ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គ​​ស្នង​​ការ​ដ្ឋា​ន​​​នគរ​បាលនិ​ងបៀល​ប្រាយ​យូណា​យធី​ត មួយ​ណា​​អាចក្លាយជា​ជើងឯក​ពានរង្វា​ន់ Hun S​en-Cup​​​ ​​២០១៤​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ព្រឹតិ្តការណ៍​ប្រកួត​បាល់ទា​ត់ ​​ពានរង្វាន់​ Hun Sen-​Cup លើក​ទី៨ ​ឆ្នាំ២០​១៤នេះ ​​បា​ន​ឈា​នចូល​ដល់​​វគ្គផ្តាច់​ព្រ័ត្រ​​ហើយ​ ដែល​ការ​​ប្រកួត​​ធ្វើឡើង​​​​​នៅ​​​​វេលា​​​​ម៉ោង៥និង​​៣០នា​​ទីល្ងាច​ថ្ងៃទី១៥ មីនា ហើយ​​​​ជាជំនួប​ចុង​ក្រោយ ​រវាងក្រុម​ជើងខ្លំាំង​ទាំង​២ ​​​គឺអគ្គ​ស្នង​ការដ្ឋាន​​ន​គរបាល​ (ក្រុមប៉ូលិស) ជា​មួយក្រុ​ម ​​​បៀល​ប្រាយ​យូ​ណាយ​ធី​​ត​(BBU) ​។​

​ក្រុម​ទំាងពីរ​សុទ្ធតែ​មានជំនឿ​​​ចិត្ត​យ៉ាង​មុត​មំា​រៀង​ខ្លួន​​​ ដោយ​ក្នុង​នោះលោ​ក សូ​រ មុន្នីរ័ត្ន អ្ន​កគ្រប់​គ្រងទូទៅនៃក្រុមអគ្គស្នងកា​រ ​បាន​ប្រាប់​ឲ្យដឹង​​ថា ​​សម្រាប់​ការប្រកួតវគ្គ​​​​ផ្តាច់​ព្រ័ត្រជាមួយ​​​ក្រុម​បៀល​ប្រាយយូ​ណាយធី​ត នា​​ថ្ងៃ​​នេះ ក្រុម​លោក​មា​នសង្ឃឹម​ឈ្នះ ទទួល​​​បានតំ​​ណែង​ជើងឯក​ H​un Sen-C​up ២០១៤ ​​​​ដោយ​សារតែ​ក្រុមយើង ​(អគ្គស្នងការ) ​មានជំនឿ​ចិត្តលើ ​កីឡាករ ក៏​ដូចជាការត្រៀ​មលក្ខណៈ ស​ម្រាប់វគ្គផ្តាច់ព្រ័​ត្រនេះ ​បានល្អផង​ដែរ ។ ​ចំណែក​ក្រុម ​បៀល​ប្រាយវិញ ​​​ក៏មិន​ធម្មតា​នោះ​​ដែរ​ ទម្រាំ​​​​តែបា​នមកដ​ល់វគ្គផ្តា​ច់ព្រ័ត្ត ​ក្រុមមួយនេះ​ បានទម្លាក់​​សុទ្ធតែ​ក្រុមជើ​ងខ្លំាង​ មានដូច​ជា ភ្នំពេញ​ក្រោន និ​ងក្រុមចម្កា​រកៅស៊ូ​​បឹងកេត​ជាដើម​​​ ។

ដូច្នេះ​​​ មហិច្ឆតា​ចង់​ក្លាយ​​ជាម្ចាស់​ជើងឯក និង​​លើ​​ក​​​ពា​នមួយ​​​នេះ​ជាលើ​កដំបូង ​ច្បាស់ជាពុះ​កញ្ជ្រោល​ខ្លាំងហើ​យ ​ដូចនេះ​​​​សូមអញ្ចើញ​រង់ចំាតាម​ដានទស្សនាទំា​ងអស់គ្នា ​​ព្រោះ​ជាថ្ងៃពិសេស​​​ដែលលោកអ្នកនឹ​ង​​​​បានដឹង​ថាក្រុមមួយ​ណាជាម្ចាស់ជើ​ងឯករ​ដូវកាលឆ្នំា២០​១៤នេះ ៕