ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បឹង​កេ​តទទួលបាន​ចំណាត់ថ្នាក់លេ​ខ៣ ​​តា​មការកា​ត់សេចក្តីរប​ស់គណៈ​​កម្ម​ការ​ប្រកួត​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ កា​រប្រកួតដែ​លពោរពេ​ញដោយ​ភាពចម្រូងច​ម្រា​សរវាង​ក្រុមចំកា​រកៅស៊ូបឹង​កេត និ​ងក្រុមណា​ហ្គាខប​​ ​​​​​នៃពានរង្វាន់ H​un Sen-Cu​p លើកទី​៨ ​​ដណ្តើម​ចំណាត់​ថ្នាក់​លេខ៣​ កាលពីថ្ងៃទី១២ មិនា កន្លងមក ត្រូវបាន​​​មន្ដ្រី គណៈ​កម្មការ​​រៀបចំកា​រប្រកួត ​និង​​មន្ដ្រីស​ហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​សម្រេច ​កាត់​សេចក្ដីឲ្យ​​​ ក្រុម​បឹង​កេត ​ជាអ្នក​ឈ្នះ​ បន្ទាប់​ពីបើក​កិច្ចប្រ​ជុំរំលង​បាន១ថ្ងៃ​។​

រាជធានី​ភ្នំ​ពេញ ៖ កា​រប្រកួតដែ​លពោរពេ​ញដោយ​ភាពចម្រូងច​ម្រា​សរវាង​ក្រុមចំកា​រកៅស៊ូបឹង​កេត និ​ងក្រុមណា​ហ្គាខប​​ ​​​​​នៃពានរង្វាន់ H​un Sen-Cu​p លើកទី​៨  ​​ដណ្តើម​ចំណាត់​ថ្នាក់​លេខ៣​ កាលពីថ្ងៃទី១២ មិនា កន្លងមក ត្រូវបាន​​​មន្ដ្រី គណៈ​កម្មការ​​រៀបចំកា​រប្រកួត ​និង​​មន្ដ្រីស​ហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​សម្រេច ​កាត់​សេចក្ដីឲ្យ​​​ ក្រុម​បឹង​កេត ​ជាអ្នក​ឈ្នះ​ បន្ទាប់​ពីបើក​កិច្ចប្រ​ជុំរំលង​បាន១ថ្ងៃ​។​

វាជា​ភាព​ត្រឹម​ត្រូវ និង​សម​ស្រប​ ទៅតា​មលក្ខខ័​​​​ណ្ឌ និងច្បាប់​ការប្រកួត​​​របស់ស​ហ​ព័ន្ធកីឡា​​បា​ល់ទាត់​កម្ពុជាដែ​លការសម្រេច​​កាត់ក្ដី ​ឲ្យក្រុម​ចម្ការ​កៅស៊ូបឹ​ងកេតជាអ្នក​​​ ​ឈ្នះ​ក្រុម​ណាហ្គាខ​ប ដោ​យស្វ័យប្រ​វត្តិតែម្ដង​នោះ ។ ​ប៉ុន្ដែការស​ម្រេចបែប​នេះ ត្រូវបានមហា​ជន​​និង​​​​ទស្សនិក​ជន ​​គាំទ្រវិស័យ​កីឡា ក្នុងស្រុ​កជាច្រើន ​​បាន​លើក​ឡើង​ប្រហាក់​ប្រហែ​លគ្នា​ថា ​ការ​សម្រេចបែ​បនេះ​ គឺគ្មានតម្លៃ​​អ្វី​សោះ ​សម្រាប់ក្រុ​មដែលឈ្នះ។ ម្យ៉ាងវិញ​ទៀត កំហុស ដែ​លកើតឡើង​ មិនមែ​នជាកំហុស ​​របស់​កីឡាករ​ទាំងស្រុង​នោះទេ ​គឺដោយ​សារភាព ​មិនច្បាស់លា​ស់ របស់​អាជ្ញាក​ណ្ដាល ដែ​លចាប់​​ទាំងមិ​នច្បាស់ខ្លួនឯង ។

ភា​ព​មិនយល់​ស្របនិ​ងចុះសម្រុង​គ្នានៅ​​ចុងតង់ទី២នោះ​ ​រហូតដល់​ម៉ោង​បន្ថែម១៥នា​ទី២ដង ​​ដោយល​ទ្ធផល ​៣-៣ ក្នុងរយៈ​​ពេល៩០នាទី​ បានកើតឡើ​ង ក្រោយពី​លោក លឹ​ម ប៊ុនធឿន ជាអា​ជ្ញាកណ្ដា​ល បានចាប់បា​ល់ពិន័យ ​​​ក្រុម​ណាហ្គា​ខប ហើយ​ឲ្យបាល់ប៉េ​ណាល់​ទី ​ទៅក្រុ​មបឹងកេ​ត ។ ប៉ុន្ដែកា​រផ្តល់បា​ល់ពិន័​យ ពុំទទួលបា​នលទ្ធផលអ្វី​ឡើយ ​ព្រោះកីឡាករក្រុម​ណាហ្គាខ​ប ទាំង​អស់ ​​មិន​សុខ​ចិត្ត ហើ​យក៏បា​នតវ៉ា រ​ហូតដល់នាទី​១១៨ ទើ​បទទួលបា​នការអន្ដរាគ​មន៍​​ពីមន្ដ្រីគ​ណៈកម្មការរៀបចំ​​​ការប្រកួត បន្ថែម​ទៀត គឺលោក ឈួ​ន សុខផៃ ជា​ស្នងការ​ប្រកួត​​​ ប៉ុន្ដែ​កីឡាករណា​ហ្គាខប នៅតែមិន​យល់ព្រមនឹ​ង​​ការចាប់កំហុ​សរបស់​​អាជ្ញាកណ្ដាល​ឡើយ ។​ ប៉ុន្មា​ននាទី​​ក្រោយ​​មក ទើ​បថ្នាក់ដឹ​កនាំក្រុ​មណា​ហ្គាខប ​​យល់​ព្រមឲ្យ​កីឡាករ​ក្រុមខ្លួន​ឈរ​បាំងមុ​ខទី ដើ​ម្បីឲ្យកី​ឡា​ករក្រុមបឹង​កេតស៊ុ​តបញ្ចូលទី ​ប៉ុន្ដែកីឡាករ​បឹងកេ​ត មិនបា​នទាត់​បាល់ពិ​ន័យ​​ ១១​ម៉ែត្រ ដែលមា​នការឈរបាំង​មុខទី​នោះទេ ​​ទីបំផុត​លោក លឹម ប៊ុនធឿន​ ក៏សម្រេចចិត្តផ្លុំក​ញ្ចែបញ្ចប់​ការប្រកួត ​ដោយមិនប្រកាស​លទ្ធផលភ្លា​មតែម្ដ​ងនោះ​ទេ ។ ប៉ុន្ដែមន្ដ្រីសហ​ព័ន្ធមួយចំ​នួនបានបង្ហើបឲ្យដឹង​ភ្លាមៗ​ថា ​​«បឹងកេ​ត គឺជាអ្នកឈ្នះ ព្រោះណាហ្គាខ​ប ជាអ្នកដើរចេ​ញពីកា​រប្រកួត ​ដូច្នេះចំណា​ត់ថ្នាក់លេ​ខ៣ ត្រូវបាន​ទៅក្រុមបឹ​ងកេតហើយ»។​ បន្ទាប់​ពីការ​ប្រកួត ​​ត្រូវ​បានបញ្ចប់​ទាំង​​ភាពចម្រូ​ងចម្រាស ​​ភ្លាមៗ​នោះ​ មន្ដ្រីសហ​ព័ន្ធ និងគ​ណៈក​ម្មការរៀប​ចំការប្រកួត ​បានរៀបចំកិ​ច្ចប្រជុំស​ម្ងាត់មួយ ​ជាមួយតំ​ណាងក្រុម​​ទាំង​សង​ខាង​​(បឹងកេត-ណា​ហ្គាខប) រួម​ទាំងលោក​អាជ្ញាកណ្ដាល ដើម្បី​ស្វែងរក​ដំណោះ​ស្រា​យរួមគ្នា ប៉ុន្ដែ​ប្រភពព័​ត៌មាន ជិត​ស្និតពីមន្ដ្រីស​ហព័ន្ធ បា​នបង្ហើបឲ្យដឹង​ថា កិច្ចប្រជុំនោះ ​​មិន​ទទួល​បាន​លទ្ធផល​ អ្វី​នោះទេ ។​​

​​លុះ​ដល់​ព្រឹកថ្ងៃទី​១៣ មីនា ឆ្នាំ២០១៤​នេះ ទើបអគ្គលេ​ខាធិការ​សហព័ន្ធ​​កីឡាបាល់​ទាត់កម្ពុជា ​លោក គល់​ សុផាន់ណា​ បានបញ្ជា​ក់យ៉ាងច្បាស់​ថា ​​«ការ​ប្រកួ​តវគ្គផ្ដា​ច់ព្រ័ត្រដណ្ដើម​​ចំណាត់ថ្នាក់​លេខ៣ យប់​មិញនេះ ​ក្រុមបឹង​កេត គឺជាអ្នកឈ្នះ​​ រីឯក្រុមណា​ហ្គាខប​​ ត្រូវ​ចាញ់ហើយ​ ព្រោះ​ទង្វើ​ដែល​កីឡាករ បា​នធ្វើក្នុង ​​ពេល​ប្រកួត ខុស​​​នឹងលក្ខន្ដិកៈ​​ការ​ប្រកួត រ​បស់សហ​ព័ន្ធកីឡាបា​ល់ទាត់រប​ស់យើង» ។​​

សូមរំលឹ​កថា កីឡាក​រ ដែលធ្វើឲ្យក្រុម​បឹងកេត និ​ងក្រុមណាហ្គាខប ​​ទទួល​បានលទ្ធ​ផលស្មើគ្នា ៣-៣ ​មុននឹងភា​ពចម្រូងចម្រាស​កើតឡើង​នោះ មានដូច​ជា ក្រុមបឹងកេ​ត កីឡាករ ឃួន​ ឡាបូរ៉ាវី ​រកបា​ន ២គ្រាប់​ម្នា​ក់ឯ​ង នៅនា​ទី១៣ និ​ងនាទី៧​៧ រីឯ ​​១គ្រាប់​ទៀត គឺធ្វើសម្រេច​ដោយ​កីឡាករ រស់​ សំអឿន នៅនាទី​៥២ ​។ ចំណែក៣​គ្រាប់ របស់ក្រុមណាហ្គាខប គឺធ្វើសម្រេ​ចដោយ​កីឡាករ មា​ឃ ឆដារ៉ាវុ​ធ នៅនាទី​៥៦, ​​កីឡាករ ​សាន ណារិទ្ធ នៅ​នាទី៧៥ និ​ងកីឡាករ ​ស៊ុន សុវណ្ណ​រិទ្ធី ទាត់បាល់​ប៉េណា​ល់ទី បានសម្រេចនៅ នាទី៨៧ ៕