ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​លេង​អ៊ុំ​ឃើញ​ផ្លែ​ត្របែក​ឆ្លង​ទៅ​បេះ​តែ​បាត់​ឈឹង​ពេល​ប្រទះ​ឃើញ​ផ្អើល​ឆោឡោ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ប្រុស​-​ស្រី​ចំនួន​២​នាក់​បាន​លង់ទឹក​ស្លាប់ ខណៈ​ក្មេង​ទាំង​២​នាក់​នេះ​ហែល​ឆ្លង​ទឹក​ប្រឡាយ​ទៅ​បេះ​ផ្លែ​ត្របែក ។ ហេតុ​ការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ភូមិ​គោក​សំរោង…

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ប្រុស​-​ស្រី​ចំនួន​២​នាក់​បាន​លង់ទឹក​ស្លាប់ ខណៈ​ក្មេង​ទាំង​២​នាក់​នេះ​ហែល​ឆ្លង​ទឹក​ប្រឡាយ​ទៅ​បេះ​ផ្លែ​ត្របែក ។ ហេតុ​ការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ភូមិ​គោក​សំរោង ឃុំ​សឿ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៩ ក្មេង​ប្រុស​-​ស្រី​ទាំង​២​នាក់​បាន​នាំ​គ្នា​ជិះ​កង់​តាម​ខ្នង​ប្រឡាយ​ទៅ​លេង​អ៊ុំ​ស្រី​របស់​ពួក​គេ​ដែល​មានឈ្មោះ​ស្មាន តឿ អាយុ​៤៧​ឆ្នាំ នៅ​ភូមិ​គោក​សំរោង ឃុំ​សឿ ដែល​កំពុង​ស្ទូងស្រូវ​នៅ​ចំងាយ​ពី​ភូមិ​១,៥០០​ម៉ែត្រ ។ ពេល​ជិះ​ទៅ​ដល់​ពាក់​កណ្តាលផ្លូវ​ឃើញ​ដើម​ត្របែក​ក៏​ទុក​កង់​ចោល​ហើយ​នាំ​គ្នា​ចុះ​ហែល​ឆ្លង​ទឹក​ប្រឡាយ​ទៅ​ត្រើយម្ខាង​។

នៅ​វេលា​ម៉ោង​២​រសៀល​អ៊ុំ​ស្រី​ឈ្មោះ ស្មាន តឿ ត្រឡប់​មក​ផ្ទះ​វិញ​ក៏​ប្រទះ​ឃើញ​កង់​តែ​មិនឃើញ​មនុស្ស​ក៏​យក​កង់​ទៅ​ទុក​ហើយ​បាន​ដើរ​រកតែ​រក​មិនឃើញ រហូត​ដល់​យប់​វេលា​ម៉ោង​៧​និង​៤៥​នាទី​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ឲ្យ​ជួយ​រក​រួម​ទាំង​អ្នក​ភូមិ​ឲ្យ​ជួយ​រក​ផង​ដែរ ។

លុះដល់​ម៉ោង​៨​និង​៥៥​នាទី​យប់​ទើប​ប្រទះ​ឃើញ​ពួក​គេ​ស្លាប់​នៅ​ក្នុង​ប្រឡាយ​ដែល​សង្ស័យ​ថា ក្មេង​ប្រុស​-​ស្រី​ទាំង​២​នាក់​ហែល​ឆ្លង​ទឹក​ប្រឡាយ​ទៅ​បេះ​ផ្លែ​ត្របែក​តែ​ក៏​ត្រូវ​លង់ទឹក​ស្លាប់ ខណៈ​មុន​ពេល​ពួក​គេ​ទៅ​ជួប​អ៊ុំ​ស្រី​របស់​គេ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្មេង​រង​គ្រោះ​ទាំង​២​នាក់​ម្នាក់​ឈ្មោះ ថុ​ន ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​១០​ឆ្នាំ រស់នៅ​ភូមិ​គោក​សំរោង មាន​ឱ​ពុក​ឈ្មោះ អូន ថុ​ន អាយុ​៣៨​ឆ្នាំ និង​ម្ដាយ​ឈ្មោះ តឿ សៀម អាយុ​៣៣​ឆ្នាំ (២​នាក់​ម្ដាយ​ពុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​) និង​ម្នាក់​ទៀត​ឈ្មោះ ជួន សុ​ភ័​ណ ភេទ​ស្រី អាយុ​១០​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ម្ដាយ​ឈ្មោះ តឿ អឿ​ត អាយុ​៤៨​ឆ្នាំ​(​ទៅ​ថៃ​) ។ ក្មេង​ស្រី​-​ប្រុស​ទាំង​២​នាក់​ត្រូវ​បាន​ប្រគល់​ជូន​អ៊ុំ​ស្រី​ឈ្មោះ ស្មាន តឿ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ