រាជធានីភ្នំពេញ ៖ ក្មេងប្រុសម្នាក់ដែលបានបាត់ពីផ្ទះ រយៈពេលជាងពីរខែមកហើយ ដែលឪពុកម្តាយខំដើររកគ្រប់ទីកន្លែងតែមិនឃើញ និងនឹកស្មានតែកូនបាត់បង់អាយុ ជីវិតទៅហើយ រហូតដល់ធ្វើបុណ្យឧទ្ទិសកុសលឱ្យផងនោះ ប៉ុន្តែពេលនេះ ក្មេងប្រុសម្នាក់នេះត្រូវបានគេប្រទះឃើញហើយ កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី១៤ មីនា ២០១៤ នៅចំណុចមុខវិឡាវិមានទួលសង្កែ តាមបណ្តោយផ្លូវ៥៩៨ កែងផ្លូវ១៨០០ ស្ថិតនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព បានឱ្យដឹងថា ក្មេងប្រុសម្នាក់នេះ មានអាយុ១៣ឆ្នាំ បានបាត់ពីផ្ទះ រយៈពេលជាងពីរខែមកហើយ ខណៈពេលម្តាយរបស់គេនាំមកផ្សារហើយក៏វង្វេងជិះ រថយន្តពីផ្សារស្គុន ខេត្តកំពង់ចាម មករាជធានីភ្នំពេញ ។
ប្រភពបានបន្តទៀតថា ដើមចម ដែលអាចរកឃើញក្មេងនេះគឺជារឿងចៃដន្យទេ គឺមានបុរសម្នាក់ ឈ្មោះហេង ឡង់ឌី អាយុ២៤ឆ្នាំ មុខរបរជាជាង ជួសជុល រថយន្តនៅឬស្សីកែវ ។ ពីដំបូងបុរសម្នាក់នេះ មកពីញ៉ាំការគេ ស្រាប់តែត្រឡប់មកវិញក៏បាន ឃើញក្មេងដែលបាត់ខ្លួននេះ ដើរចុះឡើង មុខវិឡាវិមានទទួលសង្កែ ដោយការសង្ស័យ ខ្លួន គេក៏សួរទៅក្មេងនោះ ទើបដឹងសាច់រឿងតែម្តង ។ បន្ទាប់ពីដឹងសាច់រឿង ហើយបុរសម្នាក់នេះ ក៏នាំក្មេងប្រុសទៅប៉ុស្តិ៍ទួលសង្កែ ហើយពេលទៅដល់សមត្ថកិច្ច ក៏បានសួរនាំខ្លះៗនិងទូរសព្ទ័ចូលប៉ុស្តិ៍វិទ្យុ ក្នុងស្រុកមួយ នៅពេលនោះម្តាយក្មេងបានឭ និងធ្វើការទំនងនាក់ទំនងមក មកទទួលយកទៅវិញ។
ចែករំលែកព័តមាននេះ