្រ្កាបល្បែងឆ្នោតខាងលើនេះមិនឈ្នះ ដោយពួកឈ្មួញទាំងនេះលួចលាក់ក្នុងការលែងល្បែងទាំងនេះ។
តាមប្រភពពលរដ្ឋជាកូនកញ្រ្ចែងកត់ឆ្នោតនៅក្នុងក្រុងព្រះវិហារ បានឱ្យដឹងថាបច្ចុប្បន្នមានមន្រ្តីប៉ូលីសការរិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ស្នងការដ្ឋាននគរបាលខេត្តម្នាក់ឈ្មោះ ខាត់ ហ៊ុន ហៅសារឿន ជាអ្នកប្រចាំការនៅផ្ទះមេឆ្នោតជាប្រចាំទៀតផង ហេតុអ្វីបានជាស្នងការដ្ឋានមិនអាចបង្រ្កាបមេឆ្នោតមិនបាន។
ពាក់ពន្ធ័និងរឿងល្បែងឆ្នោត រីកដូចផ្សិត ក្នុងព្រះវិហារនេះ ប្រជាពលរដ្ឋបានរិះគន់ដល់សមត្ថកិច្ចប៉ូលីស ថាល្បែងឆ្នោតរីកដូចផ្សិតក្នុងខេត្តព្រះវិហារបែបនេះ ប្រហែលជាសមត្ថកិច្ចបានទទួលលាភសក្ការះពីឈ្មួញជាថៅកែរឆ្នោតហើយ ទើបល្បែងឆ្នោតរីកបែបនេះ ។
លោក លី លន់ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ កន្លងទៅថ្មីៗនេះធ្លាប់មានប្រសាសន៏ប្រាប់កោះសន្តិភាពថា បច្ចុប្បន្នល្បែងឆ្នោតនៅក្នុង ខេត្តព្រះវិហារពិតជាមានមែន ហើយសាលាដំបូង ខេត្តព្រះវិហាមិនដែលឃើញចំណាត់ការល្បែងឆ្នោត ពីស្នងការដ្ឋាននគរបាលខេត្ត ម្តងណាទេ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីល្បែងឆ្នោតមានពេញផ្ទៃខេត្ត គេឃើញអំពើរចោរកម្មក៏មានពេញផ្ទៃខេត្តដែរ។
លោកខាត់ ហ៊ុនហៅសារឿន ជុំវិញករណីល្បែងឆ្នោត នេះអ្នកសារព័ត៌មាន មិនអាចសុំការទំនាក់ទំនងបានទេដោយទូរសព្ទ័ចុចមិនចូល។
ចែករំលែកព័តមាននេះ