រាជធានីភ្នំពេញ ៖ ទីបំផុតទៅបន្ទាប់ពីធ្វើការតស៊ូនៅលើវាលស្មៅអស់រយះពេល៩០នាទី ក្រុមកីឡាបាល់ទាត់អគ្គស្នងការនគរបាលជាតិ បានយកឈ្នះក្រុមកីឡាបាល់ទាត់បៀលបា្រយយូណាយធីត ក្នុងលទ្ធផល២-0 ។លទ្ធផលនេះបានធ្វើឱ្យ ក្រុមកីឡាបាល់ទាត់អគ្គស្នងការនគរបាលជាតិ ទទួលបានជ័យលាភី ពានរង្វាន់ជើងឯក Hun Sen Cupលើកទី៨ប្រចាំឆ្នាំ ២០១៤ នេះ ។
ក្នុងការប្រកួតនេះមានការចូលរួមផ្តល់រង្វាន់ជ័យលាភី ពីលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងមានការចូលរូមផ្តល់រង្វាន់ ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុនដៃគូរឧត្ថម ផងដែរ ។
សំរាប់ជ័យលាភី លេខ១ បានទៅលើក្រុមកីឡាកបាល់ទាត់ អគ្គស្នងការនគរបាលជាតិទទួលបានរង្វាន់ ជាសាច់ប្រាក់ចំនួន ៨០ លានរៀល ចំណែកឯ ជ័យលាភី លេខ ២ បានទៅលើក្រុមកីឡាបាល់ទាត់ បៀលបា្រយយូណាយធីតទទួលបានប្រាក់រង្វាន់ជាសាច់ប្រាក់ ចំនួន ៤០លានរៀល និងជ័យលាភីលេខ ៣បានទៅលើក្រុមចំការកៅស៊ូបឹងកេតទទួលបានរង្វាន់ជាសាច់ប្រាក់ ចំនួន ២០លានរៀល។
គួរបញ្ជាក់ផងដែរថា សំរាប់កីឡាក ដែលចាំទីបានល្អជាងគេគឺបានទៅលើកីឡាក ឈ្មោះ ប្រាក់ ភិរុណ មកពីក្រុមអគ្គស្នងការនគរបាលជាតិ ទទួលបានរង្វាន់លើកទឹកចិត្ត ចំនួន១លានរៀល ចំណែក ឯកីឡាកដែលទាត់បញ្ចូលទីបានច្រើនជាងគេ គឺបានទៅលើ កីឡាក ឃួន ឡាបូរ៉ារី មកពី ក្រុមចំការកៅស៊ូបឹងកេត ទទួលបានរង្វាន់លើកទឹកចិត្ត ចំនួន១លានរៀល។
ចែករំលែកព័តមាននេះ